ក្រ​សួង​ការ​ងារ​គ្រោង​ដាក់​បញ្ចូល​គេហ​ទំ​ព័រ​តាម​អន​ឡាញ​ដើ​ម្បី​ផ្តល់​ពត៌​មាន​ដល់​ពល​ក​រ​

នៅ​ក្នុង​ដំ​ណើរ​ទស្សន​កិច្ច​នៅ​ក្រុម​ហ៊ុន​ខេម​បូ​ឌាន​ស៊ូ​ព្រី​ម​ធេ​ឡេ​ខម​ម្ញូ​នី​ខេ​សិន​មេ​ឌា​គ្រុប​ខូ​អូ​ធី​ឌី​(C​T​MG​)​កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០​១៥​លោក​ អ៊ិត​ សំ​ហេង​ រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ងារ​និង​បណ្តោះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​មាន​ប្រ​សាសន៍​ថា​ក្រ​សួង​នឹង​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​មួ​​​យ​នេះ​ដើ​ម្បី​ដាក់​បញ្ចូល​វេ​សាយ​របស់​ក្រ​សួង​តាម​អន​ឡាញ​ដើ​ម្បី​បញ្ជួន​ពត៌​មាន​ដែល​ក្រ​សួង​មាន​និង​សេ​វា​ផ្សេងៗ​និង​អត្ថ​ប្រ​យោ​ជន៍​នា​នា​ដែល​បង​ប្អូន​ពល​ករ​និង​កម្ម​ករ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​ទទួល​បាន​ទៅ​ដល់​ពួក​គាត់​តាម​រយៈ​អន​ឡាញ​នេះ។​

IMG_1412ssលោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សា​សន៍​បន្ត​ថា​ក្រុ​ម​ហ៊ុន​(C​TM​G​)​នេះ​គឺ​ជា​ក្រុ​ម​ហ៊ុន​ដ៏​ល្អ​ដែល​បាន​នាំ​មក​នូវ​បច្ចេក​វិ​ទ្យា​ចុង​ក្រោ​យ​របស់​ពិ​ភព​​លោក​ពិ​សេស​ខាង​ទូរ​ទស្ស​ន៍​ទាំ​ង​ខ្សែ​កាប​និង​អង់​ទែន​និង​អ៊ីន​ធឺ​ណេត​ហើយ​តំ​រូវ​ការ​សម័​យ​ថ្មី​នេះ​ប្រ​ព័ន្ធ​ពត៌​មាន​វិ​ទ្យា​ត្រូ​វ​កា​រ​ចាំ​បាច់​សំ​រា​ប់​ប្រ​ទេស​កម្ពុជា​យើង​។​ដូច​នេះ​ក្រុម​ហ៊ុន​នេះ​មា​ន​អ្វីៗ​ទំ​នើប​ល្អ​ស្រ​បតា​ម​អ្វី​ដែល​អ្ន​ក​ប្រើ​ប្រាស់​ចង់​បាន​។លោ​ក​រដ្ឋ​មន្ត្រី​ឲ្យ​ដឹង​ថា​ក​ន្លង​មក​ក្រ​សួង​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ស្តី​ពី​ពត៌​មាន​ទាក់​ទិន​និង​ការ​ការ​ងារ​និង​សេ​វា​ផ្សេង​ៗ​ដែល​ក្រ​សួង​មាន​នៅ​តា​ម​បណ្តា​ស្ថា​នីយ៍​ទូរ​ទស្សន៍​នា​នា​តែ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​បើ​ដាក់​នៅ​តាម​អន​ឡាញ​ព​ល​ករ​និ​ង​កម្ម​ករ​អាច​មើល​បាន​គ្រ​ប់​ពេល​។​លោក​រដ្ឋ​មន្ត្​រីបន្ត​ទៀត​ថា«​ជួន​កាល​ពេល​ដែល​កម្ករ​និង​ពល​ករ​ជាប់​រវល់​ការ​ងារ​មិន​បាន​មើល​ទូរ​ទស្សន៍​ពួក​គេ​អាច​មើល​តាម​អន​ឡាញ​នៅ​ពេល​ទំ​នេរ​»​។

​លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែ​មថា​«​ការ​ដាក់​បញ្ចូល​វេប​សាយ​ក្រ​សួង​ទៅ​ក្នុង​អន​ឡាញ​របស់​ក្រុម​ហ៊ុន​នេះ​ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់​ក្នុង​ការ​បញ្ជួ​ន​ពត៌​មាន​ដែល​ក្រ​សួង​មាន​និង​សេ​វា​ផ្សេងៗ​និង​អត្ថ​ប្រ​យោ​ជន៍​នានា​ដែល​បង​ប្អូន​ពល​ករ​និង​កម្ម​ករ​ទទួល​បាន​ទៅ​ដ​ល់​ពួក​គាត់​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​»​។​

លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ទៀត​ថា​ក្រៅ​ពី​នេះ​ក្រ​សួងនិ​ង​ក្រុ​ម​ហ៊ុន​ក៏​មាន​គំ​រោង​ធ្វើ​ការ​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ​តាម​អន​ឡាញ​ដែល​មាន​ប្រ​ទេស​មួយ​ចំ​នួន​នៅ​លើ​ពិ​ភព​លោក​បាន​អនុ​វត្ត​រួច​មក​ហើយៗ​គំ​រោង​នេះក្រុម​ហ៊ុន​នេះ​​ក៏មា​ន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ចិន​អា​ស៊ាន​ផង​ដែរ​។​

លោក​អ៊ិត​សំ​ហេង​បាន​មាន​ប្រ​សា​ស​ន៍​ឲ្យ​ដឹង​ទៀត​ថា​«​ការ​មាន​ប្រ​ព័ន្ធ​នេះ​តា​ម​អន​ឡាញ​ខ្ញុំ​គិត​ថា​អាច​ឲ្យ​យុវ​ជន​និង​សិស្ស​និ​ស្សិ​ត​ក្រៅ​ពី​សិ​ក្សា​នៅ​តា​ម​សា​លា​និ​ង​មហា​វិ​ទ្យា​ល៏យ​ហើយ​អាច​រៀន​តាម​អន​ឡាញ​នេះ​បាន​ហើយ​ពេល​បញ្ច​ប់​ការ​សិ​ក្សា​ប្រ​លង​តាម​មជ្ឈ​មណ្ឌល​របស់​ក្រ​សួង​»​។​​លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជា​ក់​ថា​តាម​គំ​រោង​ក្រុ​ម​ហ៊ុន​នឹង​បង្កើត​ការ​សិក្សា​តាម​អន​ឡាញ​ក្នុង​ក្រម​ខណ្ឌ​តំ​បន់​អា​ស៊ាន​តែ​ម្តង​ហើញ​នៅ​ពេល​ដែល​រៀន​ចំ​បណ្តា​និ​ស្សិត​រៀន​នៅ​តាម​ប្រ​ទេស​អា​ស៊ាន​អាច​មក​ប្រ​លង​នៅ​កម្ពុ​​ជា​បាន​ព្រោះ​ថា​ក្រុ​ម​ហ៊ុន​មា​ន​គំ​រោង​បង្កើត​ជា​ម​ជ្ឈ​មណ្ឌល​អន​ឡាញ​មួ​យ​នៅ​កម្ពុជា​សំ​រាប់​តំ​បន់​អា​ស៊ាន​តែ​ម្តង​។​លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា​«​វា​ជា​កិត្តិ​យស​និង​ជា​ឪ​កាស​ដ៏​ល្អ​មួយ​សំ​រាប់​ប្រ​ទេស​កម្ពុជា​យើ​ង​ក្នុ​ង​ការ​ធ្វើ​ឲ្យ​មាន​សមា​ហរ​ណ​កម្ម​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ​ក្នុង​​ក្រ​ម​ខណ្ឌ​អា​ស៊ាន​»​។​

លោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សា​សន៍​ថា​ក្រ​សួង​នឹង​ពិ​និត្យ​មើលថា​​តើ​មាន​មុខ​វិ​ជ្ជា​ណា​ខ្លះ​ដែល​អាច​រៀន​តាម​រយៈ​អន​ឡាញ​នេះ​បាន​ដើ​ម្បី​ផ្ត​ល់​អា​ជ្ញា​ប័ណ្ណ​ដល់​ក្រុ​ម​ហ៊ុន​។​តែ​យ៉ាង​ណា​ក៏​ដោយ​លោក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ដល់​ក្រុ​ម​ហ៊ុន​ធ្វើ​សំ​ណើរ​ម​ក​ក្រ​សួង​ដើ​ម្បី​សហ​ការ​លើ​ប​​​ញ្ហា​ទាំង​នេះ​រួច​ហើយ​នឹ​ង​ចុះ​អនុ​ស្សា​រណៈ​ជា​មួយ​គ្នា​។​

លោក​យូ​ជា​នា​យក​ប្រតិ​បត្តិ​ក្រុ​ម​​ហ៊ុន​ខេម​បូឌាន​ស៊ូ​ព្រីម​ធេ​ឡេ​ខ​មម្ញូ​នី​ខេ​សិន​មេ​ឌា​គ្រុ​ប​ខូ​អូ​ធី​​ឌី​(C​T​MG​)បា​ន​មាន​ប្រ​សា​សន៍​ថា​លោក​នឹង​ធ្វើ​សេច​ក្តី​ព្រាង​មួយ​ដើ​ម្បី​ស្នើ​ទៅ​ក្រ​សួង​សំ​រេ​​ច​។​

គួរ​បញ្ជាក់​ថា​ក្រុ​ម​ហ៊ុន​ខេម​បូ​ឌាន​ស៊ូ​ព្រីម​ធេ​ឡេ​ខម​ម្ញូ​នី​ខេសិ​ន​មេ​ឌាគ្រុប​ខូ​អូធី​ឌី​(C​T​MG​)​​បង្កើត​ឡើង​នៅ​ក្នុ​ង​ឆ្នាំ​២០​១៣​គឺ​ជា​សហ​គ្រាស​រួម​ទុន​ខ្នា​ត​ធំ​មួយ​ដែល​មាន​ទុន​វិ​និ​យោគ​លើ​ស​ពី​១០០​លាន​ដុ​ល្លា​អា​មេ​រិក​ក្រោម​ការ​វិ​និ​យោគ​រវាង​ម្ខាស់​ហ៊ុន​ក្នុង​ស្រុក​និង​ម្ខាស់​ហ៊ុន​ដែ​ល​នាំ​មុខ​ដោយ​មូល​និ​ធិ​ចិ​ន​‑អា​ស៊ាន​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative