គ្រូ​​ពេទ្យ​​ឯក​ជន​​«​គ្លី​និក​ចិន​»​​វះ​​កាត់​​ស្រ្តី​​មាន​​ជំ​ងឺ​​ដុះ​​គីស​​ក្នុង​​ស្បូន​​បណ្ដាល​​ឲ្យ​​ស្លាប់​ ​រួច​​រត់​​គេច​​ខ្លួន​​

គ្រូ​​ពេទ្យ​​ឯក​ជន​​ ដែល​​មាន​​ស្លា​ក​​យី​ហោ «​​​គ្លី​និក​​ចិន​»​​ ដែល​​មាន​​ទី​តាំង​​នៅ​​ផ្ទះ​​ ល្វែង​​បូ​រី​តេ​អូ​ ស្ថិត​​ក្នុង​​ភូមិ​​ពាល​​ញែក​​១ ​​សង្កាត់​​ផ្ទះ​​ព្រៃ​ ក្រុង​​ពោធិ៍​​សាត់​បា​ន​​ធ្វើ​​ការ​​វះ​​កាត់​​ស្ត្រី​​ម្នាក់​ មាន​​ជំ​ងឺ​​ដុះ​​គីស​​ក្នុង​​ស្បូន​​ បណ្ដាល​​ឲ្យ​​ស្លាប់​​បាត់​​បង់​​ជី​វិត​ ​នៅ​​ក្នុង​​គ្លី​និក​​ ហើយ​​បន្ទាប់​​ពី​​កើត​​ហេតុ​​ការ​ណ៍​​​នោះ​​ គ្រូ​​ពេទ្យ​​បាន​​រត់​​គេច​​ខ្លួន​​បាត់​​ដោយ​​មិន​​ទទួល​​ខុស​​ត្រូវ​​នោះ​​ទេ។​

a11dd​ជន​​រង​​គ្រោះ​​ដែល​បាន​ស្លាប់​បាត់​ប​ង់​ជី​វិត​ដោយ​គ្រូ​ពេទ្យ​«​​គ្លី​និក​​ចិន​»​​ មាន​ឈ្មោះ ​ស៊ឹង ​ចាន់​ធឿន ​ភេទ​​ស្រី ​អា​យុ​៣៣​ឆ្នាំ ​នៅ​​ភូមិ​​សាន​សរ​​ ឃុំ​​អន្សា​ចំ​បក់ ​ស្រុក​​ក្រ​គរ​ ខេត្ត​​ពោធិ៍​សាត់​។​

ប្រ​ភព​​ ព័ត៌​មាន​​ បាន​​ឲ្យ​​ដឹង​​ថា​​ ការ​​វះ​​កាត់​​ស្រ្តី​​​ដែល​​មាន​​រោគ​​គីស​​ក្នុង​​ស្បូន ​បណ្ដាល​​ឲ្យ​​ស្លាប់​​ភ្លាមៗ​​ហើយ​​នោះ​​ ក៏​​បាន​​ដឹក​​សព​​ស្រ្តី​​រង​​គ្រោះ​​​ទៅ​​កាន់​​មន្ទីរ​​ពេទ្យ​​រដ្ឋ ​បម្រុង​​ទម្លាក់​​កំ​ហុស​​ឲ្យ​​គ្រូ​​ពេទ្យ​​រដ្ឋ​​ជា​​អ្នក​​​ទទួល​​ខុស​​ត្រូវ​​ ប៉ុ​ន្តែ​​ត្រូវ​​បាន​​ក្រុម​​គ្រួ​សារ​​ជន​​រង​​គ្រោះ​​ប្ដឹ​ង​​ទៅ​​ព្រះ​​រាជ​​អា​ជ្ញា​​ រួច​​ក៏​​បែក​​ធ្លាយ​​រឿង​​នេះ​​ ហើយ​​គ្រូ​​ពេទ្យ​​ឯក​ជន​​ទាំង​​នោះ​​នាំ​​គ្នា​​គេច​​ខ្លួន​​បាត់​​អស់ ​ ខណៈ​​ដែល​​ព្រះ​​រាជ​​អា​ជ្ញា​​បញ្ជា​​ឲ្យ​​មន្រ្តី​​​ជំ​នាញ​​សម​ត្ថកិ​ច្ច​​ចុះ​​ទៅ​​ព័ទ្ធ​​ ទី​តាំង​​កើត​​ហេតុ​​ ហើយ​​ត្រួត​​ពិ​និត្យ​​គ្លី​និក​​ខាង​​លើ​​នោះ​​។​

a11ff.តាម​ ​មន្រ្តី​​ជំ​នាញ ​បាន​​ឲ្យ​​ដឹង​​ថា​ ​ករណី​​នេះ​ ​គឺ​​កើត​​ឡើង​​តាំង​​ពី​​ថ្ងៃ​​​ទី​​១៩​​ ខែ​​មករា ​ឆ្នាំ​​២០​១៥ ​​រហូត​​ដល់​​យប់​​ថ្ងៃ​​ដដែល​​ទើប​​ត្រូ​វ​​បាន​​បែក​​ធ្លាយ​​ដោយ​​ក្រុម​​គ្រួ​សារ​​ជន​​រង​​ គ្រោះ​​ប្ដឹង​​ទៅ​​ព្រះ​​រាជ​​អាជ្ញា ​។ ​លុះ​​ព្រឹក​​ថ្ងៃ​​​ទី​​២០​ ខែ​​មករា ​​ឆ្នាំ​​២០​១៥​​នេះ​​ទើប​​បាន​​បែក​​ធ្លាយ​​កាន់​​តែ​​ខ្លាំង​​ដោយ​​ឃើញ​​វត្ត​​មាន​​កំ​លាំង​​ សមត្ថ​កិច្ច​​ជា​ច្រើន​​នាក់​​បាន​​ធ្វើ​​ការ​​ឆែក​ឆេ​រ​​ត្រួត​​ពិ​និត្យ​​នៅ​​ ទី​តាំង​(គ្លី​និក​​ឯក​​ជន​​ចិន​​)​​នោះ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative