គ្រោង​​ផ្តល់​​អត្ត​សញ្ញាណ​ប័ណ្ណ​​ឲ្យ​​បាន ៧​លា​ន ​២​សែន ​នាក់​​នៅ​​បំ​ណាច់​​ឆ្នាំ​២០​១៦​

លោក​​ឧ​ត្ត​​​ម​​សេ​នី​យ៍​​ត្រី ​ឃៀង ​សុ​គ​ន្ធា ​ប្រ​ធាន​​នាយ​ក​ដ្ឋាន​​អត្ត​សញ្ញាណ​ប័ណ្ណ​​សញ្ជាតិ​​ខ្មែរ​​បាន​​ឲ្យ​​ដឹង​ថា ​តាម​​ផែន​ការ​​របស់​​នាយ​កដ្ឋាន​​អត្ត​សញ្ញាណ​ប័ណ្ណ​​សញ្ជាតិ​​ខ្មែរ​ នៃ​​អគ្គ​នា​យក​ដ្ឋាន​​អត្ត​សញ្ញាណ​​កម្ម​ គ្រោង​​នឹ​ង​​ផ្តល់​​អត្ត​សញ្ញាណ​ប័ណ្ណ​​សញ្ជាតិ​​ខ្មែរ​ ចំនួន​ ៧​លាន​២​សែន​​នាក់​​ឲ្យ​​រួច​រាល់​​នៅ​​បំ​ណាច់​​ឆ្នាំ​២០​១​​៦​ខាង​មុខ​នេះ ​។​

photo00-4-2-December-2013-11-14-06-40185ssលោក​​ឧ​ត្ត​​​ម​​សេនី​យ៍​​ត្រី ​ឃៀង ​សុគ​ន្ធា​ បាន​​ឲ្យ​​ដឹង​​បន្ត​ថា ​ការ​ផ្តល់​​អត្ត​សញ្ញាណ​ប័ណ្ណ​​សញ្ជាតិ​ ខ្មែ​រ​​គំ​រូ​​ថ្មី ​បាន​ចាប់​ផ្តើម​​ធ្វើ​​តាំង​ពី​​ខែ​មិ​ថុនា ​ឆ្នាំ​២០​១២​ហើ​យ​​គ្រោង​​នឹង​​បញ្ចប់​ រហូត​ដល់​​បំ​ណាច់​​ឆ្នាំ ​២០​១៦​ខាង​មុខ​នេះ ​។

​លោក​​ឧ​ត្ត​​ម​​សេ​នីយ៍​​ត្រី​​បាន​​បន្ថែម​ទៀត​ថា​​បច្ចុ​ប្បន្ន​ ដំ​ណើរ​​ការ​ផ្តល់​​អត្ត​សញ្ញាណ​​ប័ណ្ណ​​ដល់ ​ប្រ​ជា​ពល​រដ្ឋ​​យើង​​បែង ​ចែក​ចេញ​ជា​ ២​ជំ​ហាន​ ដែល​​ជំ​ហាន​​ទី​១ ​ផ្តល់​​អត្ត​សញ្ញា​ណ​​ប័ណ្ណ​​ចំនួន​ ២​លាន​ ២​សែន​​សន្លឹក​​ដែល​​ចាប់​ផ្តើម​​ដំ​ណើរ​ការ​​ពី​​ខែ​មិថុនា ​ឆ្នាំ​២០​១២ ​ហើយ​​ត្រូវ​​បាន​បញ្ចប់​​នៅ​​ថ្ងៃ​ ទី​១៨ ​ខែ​​មិនា​ ឆ្នាំ​២០​១៤ ​គឺ​​យើង​​សម្រេច​បាន​​តាម​​ផែន​ការ​​ដែល​​បាន​​គ្រោង​ទុក ។​ដោយ​ឡែក​​នៅ​ក្នុង​ ជំ​ហាន ​ទី​២ ​ដែល​​ត្រូវ​​ផ្តល់​​អត្ត​សញ្ញាណ​ប័ណ្ណ ​ចំ​នួន​​៥​លា​ន​​សន្លឹក ​ដែល​​បច្ចុ​ប្បន្ន​​គិត​​ចាប់​ពី​​ថ្ងៃ​ទី​​១៩​ ខែ​​មិនា​ ឆ្នាំ​២០​១៤ ​រហូត​ដល់​​ថ្ងៃ​ទី​៣​១​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​ យើង​​សម្រេច​បាន​ ចំ​នួន ​១​,​៤៤​១​,​៣៦​៧ ​សន្លឹក​ ហើយ​​ចំ​នួន​​ដែល​​ត្រូវ​​បន្ត​​ផ្តល់​​បច្ចុ​ប្បន្ន​ រហូត​ដ​ល់​​បំ​ណាច់​​ឆ្នាំ​២០​១៦​ មាន​​ចំ​នួន​ ៣,​៥៥​៨​,​៦​៣៣​ សន្លឹ​ក​។​លោក​​ឧ​ត្ត​​ម​​សេនី​យ៍​​ត្រី​​បាន​​បញ្ជាក់​ថា«​ ដូ​ច្នេះ​​ជំ​ហាន​​ទាំង​២​នេះ ​យើង​​ត្រូវ​​ផ្តល់​​អត្ត​​ស​ញ្ញណ​​ប័ណ្ណ​​ស​ញ​​ញ្ជា​​តិ​​ខ្មែរ ​សរុប​​ចំនួន ​៧​លាន ​២​សែ​ន ​សន្លឹក​ ដែល ​នឹង​ត្រូវ​​បញ្ជ​​ប់​​នៅ​​បំ​ណាច់​​ឆ្នាំ​២០​១៦ ​ខាង​មុខ​នេះ»​។​

លោក​​ឧ​ត្ត​​ម​​សេ​នីយ៍​​ប្រ​ធាន​​នាយ​កដ្ឋាន​ បាន​​ឲ្យ​​ដឹង​​ទៀត​ថា​ ឆ្លង​តាម​​បទ​ពិ​សោ​ធន៍​ នៃ​​ការ​ផ្តល់​​អត្ត​សញ្ញាណ​ប័ណ្ណ​​កន្ល​ង​មក​នេះ ​យើង​​មាន​​បញ្ហា​​ប្រ​ឈម​​មួយ​ចំ​នួន​​ដែល​​បាន​​ជួប​ប្រ​ទះ ​ទី​១​គឺ ​មាន​​បញ្ហា​​ខាង​​បច្ចេក​ទេស ​ដោយ​សារ​​បច្ចុ​ប្បន្ន​​មន្ត្រី​​របស់​​យើង​​នូវ​មាន​កំ​រិត ​និង​​ទី​២ ​គឺ​​បញ្ហា​​ការ​ចូ​ល​រួម​​របស់​​ប្រ​ជា​ពល​រដ្ឋ​ ដោយ​​ប្រ​ជា​ពល​រដ្ឋ​​ខ្លះ​​មិ​ន​ទាន់​​យល់​​ពី​​អត្ថ​ប្រ​យោ​ជ​ន៍​​របស់​​អត្ត​សញ្ញាណ​ប័ណ្ណ​ ។​

លោក​​ឧ​ត្ត​​ម​​សេ​នីយ៍​​ប្រ​ធាន​​នា​យ​ក​ដ្ឋាន ​បាន​​អំ​ពាវ​នាវ​​ដល់​​ប្រ​ជា​ពល​រដ្ឋ​​ដែល​​គ្រប់​​អា​យុ និ​ង​​អ្ន​ក​​ដែល​មាន​​អត្ត​សញ្ញាណ​ប័ណ្ណ​​ហួស​​សុ​ព​ល​ភាព​​ទាំ​ង​អស់ ​សូម​​ឲ្យ​​មាន​ការ​​ចូល​រួ​ម​​ធ្វើ​​អត្ត​សញ្ញាណ​​ប័ណ្ណ​​សញ្ជាតិ​​ខ្មែរ​ ឲ្យ​​បាន​​ទាំង​អស់​គ្នា ​។​ចំ​ណែក​​មន្ត្រី​នគរ​បាល​​របស់​​យើង​​នៅ​តាម​​រាជ​ធា​នី ​ខេត្ត​​សូម​​ឲ្យ​​ជួយ​​យក​ចិត្ត​ទុក​ដាក់​​បន្ថែម​​ទៀត​​ក្នុង​​កិច្ច​​ការ​ផ្តល់​​អត្ត​ស​ញ្ញាណ​​ប័ណ្ណ​​សញ្ជាតិ​​ខ្មែរ​​គំ​រូ​​ថ្មី​​ជូន​​ប្រ​ជា​ព​ល​រ​​ដ្ឋ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative