រដ្ឋ​មន្ត្រី​​ការ​ងារ​៖​កា​រ​បញ្ចុះ​​តំ​លៃ​​អគ្គិ​សនី​​ដល់​ក​ម្ម​ករ​​ជា​​កា​ដូ​​ថ្មី​​មួយ​ទៀត​​របស់​​រាជ​រដ្ឋា​ភិ​បាល​​សំ​រាប់​​ឆ្នាំ​​ថ្មី​

លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី២១មករា​ថា​ការបញ្ចុះ​តំលៃ​អគ្គស​នី​ដល់​បងប្អូន​កម្មករ​រោងចក្រ​គឺជា​កាដូ​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​ជួន​ដល់​កម្មករ​ទន្ទឹមនឹង ប្រាក់​ឈ្នួល​ថ្មី១២៨ដុល្លា​ចូលមក​ដល់​ដែរ។

8886ce1dcb10d299d25a7a219a7c77abddលោក​​រដ្ឋ​មន្ត្រី​​បាន​​បន្ត​ថា«​ការ​បញ្ចុះ​​តំ​លៃ​​អគ្គិស​នី​​ដល់​​បង​ប្អូន​​កម្ម​​ករ​ក​ម្ម​ការ​​​នី​​​គឺ​ជា​​គំ​និត​​ដ៏​​ខ្ពង់​ខ្ពស់​​ណាស់​​របស់​​ប្រ​មុខ​​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​​សម្តេច​​ហ៊ុន​សែន​​ដែល​​លោក​​បាន​​ចង្អុ​ល​​ណែ​នាំ​​ដ​ល់​​ក្រុ​មហ៊ុ​ន​​អគ្គិ​សនី​​រៀប​ចំ​​ត​​បណ្តាញ​​អគ្គិ​សនី​​ផ្ទាល់​​ដល់​​បន្ទប់​​ផ្ទះ​ជួល​​របស់​​កម្ម​​ករ​ស្នា​ក់​នៅ​​តែ​ម្តង​»​។

​លោក​​រដ្ឋម​ន្ត្រី​​បាន​​បន្ថែម​ថា​​ព្រោះ​​កន្ល​ង​ទៅ​​យើង​​បា​ន​​ខិ​ត​ខំ​​តំ​ឡើង​​ប្រាក់​​ឈ្នួល​​ដល់​​បងប្អូ​ន​​កម្ម​ករ​​យើង​​ពី​១០​០​ដល់១​២​៨​ដុល្លា​​និង​​អត្ថ​ប្រ​យោជ​ន៍ផ្សេង​ៗ​ទៀត​​ដែល ​តាម​​ការ​វាយ​តំ​​លៃ​​ក្នុង​ ១​ខែ​​គិត​​ជា ​មធ្យម​​បង​ប្អូន​​អាច​​ទទួល​បាន​១៨​០​ដល់២​០​០​ដុ​ល្លា​​ដែរ​​ប៉ុ​ន្តែ​​បញ្ហា​​ប្រ​ឈម​​ពេល​ដែល​​មាន​ការ​​តំ​ឡើង​​ប្រាក់​​ឈ្នួល​​ម្ខា​​សើ​​ផ្ទះ​ជួល​​ក៏​​តំ​ឡើង​ថ្លៃ​​ដែរ​​ដោយ​​គាត់​​បាន​​អះ​អាង​ថា​​មក​ពី​​ថ្លៃ​​ទឹ​ក​​ភ្លើ​ង​​ឡើង​ថ្លៃ​​ដែរ​​ទើប​​ពួក​គាត់​​តំ​ឡើង។​

លោក​​រដ្ឋ​មន្ត្រី​​បាន​​បញ្ជាក់​ថា«​ឥ​ឡូវ​​រាជ​រដ្ឋា​ភិ​បាល​​ដោះ​ស្រាយ​​គន្លឹះ​​នេះ​ហើយ​​សង្ឃឹ​ម​ថា​​អត្ថ​ប្រ​យោ​ជន៍​​នេះ​​គឺ​ជា​​​កា​ដូ​​ថ្មី​​មួ​យ​ទៀ​ត​​របស់​​រាជ​រដ្ឋា​ភិ​បា​ល​​ជួន​​ដល់​​កម្ម​ករ​​ទន្ទឹ​ម​នឹង​​ប្រាក់​​ឈ្នួល​​ថ្មី​១២៨​ដុល្លា​​បាន​ចាប់​ផ្តើម​​អនុ​វត្ត​​ចាប់​ពី​​ខែ​មករា​​នេះ​​តទៅ​​ដែ​រ​»​។​

ពាក់​ព័ន្ធ​​នឹង​​បញ្ហា​​នេះ​ដែរ​​លោក​​អ៊ិត​​​សំ​ហេង​​បាន​​មាន​ប្រ​សា​សន៍​ថា​​ក្រ​សួង​​ការ​ងារ​​នឹង​​បន្ត​ធ្វើ​​ការ​ងារ​​រឿង​​ប្រា​ក់​​ឈ្នួល​​នេះ​​បន្ត​​ទៀត​ហើយ​​ចូល​រួ​ម​​ជា​មួយ​​អង្គ​ការ​​សហ​ជីព​​និង​​បណ្តា​​ស​ជីព​​តាម​​រោង​ចក្រ​​ទាំ​ង​ឡាយ​​ដើ​ម្បី​​ជួយ​​គាំ​ទ្រ​​ដល់​​ក្រ​សួង​​រ៉ែ​​និង​​ថាម​ពល​​ពិ​សេស​​ក្រុម​ហ៊ុន​​អគ្គិ​សនី​​និង​​អា​ជ្ញា​ធរ​​អគ្គិ​សនី​​រៀប​ចំ​​ត​​បណ្តាញ​​អគ្គិស​នី​​ដល់​​កម្ម​ករ​​របស់​​យើង​។​

អគ្គិ​សនី​​កម្ពុជា​​បាន​ចាប់​ផ្ដើម​​អនុវ​ត្ត​ភ្លាមៗ ​ទៅ​លើ​​ការ​ងារ​​ដោះ​ស្រាយ​​តម្លៃ​​អគ្គិ​សនី ​និង​​ត​​ភ្ជាប់​​បណ្ដាញ ​អគ្គិ​សនី​​ជូន​​កម្ម​ករ​-​កម្ម​ការិ​នី​ ដែល​​ស្នាក់​​នៅ​តាម​​ផ្ទះ​ជួល​​ឲ្យ​​ទទួល​បាន​​តម្លៃ​​ត្រឹ​ម​តែ ៦​១​០​រៀល ​ក្នុង​១​គី​ឡូ​វ៉ា​ត់​ម៉ោង​ បន្ទា​ប់​ពី​​ប្រ​មុខ ​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​​សម្ដេ​ច​​តេ​​ជោ ​ហ៊ុន ​សែន ​នា​យ​ក​រដ្ឋ​មន្ត្រី​​នា​ឱ​កាស​​សម្ពោធ​​ឲ្យ​​ដំ​ណើរ ​ការ​​វា​​​រី​​អគ្គិ​សនី ​ឬ​​ស្សី​​ជ្រុំ​ ក្នុង​​ខេត្ត​កោះ​កុង ​កាល​ពី​ថ្មីៗ​នេះ ​ដោយ​​ស្នើ​​ឲ្យ​​អា​ជ្ញា​ធរ​​អគ្គិ​សនី ​ក្រ​សួង​​រ៉ែ ​និង​​ថាម​ពល ​សហ​ការ​​ជា​មួយ​​អគ្គិ​សនី ​កម្ពុជា​ និង​​សា​លា​​រាជ​ធា​នី​​ផង​ដែរ ​ធ្វើ​យ៉ាង​ណា​​ឲ្យ ​កម្ម​ករ​-​កម្ម​ការិ​នី​​ទទួល​ បាន​​ផ​ល​​​ពី​​កា​រ​វិ​និ​យោគ​​អគ្គិ​សនី។​

​ក្រោយ​​ទទួល​បាន​​បទ​បញ្ជា​​នេះ ​អគ្គិ​សនី​​កម្ពុជា​ ដែល​​ដឹក​នាំ​​ដោយ​​លោក​ កែវ ​រតនៈ​ប្រ​តិ​ភូ​រា​ជ​រដ្ឋា​ភិ​បាល​ ទទួល​បន្ទុក​ អគ្គ​នា​យក​អគ្គិ​សនី​កម្ពុជា​ បាន​​បើ​ក​​កិច្ច​ប្រ​ជុំ​​ជា​មួយ ​មន្ត្រី​​ពាក់​ព័ន្ធ ​អា​ជ្ញា​ធរ ​មន្ត្រី​​សហ​ជីព​ ព្រម​ទាំង​​ប្រ​ជា​ពល​រដ្ឋ​​ជា​​ម្ចា​ស់​ផ្ទះ ​ឬ​​បន្ទប់​​ជួល​​ផង​ដែរ។​ លោក ​កែវ ​រតនៈ ​ បាន​សម្រេច​​ចំ​ណាយ​​ថវិ​កា​​ជាង ​២​លាន​​ដុ​ល្លារ​ ដើ​ម្បី​​ត​​បណ្តាញ​​ខ្សែ​ភ្លើង​ និង​​ដំ​ឡើង​​កុង​​ទ័​​រ​​ដល់​ផ្ទះ ​ឬ​​បន្ទប់​ ជួល​ របស់​​កម្ម​ករ​-​កម្ម​ការិ​នី​​តែ​ម្តង​។​

លោក ​កែវ​ រតនៈ​ ​បាន​​ពន្យល់​ ម្ចាស់​​ផ្ទះ​ជួល ប​ន្ទប់​​ជួល ​អំ​ពី​​សកម្ម​ភាព​​ដែល​​អគ្គិ​សនី​​កម្ពុជា ​នឹង​ត្រូវ​​អនុ​វត្ត​ សម្រាប់​ ត​​បណ្ដាញ​​អគ្គិ​សនី ​ទៅ​​បន្ទ​ប់​​ជួល ​របស់​​កម្ម​ករ​-​កម្ម​​កា​រី​​នី​ នៅ​​ខណ្ឌ​​ពោ​ធិ៍​​សែន​​ជ័យ​​កាល​ពី​ពេល​ថ្មីៗ​នេះ​​ថា​​អគ្គិ​សនី​ នឹង​​បង្កើ​ត​​គណៈ​កម្ម​ការ​​វាយ​តម្លៃ​ តាម​​បណ្ដាល​​ផ្ទះជួល​​របស់​​ម្ចាស់​​ផ្ទះ​ជួល ​ដោយ​​គណៈ​ក​ម្ម​ការ​​នោះ ​មាន​​តួ​នា​ទី​​ចុះ​​ពិ​និត្យ​ និង​​វាយ​តម្លៃ​​ជាក់​ស្ដែង​ ទៅ​លើ​​បណ្ដាញ​​អគ្គិ​សនី​​នៅ​តាម​​ផ្ទះ​ជួល​​ដែល​​នឹង​ត្រូវ​E​D​C​ត​​ភ្ជាប់​​ជូន​​កម្ម​ករ-​កម្ម​​កា​រី​​នី​ បាន​សេច​ក្ដី​ថា ​ក្រុម​ការ​ងារ​​វាយ​តម្លៃ​​របស់​ E​D​C​ នឹង​​​ពិ​និត្យ​មើល​​កុង​​ទ័​​​រ​ និង​​ខ្សែ​ភ្លើង ​ដែល​​ម្ចាស់​​ផ្ទះ​ជួល​​កំ​ពុង​​តែ​មាន​​ស្រា​ប់​​ថា​​តើ​​ខ្សែ​​នោះ​ឬ​កុ​ង​​ទ័​​​រ​​នោះ​អាច​​ប្រើ​ប្រាស់​​បាន​តទៅ​ទៀត​ឬ​​យ៉ាង​ណា?​ ប្រ​សិន​បើ​​អាច​​ប្រើ​ប្រាស់​​បាន​ អគ្គិ​សនី​​កម្ពុជា​ នឹង​​យក​​កុង​​ទ័​​រ​ និង​​ខ្សែ​ភ្លើង​​នោះ​​ប្រើ​ប្រាស់​​តែ​ម្ដង​ ដោយ​​បង់​ប្រាក់​​សំ​ណង​​ជូន​​ម្ចាស់​​ផ្ទះ​ជួល ​តាម​​ការ​សម្រប​សម្រួល​។​

លោក​ កែវ​ រតនៈ​ បន្ត​ថា ​ប្រ​សិន​បើ ​ខ្សែ​ភ្លើង​ និ​ង​​​កុង​​ទ័​​​រ​ទាំង​​នោះ ​ប្រើ​​មិន​​បាន​ទេ ​E​D​C ​ជា​​អ្ន​ក​ចំ​ណាយ​​ទាំង​អស់​ លើ​​កុង​​ទ័​​រ​ និង​​ខ្សែ​ភ្លើង​​ទាំង​នោះ ដោ​យ​​ម្ចាស់​​ផ្ទះ​ជួល ​មិន​បាច់​​ខ្វាយ​ខ្វល់​​ពី​​ការ​ចំ​ណាយ​​របស់​ខ្លួន​​នោះ​ទេ។​ លើ​ស​ពី​នេះ ​ចំ​ពោះ​​ការ​​វិ​ក័យ​ប័ត្រ​​ថ្លៃ​​អគ្គិ​សនី ​ភ្នាក់​ងារ​ ED​C​ ជា​​អ្ន​​ន​​គ្រប់​គ្រង​ និង​​ចែក​ជូន​​ដល់​ក​​ម្ម​ករ​-​កម្ម​ការិ​នី​​ដោយ​​ខ្លួន​ឯង ​មិន​ចាំ​បាច់​​លំ​បាក​​ដល់​​ម្ចាស់​​ផ្ទះ​ជួល​​នោះ​ទេ។​

លោក​​បន្ថែម​ទៀត​ថា ​”​បង​ប្អូន​​ម្ចាស់​​ផ្ទះ​ជួល​​ទាំង​អស់ ​មិន​ចាំ​បា​ច់​​ឱប​​ភ្នំ​ភ្លើង​​ទុក​​ក្នុ​ង​​ទ្រូង​​ដូច​​មុន​​ទេ​ គឺ​​រាល់​​ការ​ទា​​លុយ​​ថ្លៃ​​ភ្លើង​ ត​​បណ្ដាញ​​គឺ​​អគ្គិ​សនី​​ផ្ទះ​ជួល ​គឺ ​អគ្គិ​សនី​​កម្ពុជា ​ជា​​អ្នក​​ឱប​​ជំ​នួស​”​។​

តម្លៃ​​ភ្លើង​​សម្រាប់​​កម្ម​ករ​-​កម្ម​ការិ​នី​​ផ្ទះ​ជួ​​ល ​នឹង​មា​ន​​តម្លៃ​ ៦១​០​រៀល ក្នុង​១​គី​ឡូ​វ៉ា​ត់​ម៉ោង ​សម្រាប់​​អ្នក​ប្រើ​ប្រាស់​​ក្រោម​ ៥០​គី​ឡូ​វ៉ា​​ត់​ម៉ោង ​ក្នុង​១​ខែ ​បើ​​លើស​ពី ​៥០​គី​ឡូ​វ៉ា​ត់​​ដល់​ ២​០០​គី​ឡូ​វ៉ាត់ ​តម្លៃ​ ៧​២០​រៀល ​ក្នុង​១​គី​ឡូ​វ៉ាត់​ម៉ោង​ និង​​លើស​ពី ​២០​០គី​​ឡូវ៉ា​ត់​ តម្លៃ​ ៨២​០​រៀល។​ល​លោក​កែវ​រតនៈ​ បា​​ន​​ឲ្យ​​ដឹង​​ទៀត​ថា ​បន្ទាប់​ពី​​គណៈ​កម្ម​ការ​​វាយ​តម្លៃ​​អគ្គិ​សនី​​កម្ពុជា​​វាយ​តម្លៃ​​រួច​រាល់​ ការ​ទទួល​​ពាក្យ​ នឹង​ធ្វើ​​នៅ​មុ​ខ​​ផ្ទះ​ជួល​​របស់​​កម្ម​​ករ​​ដោយ​​ចាប់​ផ្ដើម​​ទទួល​​ពាក្យ​​ចាប់​ពី​​ម៉ោង​ ៤​៖​៣០​ល្ងាច​ ដល់ ​៨៖​៣០​ យប់​ សម្រាប់​​ថ្ងៃ​​សៅរ៍​ និ​ង​​ពី​​ម៉ោង ​៨​ព្រឹក​​ដល់​​ម៉ោង ​៥រ​សៀល ​នៅ​​ថ្ងៃ​អាទិត្យ។​ តែ​​ទោះ​យ៉ាង​ណា​​លោក​ កែវ​ រតនៈ​ មិន​ទាន់​​បញ្ជាក់​​ពី​​ពេល​វេ​លា ​ដែល​​នឹង​​ត្រូ​​ចាប់​ផ្ដើម​​​ត​​បណ្ដាញ​​ទៅ​ផ្ទះ​​ជួល​​នៅ​ឡើយ​​ទេ ​ព្រោះ​​ក្រុម​ការ​ងារ​​កំ​ពុង​តែ​ធ្វើ​កា​​រ​​យ៉ាង​​សស្រាក់​សស្រាំ​ ដើ​ម្បី​​ធ្វើ​យ៉ាង​ណា​​ឲ្យ​​ការ​ងារ​​នេះ​​ធ្វើ​បាន​​លឿន​​តា​ម​​ដែល​​អា​ច​ធ្វើ​​ទៅ​បាន​។​

លើស​ពី​នេះ ​លោក​អគ្គ​នាយក​អគ្គិ​សនី​កម្ពុជា​ ក៏​បាន​ប្រ​កាស​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ចូល​រួម​ជា​មួយ​នឹង​អគ្គិ​សនី ​កម្ពុជា​ក្នុង​ការ​ លុប​បំ​បាត់​មន្ត្រី​អគ្គិ​សនី​ដែ​ល​អស​កម្ម ​ឬ​ក៏​យក​កម្រៃ​ក្រៅ​ផ្លូវ​ការ​ លើស​ពី​តម្លៃ​ដែល​មាន​នៅ​ក្នុ​ង​វិ​ក័យ​ប័ត្រ​ ដោយ​ លោក​ស្នើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ពិ​និត្យ​ ឬ​ថត​យក​ឈ្មោះ​មន្ត្រី​អគ្គិ​សនី ​ដែល​ប៉ាក់​លើ​អា​វ​ ហើយ​ទូរ​ស័ព្ទ​ ឬ​ផ្ញើ​ទៅ​កាន់​អគ្គិ​សនី​កម្ពុជា​ លោក​ធា​នា​ថា ​នឹង​ដក​មន្ត្រី​នោះ​ជូន​ឲ្យ​បាន​។

​គួរ​​បញ្ជា​ក់​ថា​​កាល​ពី​​ល្ងាច​​ថ្ងៃ​ទី២​០​ ខែ​មករា​ ឆ្នាំ​២០​១៥ ​អគ្គិ​សនី​​កម្ពុជា​ បាន​បង្ហាញ​​នូវ​​វិ​ធាន​ការ ​និង ​ផែន​ការ​​មួយ​ ចំ​នួន ​ដែល​​នឹង​ត្រូវ​​អនុ​វត្ត​ន៍​​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​ក្នុង​ការ​​ត​​បណ្តាញ​​អគ្គិ​សនី​​ទៅ​តា​ម​​បន្ទ​ប់​​ជួល​​របស់​​កម្ម​ករ​  កម្ម​កា​រិនី ​ដើ​ម្បី​​ឲ្យ​​ពួក​គេ​​ទទួល​បាន​​ឱ​កាស​​បង់​ថ្លៃ​​អគ្គិ​សនី​​ក្នុង​១​គី​ឡូ​ត​ម្លៃ​ ៦​១​០​រៀល ​ដូច​​ប្រ​ជា​ពល​រដ្ឋ​​ទូ​ទៅ។​

នៅ​ក្នុង​​សេច​ក្តី​ប្រ​កាស​​ព័ត៌​មាន​​បង្ហាញ​​វិ​ធាន​ការ​​នេះ ​អគ្គិ​សនី​​កម្ពុជា​ បាន​​អំ​ពាវ​នា​វ​​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ​​ជា​​ម្ចាស់​ផ្ទះ​ ឬ ​បន្ទ​ប់​​ជួល ​កម្ម​ករ​ កម្ម​កា​រិនី ​អ្នក​​ជួល​​បន្ទ​ប់​ ក្រុម​​សហ​ជីព​ ព្រម​ទាំង​​អា​ជ្ញា​ធរ​​ដែន​ដី ​ចូល​រួម​​សហកា​រ​​ទាំង​​អស់​​គ្នា​  ដើ​ម្បី​​សម្រេច​​នូ​វ​​វិ​ធាន​ការ​ និង​​ផែន​ការ​ ដែល​​បាន​​ដាក់​ចេញ ​និង​​ជួយ​​ឲ្យ​​កម្ម​ករ ​កម្ម​កា​រិនី ​ទទួល​បាន​​ផល​ប្រ​យោ​ជន៍​​យ៉ាង​ពិត​​ប្រា​ក​ដ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative