ឆ្នាំ​២០​១៤​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​​នៅ​​ខេត្ត​ក្រ​ចេះ ​​មាន​ការ​​កើន​ឡើង​​ជា​ង​៣០​ភាគ​រយ​

យោង​តាម​​របាយ​ការណ៍​​របស់​​ស្នង​ការ​​រដ្ឋា​​ន​​នគរ​បាល​​ខេត្ត​ក្រ​ចេះ​​បាន​​ឲ្យ​​ដឹង​ថា ​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​​ទាំង​​បទ​ល្មើស​​ឧ​ក្រិដ្ឋ​ និង​​ប​ទ​​ម​ជ្ឈឹ​​ម​នៅ​​ទូ​ទាំ​​ង​​ខេត្ត​ក្រ​ចេះ​ក្នុង​​ឆ្នាំ​២០​១៤​កន្លង​ទៅ ​​បាន​កើត​ឡើង​ចំ​​នួន​៥០​លើក​​ដែ​ល​​បង្ក​​ឲ្យ​​មនុស្ស​​ចំ​នួន​៩​នាក់​​បាន​​ស្លាប់​ ឃាត់​ខ្លួន​​មុខ​សញ្ញា​​ចំនួន​៥​​៥​នាក់។​ ​ចំ​នួន​​នេះ​​បើ​​ប្រៀន​​ធៀប​​ទៅ ​នឹង​​ឆ្នាំ​២០​១៣​ឃើ​ញ​ថា​ ​មាន​ការ​​កើន​ឡើង ​១៣​ លើក​ ស្មើ​នឹ​ង​​ជាង​៣០​%​ ។

Pl-New-Copyrights-16-January-2015-18-28-57-67409ff​របាយ​ការណ៍​​ដដែល​​បាន​បង្ហាញ​ ឲ្យ​​ដឹ​ង​​ទៀតថា​ រាល់​​ករណី​​ព្រហ្ម​ទណ្ឌ ​ដែល​​បាន​​កើត​ឡើង​​ទាំង​​ចំ​នួន​៥​០​លើក ​នៅ​​ទូ​ទាំង​​ខេត្ត​ក្រ​ចេះ​​សម្រា​ប់​​ឆ្នាំ​២០​១៤​ក​ន្ល​ង​ទៅ​នេះ ​ក្នុង​នោះ​​មាន​​ប​ទ​ឧក្រិដ្ឋ​​បាន​​កើត​ឡើង​​ចំ​នួន​២២​ករណី ​ហើយ​​ចំ​នួន​​នេះ ​បើ​​ប្រៀប​ធៀប​ និង​​ឆ្នាំ​២០​១៣​ គឺ​​កើន​ឡើង​​ចំ​នួន​៨​ករណី​​ស្មើរ​ ជាង​៥០​%​។​ក្នុង​នោះ​​មាន​​ករណី​​លួច​​មាន​​ស្ថា​ន​​ទំ​ងន់​ ទោស​​ដោយ​​ប្រើ​ប្រាស់​​អា​វុធ​​ចំ​នួន​១​លើក​​និង​​លួច​​មាន​​ស្ថាន​​ទំ​ង​ន់​ទោស​​ដោយ​​ប្រើ​ប្រា​ស់​​ឧប្ប​ករណ៍​​សាម​ញ្ញ​​​ចំ​នួន​៤​លើ​ក​ កើន​ឡើង​​​ចំ​នួន៣​លើក​ ករ​ណី​​ឃាត​កម្ម​​កើត​ ឡើង​​ចំ​នួន​១០​លើក​ កើន​ឡើង​​ជាង​​ឆ្នាំ​មុន​​ចំនួ​ន​៦​លើ​ក​ ករ​ណី​​រំ​លោភ​​សេព​សន្ថវៈ​​កើ​ត​ឡើង ​ចំ​នួន​៧​លើក​ កើន​ឡើង​១​លើក​ ​។​

របាយ​ការណ៍​​ខាង​លើ​​បាន​​ឲ្យ​​ដឹង​​ទៀត​ថា​​ដោយ​ឡែក​​បទ​ល្មើស​​ថ្នាក់​​ម​ជ្ឈឹ​​ម​ បាន​​កើត​ឡើង​​ចំ​នួន​២៨​លើក ​ដែល​​ចំ​នួន​​នេះ​ ប្រើ​​ប្រៀ​ប​ធៀប​​ទៅ ​និង​​ឆ្នាំ​២០​១៣ ​គឺ​​កើ​ន​ឡើង​​ចំ​នួន​៥​លើ​ក ​ស្មើ​នឹ​ង​​ជា​ង​២០​%។​ ​ក្នុង​នោះ​​រួម ​មាន​​ករណី​​លួច​​ចំ​នួន​១៦​លើក​​កើន​ឡើង​​ជាង​​ឆ្នាំ​មុន​​ចំ​នួន​៧​លើ​ក​ ករ​ណី​​ហឹ​ង្សា​​រ​​ដោយ​​ចេ​ត​នា ​កើត​ឡើង​​ចំ​នួន​១១​លើក ​ករ​ណី​​ហឹ​​ង្សា​​រ​​ក្នុង​​គ្រួ​សារ​​កើ​ត​ឡើង​​ចំ​នួន​១​លើក​​កើន​ ឡើង​​ចំ​នួន​១​លើក​ ។​

ជា​មួយ​និង​​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​ ដែល​​បាន​កើត​​មាន​នៅ​​ទូ​ទាំ​ង​​ខេត្ត​​ទាំង​​ចំ​នួន​៥០ ​លើក​​ក្នុ​ង​​ឆ្នាំ​២០​១៤​កន្លង​ទៅ​នេះ ​ក្នុង​ចំ​ណោម​​ស្រុក​​ទាំង​៥​និង​​ក្រុង​១​នៅ​​ទូ​ទាំង​​ខេត្ត​​ក្នុង​នោះ ​ស្រុក​​​សំ​បូរ ​គឺ​​ត្រូវ​គេ​​រាយ​ការណ៍​​បាន​កើត​​មាន​​ច្រើ​ន​ជាង​​រហូត​១៧​លើក ​បទ​ឧក្រិដ្ឋ​ ចំ​នួន​៧​លើក​ និង​​បទ​ល្មើស​​ថ្នាក់​​ម​ជ្ឈឹ​​ម​​ចំ​នួន​១​០​លើក ​។​

របាយ​ការ​ណ៍​​បាន​បង្ហាញ​​ទៀត​ថា ​នូវ​​រាល់​​ករណី​​ព្រហ្ម​ទណ្ឌ​​ទាំង​នេះ ​គឺ​​ប​ង្ក​​ឲ្យ​​មាន​​មនុស្ស​​ចំ​នួន​៩​នាក់​​បាន​​ស្លាប់​​ស្រី​១​នាក់​ របួស​​ចំ​នួន​២២​នា​ក់​ ស្រី​២​នាក់​ រង​គ្រោះ​​ចំ​នួន ​៧​នាក់​​ស្រី ​ឆេះ​​ម៉ូ​តូ​១​គ្រឿង​ បាត់​​ម៉ូតូ​៨​គ្រឿង ​បាត់​គោ​​១​ក្បាល​ ក្រ​បី​៧​ក្បាល​ និង​​ខូច​ខាត​ សម្ភារៈ​​មាស​ប្រាក់​​មួយ​ចំ​នួន​​ទៀត ​។ ​ហើយ​​រាល់​​ករណី​​ទាំង​នេះ ​គឺ​​ត្រូវ​​កម្លាំង​​នគ​រ​បាល​​បង្ក្រា​ប​បាន​​ជន​សង្ស័យ​​ចំ​នួន​៥៥​នាក់​ ក្នុង​​សក​ម្ម​ភាព​​បទ​ល្មើស​​ថ្នាក់​​ឧ​ក្រិដ្ឋ​​ចំ​នួន​១៩​នាក់​​ស្រី​២​នា​ក់​ បទ​ល្មើស​​ថ្នា​ក់​​ម​ជ្ឈឹ​​​ម​​ចំ​នួន​៣៦​នាក់​ ស្រី​១​នាក់​ ​។​

ជុំ​វិញ​​ករណី​​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​ ដែល​​កើត​មាន​ឡើង​​នៅ​​ទូ​ទាំង​​ខេត្ត​ក្រ​ចេះ ​ក្នុង​​ឆ្នាំ ​២០​១៤ ​ដែល​មាន​​ចំ​នួន​​កើត​ឡើង​​ជាង​​ឆ្នាំ​២០​១៣​នេះ ​លោក​​វរ​សេនី​យ៍ឯ​ក ​អ៊ុំ ​ភី ​ស្នង​ការ​រង ​កណ្តាល​​ព្រហ្ម​ទណ្ឌ​ បាន​​ឲ្យ​​ដឹង​ ថា​ រាល់​​ជន​សង្ស័យ​​ដែល​​ត្រូវ​​ចាប់​​បង្ក្រា​ប​បាន ​គឺ​​នគរ​បាល​​បាន​​កសាង​​សំ​ណុំ​រឿង​​បញ្ជូន​​ខ្លួន​​បន្ត​ទៅ​​កាន់​​ស្ថា​ប័ន​​អយ្យ​ការ​ រួច​រាល់​​អ​ស់​ហើយ​ ។​ សម្រាប់​​​វិ​ធាន​ការ​​ដើ​ម្បី​​អនុវ​​ត្ត​​បន្ត​ លោក​​ស្នង​ការ​រង​​បាន​​បញ្ជាក់​ថា ​កម្លាំង​​នគរ​បាល ​និង​​បង្កើន​​កិច្ច​​សហ​​ប្រតិ​​ប​ត្ត​​ការ​​ជា​មួយ​​ស្ថា​ប័ន​​អយ្យ​ការ ​លើ​​ការ​ស្រាវ​ជ្រាវ​ អង្កេត​​បទ​ល្មើស ​លើ​​មុ​ខសញ្ញា​​ប្រ​ព្រឹត្ត​​បទ​ល្មើស​​ទាំង​ចាស់​​ទាំ​ង​ថ្មី ​ដែល​​នៅ​​សេស​សល់ ​និង​​ការ​កសាង​​ស​​កម្លាំង​​សំ​ងាត់ ​និង​​ការ​ប្រើ​ប្រាស់​​មូល​ដ្ឋាន​​សំ​ងាត់ ​ដើ​​ម្បី​​ផ្តល់​​ព័ត​​មាន​​​អំ​ពី​​មុខ ​សញ្ញា​​ប្រ​ព្រឹត្ត​​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ ​ជួញ​ដូរ​​គ្រឿង​ញៀន ​មុខ​សញ្ញា​​ប្រ​ព្រឹត្ត​​បទ​ល្មើស​ផ្សេងៗ​ទាំង​​ក្នុង​ និង​​ក្រៅ​​ភូមិ​សាស្ត្រ​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative