កូន​ប្រុស​លោក​ស៊ីន ​ស៊ី​សា​មុត​ទទួល​មរណៈ​ភាព​

កូន​ប្រុស​តែ​មួយ​គត់​របស់​លោក​ស៊ីន ​ស៊ី​សា​មុត​លោក​ស៊ីន ​ច័ន្ទ​ឆា​យ៉ា​បាន​ទទួល​មរណៈ​ភា​ព​​ហើយ​នៅ​ថ្ងៃ​នេះ ​​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ទំ​​ព័រ​បណ្តាញ​ទំ​នាក់​ទំ​ន​ង​សង្គម​(F​a​c​eb​o​​ok​)រ​បស់​លោក​សុះ ​ម៉ាច​។​

009ffលោក​សុះ ​ម៉ាច​ប្រ​ធាន​សមា​គម​សិល្បៈក​រ​កម្ពុជា​បាន​សរ​សេរ​នៅ​លើ​ទំ​ព័រ​ហ្វេ​ស​បុក​របស់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​២០​ មករា​នេះ​ថា ​លោ​កស៊ីន​ ស៊ី​សា​មុត​និង​លោក​សុះ ម៉ា​ត់​ឪ​ពុក​របស់​លោក​ជា​មិត្ត​ភ័ក្ត​ល្អ​នឹង​គ្នា​ ពួក​គាត់​តែង​តែ​បាន​តែង​ទំ​នុ​​ក​​ភ្លេង​ឲ្យ​គ្នា​ច្រៀង​ទៅ​វិញ​ទៅ​មក​ ចំ​ណែក​ខ្ញុំ​នឹង​លោក​ស៊ីន ​ច័ន្ទ​ឆា​យ៉ា​បា​ន​រាប់​​អាន​គ្នា​ដូច​បង​ប្អូន​ ប៉ុ​ន្តែ​ពេល​នេះ​លោ​ក​ឆា​យ៉ា ​បាន​លា​លោក​ទៅ​ដោយ​គ្មា​ន​ថ្ងៃ​ត្រ​​លប់​វិញ​ទេ។​

លោក​សុះ ​ម៉ាច​បាន​សរ​សេរ​ទៀត​ថា ​នៅ​ថ្ងៃ​ស្អែក​ ត្រូវ​នឹង​ថ្ងៃ​ទី​២​១​ មករា​លោក​នឹង​ដឹក​នាំ​អ្នក​សិល្បៈ​ ចូល​រួម​គោរ​ព​វិញ្ញាណ​ក្ខន្ឋ​លោក​ស៊ីន​ ច័ន្ទ​ឆា​យ៉ា​នៅ​ផ្ទះ​ដែល​មាន​​អា​ស័យ​ដ្ឋាន​ក្រោយ​ឃ្លាំង​រំ​សេវ ​(​ខាង​​ត្បូង​សា​លា​ទឹក​ល្អ​ក់​បី)​ ​និង​បាន​អំ​ពាវ​នាវ​ឲ្យ​​មិត្ត​សិល្បៈ​ករ​ដទៃ​ទៀត ​ចូល​រួម​ឲ្យ​បាន​ច្រើ​ន​កុះ​ករ​។​

កាល​ពី​ពេល​ថ្មីៗ​នេះ​លោ​ក​ស៊ីន ​ច័ន្ទ​ឆា​យ៉ា ​ជា​អ្ន​ក​ម្តាយ​និង​ជា​ប្រ​ព​ន្ឋ​លោក​ស៊ីន ​ស៊ី​សា​មុ​​ត​ឈ្មោះ​ថង​ ញុក​ ត្រូ​វ​បាន​លោក​សុន ​ចាន់​ថុល​រដ្ឋ​មន្រ្តីក្រ​សួង​ពាណិ​ជ្ជកម្ម​ និង​លោក​ស្រី​ភឿង ​ស​កុ​ណា​រដ្ឋ​មន្រ្តី​ក្រ​សួង​វប្ប​ធ៌ម ​និង​វិ​ចិត្រ​សិ​ល្បៈ​ប្រ​គល់​កម្ម​សិទ្ឋិ​បញ្ញា​លើ​ប​ទ​ចំ​រៀង​ចំ​នួន​៧​៣​បទ​ ជូន​លោក​និង​ក្រុម​គ្រួ​សារ​ បន្ទា​​​ប់​ពី​ពួក​គាត់​បាន​ខិត​ខំ​តស៊ូ​អ​ស់​រាប់​សិប​ឆ្នាំ​។

​លោក​ស៊ីន​ ច័ន្ទ​ឆា​យ៉ា​​ទទួល​មរណៈ​ភាព​ដោយ​សារ​ខ្យល់​គរ​ ក្នុង​អាយុ​៦២​ឆ្នាំ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖  គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative