ក្រុមការងារ​ស្ម័គ្រចិត្ត​ណាហ្គា​វើ​ល ចូលរួម​ដាំ​ដើមឈើ​ដើម្បី​កែលំអ​បរិស្ថាន​ក្នុង​សាលារៀន

​ក្រុម​ការ​ងារ​​ស្ម័គ្រ​ចិត្ត​​ណា​ហ្គា​​វើ​​ល​ដឹក​នាំ​ដោយ​លោក ​Jam​e​s ​M​a​ ប្រ​ធាន​​ផ្នែ​ក​​ទំ​នាក់​ទំ​នង​​បុគ្គ​លិក​​និង​​ការ​ងារ​​សង្គម​​ណា​ហ្គា​​វើ​ល​ កាល​ពី​ថ្ងៃ​ទី​១៧​ខែ​ម​ករា​​ឆ្នាំ​២០​១៥​កន្លង​ទៅ​នេះ​​បាន​​ទៅ​​ចូល​រួម​ដាំ​​កូន​ឈើ​​នៅ​​សា​លា​បឋម​សិក្សា​​តា​​គាត់​​មង្គល​ ស្ថិត​ក្នុង​​ភូមិ​​តា​​គាត់​​កើត​ ឃុំ​​ជ័យ​​ធំ​ ស្រុក​​ខ្សាច់​កណ្តាល​​ខេត្ត​កណ្តាល​។​

dមុន​ពេល​​ដាំ​​កូន​ឈើ​​ក្រុម​ការ​ងារ​​ស្ម័គ្រ​ចិត្ត​​ណា​ហ្គា​​វើ​​ល​​សិស្សា​នុ​សិស្ស​​និង​​លោក​គ្រូ​​អ្ន​ក​គ្រូ​​បាន​នាំ​គ្នា ​បោស​ស​ម្អាត​ បរិ​វេណ​​សា​លា​​ដូច​ជា ​ប្រ​មូល​​​សំ​រាម ​និង​​ថង់​​ប្លា​​ស្ទិ​​ច​ ។​

លោក​ J​a​me​s​ Ma​បាន​ ​មាន​ប្រ​សាស​​ន៍​ថា ​“​ក្រុម​ហ៊ុន​​ណា​ហ្គា​​វើ​​ល​​សង្ឃឹ​ម​ថា ​តាម​រយៈ​​ការ​អនុ​វ​ត្ត​​កម្ម​វិ​ធី​​ដាំ​​ដើម​ឈើ វា​​​នឹង​​ផ្តល់​​ជា​​ជំ​រក​​សម្រាប់​​សិ​ស្សា​នុ​សិ​ស្ស​​នៅ​ពេល​​ថ្ងៃ​​ក្តៅ ​និង​​ដើ​ម្បី​​ឲ្យ​​មាន​​ភាព​ស្រស់​ស្អា​ត​​នៅ​ក្នុង​​បរិ​វេណ​​សា​លា។​ បន្ថែ​ម​​​ពី​លើ​​នេះ​​ទៀត​ ដើម​ឈើ​​ដែល​​យើង​​ដាំ​​ភា​គ​ច្រើ​ន​​ជា​​ឈើ​​ហូ​​ម​​ផ្លែ​​ដែ​ល​ជា​​ប្រ​ភព​​ផ្តល់​​​វី​តា​មីន​​ស៊ី​​សម្រា​ប់​​សិស្ស​​នៅ​តា​ម​​ជន​បទ​។​

លោក​​J​o​n​at​h​a​n​ ប្រ​ធាន​​ផ្នែក​​និ​រន្ត​រ​ភាព​​បរិ​ស្ថាន​​ណា​ហ្គា​​វើ​​ល​​មាន​ប្រ​សា​សន៍​ថា ​“​បញ្ហា​​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ ​គឺ​ជា​​បញ្ហា​​ចម្បង​​ដែល​​ប្រ​ទេស​​កំ​ពុង​​អភិ​វឌ្ឍ​​មួយ​ចំ​នួន​​កំ​ពុង​​ជួប​ប្រ​ទះ។​ ​យើង​​សង្ឃឹម​ថា ​អ្នក​​គ្រប់​គ្នា​​នឹង​ធ្វើ​​បាន​​ក្នុង​​គោល​បំ​ណ​ង​​ដើ​ម្បី​​​ជា​ការ​​ខិ​ត​ខំ​​ប្រឹង​ប្រែង​​រួម​គ្នា​​ការ​ពារ​​មាតា​​ធម្ម​ជាតិ​​របស់​​យើង​។​ក្រោម​​កម្ម​វិ​ធី​​ដាំ​​ដើ​ម​ឈើ​​របស់​​យើង​ យើង​​ក៏​​សង្ឃឹម​​ផង​ដែរ​​ថា​​ការ​អប់​រំ​​កុមារ​​ឲ្យ​​ចេះ​​យ​ក​ចិត្ត​ទុក​ដាក់​​អំ​ពី​​បរិ​ស្ថាន​​​ជុំ​វិញ​ខ្លួ​ន​​ដែល​​ពួក​គេ​​កំ​ពុង​​រស់​នៅ ​និង​​ជួយ​​មើល​ថែរ​ក្សា​​គ្រប់​​ដើ​ម​ឈើ​​ដែល​​ពួក​យើង​​បាន​​ដាំ​​នៅ​ក្នុង​​កម្ម​វិ​ធី​​នេះ​​ដែល​ជា​​ផល​ប្រ​យោ​ជ​ន៍​​សម្រាប់​​ពួក​គេ​​នា​ពេល​​អ​នា​គត​។​

Plant Tree (4)ssលោក​ ហាក់ ​ស៊ី​​នី​ន​ បុគ្គ​លិក​​ណា​ហ្គា​​វើ​​ល​​ដែល​​បាន​​ចូល​រួម​​កម្ម​វិ​ធី​​នេះ​​បាន​​និ​យាយ​ថា“​ខ្ញុំ​​មាន​​មោទ​ន​ភាព​​យ៉ាង​ខ្លាំ​ង​​ចំ​ពោះ​​សកម្ម​ភាព​​ការ​ងារ​​សង្គ​ម​​ដែល​​បាន​​អនុ​វ​ត្ត​​ដោយ​​ក្រុម​ហ៊ុន​​របស់​ខ្ញុំ។​វា​​នឹ​ង​​ជួយ​​កាត់​បន្ថយ​​ផ​ល​ប៉ះ​ពាល់​​នៃ​​ការ​បំ​ពុល​​ខ្យល់​​ទៅ​លើ​​សុខ​ភាព​​របស់​​កុ​មារ​។​

លោក​​ស៊ិន ​ឌឿ​ន​ នា​យក​​សា​លា​​បាន​​ឲ្យ​​ដឹ​ង​ថា “​ដោយ​មាន​​ការ​ឧប​ត្ថម្ភ ​និង​​លើក​ទឹក​ចិត្ត​​ពី​​ក្រុ​ម​ហ៊ុន​​ណា​ហ្គា​​វើ​ល​ ឥ​ឡូវ​​សិ​ស្សា​នុ​សិ​ស្ស​​របស់​​យើង​​គឺ​មាន​​ភាព​ល្អ​ប្រ​សើរ​​ជាង​​មុន​​ដោយ​មាន​​សម្ភារ​​ដែល​​ចាំ​បាច់​​ដូចជា​   សម្ភារ​​សិ​ក្សា ​និង​​កា​បូ​ប​​ដាក់​​សៀវភៅ​​ដែ​ល​ជា​​ការ​លើក​​ចិត្ត​​ឲ្យ​​ខិ​ត​ខំ​​រៀន​សូត្រ​​ដើ​ម្បី​​អនា​កត​​របស់​​ពួក​គេ។​យើង​​សន្យា​​នឹង​​យក​ចិត្តទុ​កដាក់​​មើល​ថែ​​ដើម​ឈើ​​ឲ្យ​​បាន​ល្អ​ ដូ​ច្នេះ​​វា​​នឹង​​ផ្ត​ល់​នូវ​​បរិ​យាកា​ស​​សិ​ក្សា​​ល្អ​ប្រ​សើរ​​សម្រាប់​​កុ​មារ”​។​លោក​នា​យក​​សា​លា​​ក៏​បាន​​អរ​គុណ​​ដល់​​ក្រុម​ហ៊ុន​​ណា​ហ្គា​​វើ​​ល​​សម្រាប់​​ការ​ឧបត្ថ​ម្ភ​​សម្ភារៈ​​សិ​ក្សា​​របស់​​ពួក​គេ​​និ​ងបាន​ដាំ​កូន​ឈើ​នៅ​ក្នុ​ង​សា​លា​ដើ​ម្បី​បរិ​ស្ថាន​ផង​ដែរ​”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative