អតីត​រដ្ឋ​មន្រ្តី​ក្រ​សួង​ប្រៃស​ណីយ៍​ទទួល​មរណៈ​ភាព​

អតីត​រដ្ឋ​មន្រ្តី​ក្រ​សួង​ប្រៃ​ស​ណីយ៍​និង​ទូរ​គម​នាគ​មន៍ ​លោក​សូ ​ឃុន​បាន​ទទួ​ល​មរណៈ​ភាព​ហើយ​នៅ​វេ​លា​ម៉ោង​ប្រ​មាណ​១១​ព្រឹក​ នា​ថ្ងៃ​ទី​២១​ មករា​នេះ។​

008ffលោក​សូ ​ឃុន​ជា​សមា​ជិក​សភា​ចំ​នួន​បួន​អាណ​ត្តិ​កន្លង​មក​នេះ ​បាន​ទទួល​​មរណៈ​ភាព​ដោយ​ជរា​ពាធ ​និ​ង​ក្នុង​ជន្មា​យុ​៧១​ឆ្នាំ​។

​យោង​តាម​ប្រ​ភព​ពី​មន្រ្តី​ជាន់​ខ្ពស់​ក្រ​សួង​ប្រៃស​ណីយ៍ ​ដែល​បដិ​សេធ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​គេហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ដឹង​ថា ​លោក​សូរ​ ឃុន​បាន​ទទួល​មរណ​ភាព​ហើយ ​នៅ​គេហ​ដ្ឋាន​ផ្ទាល់​របស់​លោក ​ស្ថិត​ក្នុង​ខណ្ឌ​ទួល​គោក​រាជ​ធានី​ភ្នំ​ពេញ។​ តំ​ណាង​រាស្រ្ត​ក្នុង​តំ​ណែង​រូប​នេះ​មា​ន​ជំ​ងឺ​គ្រាប់​ឈាម ​(​ឈាម​សស៊ី​ឈាម​ក្រ​ហម​)​។​

​លោក​សូរ ​ឃុន​ធ្លាប់​ធ្វើ​ជារ​ដ្ឋ​មន្រ្តី​ក្រ​សួង​ប្រៃស​ណីយ៍ ​និង​ទូរ​គមន៍​ក្នុង​ព្រះ​រាជា​ណា​ចក្រ​ទី​២ ​ចា​ប់​តាំង​ពី​រាជ​រដ្ឋា​ភិ​បាល​អាណ​ត្តិទី១ ​រហូត​ដល់​អា​ណត្តិ​ទី៤​ មុ​ន​ពេល​លោក​ត្រូវ​បាន​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ចាត់​តាំង​ឱ្យ​ឈរ​ជា​តំ​ណា​ង​រាស្រ្ត​មណ្ឌល​តា​កែ​​វ​ក្នុង​អា​ណត្តិ​ទី៥​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖  គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative