សមត្ថ​កិច្ច​ចុះ​ប​ង្រ្កាប​ទី​តាំង​ផលិត​កា​ហ្វេ​ដាក់​សារ​ធាតុ​គី​មី​

សមត្ថ​កិច្ច​ចម្រុះ​ និង​ប្រ​ធាន​វិ​ទ្យា​ស្ថាន​ស្តង់​ដា​ក​ម្ពុជា​ បាន​ចុះ​បង្រ្កា​ប​កន្លែង​ផលិត​កា​ហ្វេ​ក្លែង​ក្លាយ ​និង​បង្កប់​សារ​ធាតុ​គី​មី ​ដែល​បណ្តាល​ឲ្យ​ប៉ះ​ពាល់​សុខ​ភាព​ប្រ​​ជា​ពល​រដ្ឋ​។​

007ffក្រុ​ម​សមត្ថ​កិច្ច​បាន​រក​ឃើញ​ថា​ ទី​តាំង​ផលិត​កា​ហ្វេ​បង្កប់​សារ​ធាតុ​គី​មី​មាន​​ទី​តាំង​នៅ​សង្កាត់​សែន​សុខ ​ខ័ណ្ឌ​សែន​សុខ ​រាជ​ធានី​ភ្នំ​ពេញ។​ជា​លទ្ឋ​ផល​ក្រុម​​សមត្ថ​កិច្ច​ចម្រុះ​បាន​រក​ឃើញ​គ្រាប់​ពោត ​សណ្តែង​សៀង ​កា​ហ្វេ​ខុណ​ភាព​ និង​សារ​ធាតុ​ផ្សំ​កា​ហ្វេ​ចំ​នួន​៣​៤​តោន​ និង​ទឹក​ក្លិន​ជា​ច្រើន​ធុង​ទៀត​ផង​ ដែល​ផលិ​ត​ផល​ទាំង​អស់​នេះ ​នឹង​ត្រូវ​រក​ទៅ​ពិ​សោ​ធន៍​នៅ​វិ​ទ្យា​ស្ថាន​ស្តង់​ដា​កម្ពុជា​។​

លោក​ចាន់ ​បូ​រិន​អគ្គ​នា​យក​វិ​ទ្យា​ស្ថាន​ស្តង់​ដា​កម្ពុជា​បាន​មាន​ប្រ​សា​សន៍​ប្រា​ប់​ក្រុ​ម​អ្នក​សារ​ព៌ត​មាន​ ដែល​ចូល​រួម​យក​ព៌ត​មាន​នៅថ្ងៃ​ទី​២០​ មក​រា​នេះ​ថា ​ផលិត​ផល​ក្លែង​ក្លាយ​ទាំង​អស់​នេះ ​នឹង​ត្រូវ​យក​ទៅ​ធ្វើ​តេស្ត​រ​​ក​សារ​ធាតុ​គី​មី ​ដើ​ម្បី​​ដឹង​ថា​ផលិត​ផល​កា​ហ្វេ ​ដែល​បាន​ដាក់​ម៉ាក​ក្លែង​ក្លាយ​ទាំង​នោះ ​មាន​បង្កប់​សារ​ធាតុ ​ដែល​បណ្តាល​ឲ្យ​ប៉ះ​ពាល់​សុខ​ភាព​អ្វី​ខ្លះ​។​លោក​បន្ត​ថា ​ផលិ​ត​ផល​ដែល​គ្មាន​​បញ្ជាក់​ពី​ការ​ទទួល​ស្គាល់​ពី​វិទ្យា​ស្ថាន​ស្តង់​ដា​កម្ពុជា​ នឹង​មិន​អនុ​ញ្ញាត្ត​ឲ្យ​ចរា​ចរ​នៅ ​លើ​ទី​ផ្សារ​នោះ​ទេ។​

លោក​បាន​អំពាវ​នាវ​ឲ្យ​ប្រ​ជា​ព​ល​រដ្ឋ ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ក្នុង​ការ​ទទួល​​ទាន​​កា​ហ្វេ ​ដែល​អាច​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ធ្ងន់​ធ្ងរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖  គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative