គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​១៩​មករា​ប​ណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៤​នាក់​និង​រ​បួស​២៨​នា​ក់​

តាម​របាយ​ការ​ពី​នា​យក​សណ្តាប់​ធ្នាប់​នៃ​អ​គ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជា​តិ​ នៅ​ថ្ងៃ​ទី​១៩​ខែ​មករា​ ឆ្នាំ​២០​១៥​នេះ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ នៅ​ទូ​ទាំ​ង​ប្រ​ទេស​ចំនួ​ន​២៤​លើក ​យប់​១៥​លើក ​បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំ​នួន​១៤​នាក់ ​(​ស្រី​៤​នាក់​) ​របួស​ធ្ងន់​ ២៤​នាក់​(​ស្រី​៣​នាក់​)​និ​ង​របួស​ស្រា​ល​០៤​នាក់​(​ស្រី​១​នាក់​)​។

11_Fp​ក្នុ​ង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង ​២៤​លើក​នេះ ​បាន​បង្ក​រ​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ៤៣​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូ​តូ​ចំ​នួន​២៧​គ្រឿង​រថ​យ​ន្ត​ធុន​តូច​ចំ​នួន​០៦​គ្រឿង​រថ​យន្ត​ធុន​ធំ​៥​គ្រឿង​យាន​ផ្សេង​ៗ​៥​គ្រឿង​និង​ថ្មើ​រ​ជើង​២​នា​ក់។​

​មូល​ហេតុ ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នា​ក់​គឺ ​ល្មើស​ល្បឿន​០៩​លើក​មិន​គោរ​ព​សិទ្ធ​៣​​លើ​កុំ​មិន​ប្រ​កាន់​ស្តាំ១​លើក​,​ប្រ​ជែង​គ្រោះ​ថ្នា​ក់​២​លើក​,​បត់​គ្រោះ​ថ្នាក់​២​លើក​,​ ស្រ​វឹង​៣ ​លើក​, ​បើក​បរ​ងងុយ​ដេ​ក​១​លើក,​ជិះ​ម៉ូ​តូ​ឆ្លង​ផ្លូវ​២​លើក​និង​កត្តា​យាន​យន្ត​១​លើក​។​ក្នុង​នោះ​អ្ន​ក​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិ​ភាព​ចំ​នួន​៣១​នាក់​(​យប់​២២​នាក់​)​ ។​

ចំ​ពោះ​រថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​នៅ​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​១៩​ ខែ​មក​រា​ ឆ្នាំ​២០​១៥​នេះ ​សរុប​ចំ​នួ​ន​៤៩​២​ គ្រឿង ​ក្នុង​នោះ​មាន ​រថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ ​៤៩​គ្រឿង​,​រថ​យន្ត​ដឹក​អ្នក​ ដំណើរ​ធុន​តូច​១៦​៧​គ្រឿង,​រថ​យន្ត​ដឹក​អ្ន​ក​ដំ​ណើរ​ធុន​ធំ០​៤​គ្រឿង​,​រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ចំ​នួន​១០៦​​គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និ​ញ​ធុ​ន​ធំ​១៦​៦​គ្រឿង​ ។​ រថ​យន្ត​ទាំង​អស់​ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ អ​ធិ​ការ​ដ្ឋាន​នគ​រ​បាល​ស្រុក​ ចំ​នួន​ ៤៩​គ្រឿង​ នៅ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ខេត្ត​ ៣៩​៤​គ្រឿង​និង​នៅ​នា​យ​ក​ដ្ឋាស​ណ្តាប់​ធ្នាប់​៤៩​គ្រឿង​ ​។​

ដោយ​ឡែក​ម៉ូ​តូ​ត្រូវ​បាន​ពិ​ន័យ​សរុប​ចំ​នួន​១២​២៨​គ្រឿង​ក្នុង​នោះ​មាន ​ជិះ​ម៉ូ​តូអ​ត់​ពាក់​មួក​៧៩​២​គ្រឿ​ង​,ជិះ​ម៉ូ​តូ​អត់​កញ្ចក់​៣៨​២​គ្រឿង​,​ជិះ​ម៉ូតូ​អត់​កញ្ច​ក់​និង​មួក​០​៦​គ្រឿង​, ​ជិះ​ម៉ូតូ​មា​ន​ជាតិ​ស្រ​វឹង​៤​គ្រឿង​,​ ម៉ូតូ​ល្មើស​សញ្ញា​ចរា​ចរណ៍​៩​គ្រឿង​,​ម៉ូតូ​បើ​ក​ភ្លើង​ពេល​ថ្ងៃ​៣៥​គ្រឿង​។​

គួរ​បញ្ជាក់​បន្ថែម​ថា​រយៈ​ពេ​ល​៤​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១៦​ដល់​១៩​មករា​នេះ​មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មាន​ចំ​នួន​៣៨​នាក់​ និ​ង​របួ​ស​ចំ​នួន​៩៥​នាក់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative