រដ្ឋ​មន្រ្ដី​អន្ដោ​ប្រ​វេសន៍​​អូ​ស្រ្ដា​លី​​ថ្មី​នឹង​មក​​កម្ពុ​ជា​​ច​រ​ចា​កា​រ​បញ្ជូន​​ជន​​ភៀស​​ខ្លួ​ន​​​អូ​ស្រ្ដាលី​​ឲ្យ​​ទៅ​​នៅ​​កម្ពុជា​

លោក ​Pe​t​e​r ​D​u​t​t​on​ ​រដ្ឋ​មន្រ្ដី​ការ​ពារ​ព្រំ​ដែន​និង​​អន្ដោ​ប្រ​វេ​សន៍​​ អូ​ស្រ្ដាលី​ថ្មី​​ ​នឹង​​មក​កាន់​ប្រ​ទេស​​កម្ពុជា​​ឆាប់ៗ​​នេះ ​ដើ​ម្បី​​ចរ​ចា​​ការ​​ងារ​​បន្ដ​​ជុំ​វិញ​​កិច្ច​​ព្រម​​ព្រៀង​​បញ្ជូន​​ជន​​ភៀស​​ខ្លួន​​ អូស្រ្ដា​លី​​ឲ្យ​​ទៅ​​នៅ​​កម្ពុជា។

_Peter_Duttonff​កាល​​ពី​​ខែ​​កញ្ញា​​២០​១៤​​​លោក​​រដ្ឋ​មន្រ្ដី​​អន្ដោ​ប្រ​វេសន៍​​ចាស់​ S​co​t​t​ ​M​o​r​ri​s​o​n​ និង​​លោក ​ស​​ ខេង​ រដ្ឋ​មន្រ្ដី​​មហា​ផ្ទៃ​​កម្ពុជា​​​ចុះ​​ហត្ថ​លេខា​​លើ​​កិច្ច​​ព្រម​​ព្រៀង​​ទទួល​​យក​​ជន​ ​ភៀស​​ខ្លួន​​ពី​​កោះ​​ណា​រូ ​(C​r​e​di​t​:​ ​AB​C​) ។​

អង្គ​ការ​​ទេស​ន្ដរ​​ប្រ​វេសន៍​​អន្ដរ​ជាតិ​​ (​I​O​M​)​ ​បាន​​ផ្ដល់​​ការ​​យល់​​ព្រម​​ជា​​គោល​​ការណ៍​​ដើ​ម្បី​​ជួយ​​សម្រួល​​ដល់​​ការ​​បញ្ជូន​​ជ​ន​​ ភៀស​​ខ្លួន​​ចេញ​​ពី​​កោះ​​ណារូ​​ទៅ​​កម្ពុជា​​។​

ក្រោយ​​ពី​​មាន​​សំ​ណើរ​​សុំ​​ជំនួ​យ ​​ពី​​រដ្ឋា​ភិ​បាល​​កម្ពុជា​​ជុំ​វិញ​​​ដំណើ​រ​​ការ​​បញ្ជូន​​ជន​​ភៀស​​ខ្លួន​​នេះ ​អ្នក​​នាំ​ពាក្យ​​អង្គ​ការ​​ទេស​ន្ដរ​​ប្រ​វេសន៍​​អន្ដរ​ជាតិ​​និ​យាយ​​ថា ​ខ្លួន​​បាន​​សរ​សេរ​​លិ​ខិត​​ទៅ​​រដ្ឋា​ភិ​បាល​​កម្ពុជា​​វិ​ញ​​ថា យ​ល់​​ព្រម​​ជួយ​​ប្រ​សិន​​បើ​​ធ្វើ​​តាម​​លក្ខ​ខណ្ឌ​​ចំ​នួន​​៤។​ ​ប៉ុ​ន្ដែ​​គេ​​មិន​​បញ្ចេញ​​ឲ្យ​​ដឹង​​ទេ​​ថា​តើ​​លក្ខ​ខណ្ឌ​​ទាំង​​៤​​នោះ​​មាន​​អ្វី​​ខ្លះ​។​

កាល​​ពី​​សប្ដាហ៍​​មុន​​តំ​ណាង​​អង្គ​ការ​ I​O​M​ បាន​​មាន​​វត្ដ​មាន​​ជា​​អ្នក​​សង្កេ​ត​​ការណ៍​​នៅ​​ក្នុង​​ការ​​ជួប​​ប្រ​ជុំ​​រវាង​​ មន្រ្ដី​​កោះ​​​ណារូ​​,​ អូ​ស្រ្ដា​លី ​និង​​កម្ពុជា​​នៅ​​ឯ​កោះ​​ណារូ​​ជា​​​ទី​​ដែល​​មន្រ្ដី​​ទាំង​​នោះ​​បាន​​ធ្វើ​​ដំ​ណើរ​​ទៅ​​ ដោយ​​ស្ងាត់​ៗ។​

ការ​​វិវឌ្ឍ​​ចុង​​ក្រោយ​​នេះ​​មាន​​ន័​យ​​ថា​ កិច្ច​​ព្រម​​ព្រៀង​​៤០លា​ន​​ដុល្លា​រ​​រវាង​​អូ​ស្រ្ដា​លី ​និង​​កម្ពុជា​​កំ​ពុង​​ដើរ​​បាន​​មួយ​​ជំ​ហាន​​ទៀត​​ហើយ​។ ​តែ​យ៉ាង​​ណា​​ក៏​​ដោយ​​លោក ​Pe​te​r​ ​Du​t​t​on​ ​មិន​​ព្រម​​និ​យាយ​​ថា ​តើ​​នឹង​​មាន​​ជន​​ភៀស​​ខ្លួ​ន​​ប៉ុ​ន្មាន​​នាក់​​ដែល​​នឹង​​ត្រូវ​​គេ​​បញ្ជូន​​ទៅ​​កម្ពុជា​ ​នោះ​​ទេ ​ដោយ​​សារ​​ការ​​ពិ​ភា​ក្សា​​កំ​ពុង​​បន្ដ​​នៅ​​ឡើយ។​លោក​​ថា ​ការ​​ច​រ​ចា​​នឹង​​ធ្វើ​​ឡើង​​ជា​​លក្ខណៈ​​ឯក​​ជន​​ ដោយ​​មិន​​មាន​​ការ​​បើក​​ចំ​ហ​​ជា​​សាធា​រ​ណៈ​​នោះ​ទេ​។​

​លោក​ស្រី ​C​h​r​i​s​ti​n​e​ ​Mi​l​n​e​ ប្រ​ធាន​​គណប​ក្ស​​បរិ​ស្ថាន​​និយ​ម​​អូស្រ្ដា​លី​​បាន​​ប្រាប់​​អ្ន​ក​​កាសែ​ត​​នៅ​​ក្រុង​​ ហូ​បាត​​ថា​ ​អូ​ស្រ្ដា​លី​​គួរ​​បញ្ឈប់​​កិច្ច​​ព្រម​​ព្រៀង​​ជា​​មួយ​​កម្ពុជា​​ដោ​យ​​លើ​ក​​ឡើង​​ថា​ កម្ពុ​ជា​​​ជា​​ប្រ​ទេស​​ពុក​​រលួយ​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative