គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២១​មករា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នា​ក់​និង​របួស​ធ្ង​ន់​ស្រាល​១៦​នាក់​

តាម​របាយ​ការ​ពី​នា​យក​សណ្តាប់​ធ្នាប់​នៃ​អ​គ្ក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ​នៅ​ថ្ងៃ​ទី​២​១​ខែ​ម​ករា​ ឆ្នាំ​២០​១៥​នេះ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ នៅ​ទូ​ទាំ​ង​ប្រ​ទេស​ចំ​នួន​១១​លើក ​យប់​០៦​លើក,​ ​បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំ​នួន​០៤​នាក់​ (​ស្រី​១​នាក់​)​ របួស​ធ្ងន់​ ១២​នាក់​(​ប្រុ​ស​)​,និង​របួស​ស្រាល​០៤​នាក់​(ប្រុស​)។​

937222013n_1ddក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១១​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ​១៦​គ្រឿ​ង​ ក្នុង​នោះ​មាន​ម៉ូ​តូ​ចំ​នួន​០៥​គ្រឿង​,​រថ​យន្ត​ធុន​តូច​ចំ​នួន​០៥​គ្រឿង​,​រថ​យន្ត​ធុន​ធំ​១​គ្រឿង​,​ យាន​ផ្សេងៗ​២​គ្រឿ​ង​និង​ថ្មើរ​ជើង​១​នាក់។​មូល​ហេតុ ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ​ល្មើស​ល្បឿន​ ០៤​លើក​,មិ​ន​គោរ​ពសិទ្ធ​២​លើក​,​មិន​ប្រ​កាន់​ស្តាំ​១​លើក,​ប្រ​ជែង​គ្រោះ​ថ្នាក់​១​លើក​, ​ស្រ​វឹង​១​លើក,​បត់​គ្រោះ​ថ្នាក់​១​លើក​និង​កត្តា​យាន​យន្ត​១​លើក​។​ក្នុ​ង​នោះ​អ្នក​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នា​ក់​ដោយ​មិ​ន​បាន​ពាក់​មួក​សុវ​ត្ថិភា​ព​ចំ​នួន​១១​នាក់​(​យប់​១០​នាក់​) ​។​

ចំ​ពោះ​រ​ថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​នៅ​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​២១​ ខែ​មករា​ ឆ្នាំ​២០​១៥​នេះ ​សរុប​ចំ​នួន​៩៦​២​ គ្រឿង​ ក្នុង​នោះ​មាន ​រថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ​ ៩៦​គ្រឿង​,​រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ ធុន​តូច​៣៥​១​គ្រឿង​,​រថ​យន្ត​ដឹ​ក​អ្ន​ក​ដំ​ណើរ​ធុន​ធំ​២៥​គ្រឿង​,​គ្រឿង​រថ​យន្ត​ដឹក​ទំ​និញ​ធុ​ន​តូច​ចំ​នួ​ន​១៩​១​គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ​៣០​១​គ្រឿង​ ។​ រថ​យន្ត​ទាំង​អស់​ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ ​ចំ​នួន​ ១៧​៩​គ្រឿង​ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ៧​៨​៥គ្រឿង​ ។

​ដោយ​ឡែក​ម៉ូ​តូ​ត្រូវ​បាន​ពិ​ន័យ​សរុប​ចំ​នួន​១៧​៨១​គ្រឿង​ក្នុង​នោះ​មាន​ជិះ​ម៉ូ​តូ​អត់​ពាក់​មួក​១០​២៥​គ្រឿង​,​ជិះ​ម៉ូ​តូ​អត់​កញ្ចក់​៦៨​១​គ្រឿង​,​ជិះ​ម៉ូ​តូ​អត់​កញ្ចក់​និង​មួក​០៦​គ្រឿង​,​ជិះ​ម៉ូ​តូ​មា​ន​ជាតិ​ស្រ​វឹង​៤​គ្រឿង​,​ ម៉ូ​តូ​ល្មើស​សញ្ញា​ចរា​ចរណ៍​២២​គ្រឿង​,​ម៉ូ​តូ​បើក​ភ្លើង​ពេល​ថ្ងៃ​៣២​គ្រឿង​និ​ង​ម៉ូ​តូ​ដឹ​ក​លើស​ចំ​​ណុះ​១១​គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative