​ ​អគារ​​មន្ទី​រ​​ពេទ្យ​​បង្អែ​ក​​រ​មាស​​ហែក​​តំ​លៃ​ជា​ង​១០​ម៉ឺន​ដុល្លា​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូ​វ​ការ​

អគារ​​មន្ទី​​​រ​ពេ​ទ្យ​បង្អែក​​រមាស​​ហែក ​​ផ្នែក​​សម្ភព​​១​​ខ្នង​​ ស្ថិត​​នៅ​​ឃុំ​កំ​​ពង់​​ត្រាច​ ​ស្រុ​ក​​រមាស​ហែក​ ​ខេត្ដ​​ស្វាយ​​រៀង​ដែ​ល​​ជា​​អំ​ណោយ​​​របស់​​អង្គ​ការ​​ភូមិ​​សន្ដិ​​ភាព​​អន្ដរ​​ជាតិ​​អា​ល្លឺ​ម៉ង់​​ ដែល​មាន​តំ​លៃ​​ប្រ​មាណ​​ជាង​​១​០​ ម៉ឺនដុ​​ល្លា​អា​មេ​រិក​ត្រូវ​បាន​សម្ពោធ​ដា​ក់​ឲ្យ​ប្រើ​ប្រាស់​ជា​​ផ្លូ​វ​ការ​ហើយ ​កាល​​ពី​រ​សៀល​​ថ្ងៃ​ទី​១៩​ ​​ខែ​ម​ករា​ ឆ្នំា​២០​១៥​ក្រោម​អធិ​បតី​ភាព ​​ លោក​ស្រី​​ ម៉ែន​​ សំ​អន ​ឧប​នា​​យ​ក​​រដ្ឋ​​មន្រ្តី​​រដ្ឋ​​មន្រ្តី​​ក្រ​សួង​​ទំ​នាក់​​ទំ​នង​​ជា​​មួយ​​រដ្ឋ​​សភា​​ ព្រឹ​ទ្ធ​​សភា ​​និង​​អ​ធិកា​រ​​កិ​ច្ច​ ។

f91094ab-7768-4140-9efa-934bfbdb6d84ddលោក​​កែរ ​​រដ្ឋា​ ​ប្រ​ធាន​​មន្ទី​​រសុ​​ខា​ភិ​​បាល​ខេ​ត្ដ​ស្វា​​យ​រៀង​​ បាន​​មាន​ប្រ​សា​សន៍​​ថា​​  ដោយ​​មើល​​ឃើញ​​ពី ​​ស​ភាព​​លំ​បាក​​ របស់​​មណ្ឌល​​សុខ​​ភាព​​បង្អែក​​រមាស​​ហែក​​នេះ​​ ទើប​​អង្គ​ការ​​ភូមិ​​សន្ដិ​​ភាព​អ​ន្ដ​រ​​ជាតិ​​ អា​ល្លឺ​​ម៉ង់​​ សម្រេច​​ផ្ដល់​​ជា​​អំ​ណោយ​ជា​អា​​គារ​ថ្មី​​ ធ្វើ​​អំ​ពី​ថ្ម​​ប្រក់​​ក្បឿង​​ឡើង​​វិញ​ ​ដោយ​​ចំ​ណាយ​​ថ​វិ​កា​​អស់​​ប្រ​មាណ​​ជាង​​១០​​ម៉ឺន​​ដុ​ល្លា​រ​អា​ម៉េរិក​​ បំ​ពាក់​​សម្ភា​​រៈ​បរិ​​ក្ខា​ពេទ្យ​​ ដើម្បី​​ផ្ដល់​​ភាព​​ងាយ​​ស្រួល​​គ្រូ​ពេទ្យ​​ មាន​​កន្លែង​​ធ្វើ​​ការ​​សម​​រម្យ​​  មា​​ន​គ្រឿង​​សម្ភារ​​ បរិ​ក្ខា​គ្រ​ប់​គ្រា​​ន់ បាន​​ផ្ដល់​​សេ​វា​​ជូន​​បង​​ប្អូន​​ប្រ​ជា​ព​ល​​រដ្ឋ​​នៅ​​ទី​នេះ​​បាន​​ងាយ​​ស្រួល ​និង​​ដើ​ម្បី​​ចូល​​រួម​​ ជា​​មួយ​រា​​​ជ​រដ្ឋា​ភិ​​បាល​​ កាត់​​បន្ថយ​​ភាព​​ក្រី​​ក្រ​​​។​

លោក​ស្រី​ ​ម៉ែន ​​សំ​អន​​ បាន​​មាន​​ប្រ​សា​ស​ន៍​ថា រាជ​រដ្ឋា​​ភិបាល ​​គ្រប់​​នី​តិ​កាល​​ ​​នៃ​រដ្ឋ​​សភា​​ តែង​​ចាត់​​ ទុក​​វិ​ស័យ ​សុ​ខា​​ភិ​បាល ​​ជា​វិ​ស័យ​​អា​ទិភាព​​មួយ​​ ក្នុង​​បណ្ដា​​​វិ​ស័យ​​អាទិ​ភាព​​ ដ៏​ទៃ​ទៀត​​ ដែល​​បាន​​ដើរ​​តួ​នា​ទី​​យ៉ាង​​សំ​ខាន់​​ ក្នុង​​ការ​​កាត់​​បន្ថយ​​ភាព​​ក្រី​ក្រ​​របស់​​ប្រ​ជា​ពល​​រដ្ឋ​​ ដោយ​​បាន​​ដាក់​​បញ្ចូល​​ទៅ​ក្នុ​​ង ​​កម្ម​​​វិ​ធី​​នយោ​​បាយ​យុ​ទ្ធ​ ជា​​ពិ​សេស ​​ផែន​​ការ​យុទ្ធ​​សាស្ដ្រ​ ​អភិ​វឌ្ឍ​​ន៍​ជាតិ​​ ឆ្នំា​២០​១៤​​ ដ​​ល់​២០​១៨​​ ។ ​រាជ​​រដ្ឋា​ភិ​​បាល​​បា​​ន​បង្កើ​​ត​សេ​វា​​សុខ​​ភាព​​បឋម ​​សុខ​​ភាព ​​បន្ដ​​ពូជ​​អា​ហារ​​រូប​​ត្ថម្ភ ​​ការ​​ទប់​​ស្កាត់​​ជំ​ងឺ​​គ្រុន​​ចាញ់ ​​និង​​ការ​​ទប់​​ស្កាត់​​ការ​​រីក​​រាល​​ដាល​​ នៃ​​ជំ​ងឺ​អេ​​ដស៍​​។​

លោក​​ស្រីវ​ ​ម៉ែន​​ សំ​អន​​ ក៏​​បាន​​ថ្លែង​អំ​ណរ​គុណ​​ដល់​ស​ប្បុ​រស​ជន ​​អង្គ​ការ​​សន្ដិ​​ភាព​​អន្ដរ​​ជាតិ​​អា​ល្លឺម៉​​ង់​ ​ដែល​​បាន​​យក​​ចិត្ដ​ទុ​ក​ដាក់ ​​ចូល​​រួម​​ជា​មួ​យ​រាជ​រដ្ឋា​ភិ​​បាល​​កម្ពុជា​ ​ផ្ដល់​​នូវ​​អ​គារ​​មណ្ឌល​​សុខ​​ភាព​​   ដ​​ល់​មន្ទីរ​​ពេទ្យ​​បង្អែក​​រមាស​​ហែក​​ ដែល​​រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា​​ កំ​ពុង​​ជំ​រុ​ញ​​ឲ្យ​មាន​មណ្ឌល​​សុខ​ភាព​​សំ​រាប់​​បម្រើ​​សេ​វា​​សុខ​​ភាព​​ជូន​​បង​​ប្អូន​​ ប្រ​ជា​ព​ល​​រដ្ឋ​​ នៅ​​ជិត​​ផ្ទះ​រ​ប​ស់​បង​​ប្អូន​​ ក្នុង​​ន័យ​​កាត់​​បន្ថយ​​ភាព​​ក្រី​​ក្រី​​និង​​ពន្លឿន​​ភាព​​រីក​​ចំ​រើន​​ក្នុង​​សង្គម​​​ជាតិ ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative