ក្រ​សួង​ការ​ងារ​​គ្រោ​ង​​បំ​ពាក់​​មេ​ដាយ​​និង ​​ផ្តល់​​ប័ណ្ណ​សរ​សើរ​​ដល់​​រោង​ចក្រ​​ណា​​ដែល​​ធ្វើ​​អា​ជីវ​កម្ម​នៅ​ក​ម្ពុជា​បាន​យូរ​​

ក្រ​សួង​​ការ​ងារ​​និង​​បណ្តុះ​​វិជ្ជា​ជីវៈ​​គ្រោង​នឹង​​រៀប​ចំ​​​បំ​ពាក់​​មេ​ដាយ​ និង​​ផ្តល់​​ប័ណ្ណ​សរ​សើរ​​ដល់​​រោង​ច​ក្រ​ សហ​គ្រាស​​ណា​​ដែល​មាន​​ដំ​ណើរ​ការ​​អា​ជីវ​​កម្ម​​របស់​ខ្លួន​​បាន​យូរ​​អង្វែង​ដោយ​ក្រ​សួង​ចាត់​ទុ​ថា ​ភាព​​យូរ​អង្វែង​​នេះ ​ពិត​ជា​​បាន​រួម​​ចំ​ណែក​​ដល់​​សេដ្ឋ​កិច្ច​​របស់​​កម្ពុជា​ និង​​ក៏​បាន​​ជួយ​​ដោះ​ស្រាយ​​ជីវ​ភាព​​ជូន​ទៅ​​ដល់​ក​ម្ម​ករ​ កម្ម​កា​រិ​នី​​បាន​ល្អ​​ប្រ​សើរ​​ផង​ដែរ។​

photo 4(1)ffលោក ​អ៊ិត​​​សំ​​ហេង​​​រដ្ឋ​​មន្ត្រី​​ក្រ​​សួង​​​ការ​​ងារ​​​និង​​​បណ្តុះ​​​វិជ្ជា​​ជីវៈ​​បាន​​លើក​​ឡើង​​​បែប​​នេះ​កាល​​ពី​​ថ្ងៃ​​ទី​​១​​៨​​ ខែមករា ​​ឆ្នាំ​​២០​​១៥​​​នៅ​​ក្នុ​​ង​​​ដំ​​ណើរ​​​ទស្សន​​កិច្ច​​​ចុះ​​ទៅ​​ត្រួត​​ ពិ​​និត្យ​​មើល​​​ចង្វា​​​ក់​​​ផលិត​​កម្ម ​​និង​​​សាក​​សួរ​​​សុខ​​ទុក្ខ​​​កម្ម​​ករ ​​កម្ម​​កា​​រិ​នី​ ​នៅ​​​រោង​​ចក្រ​​​ផលិត​​​ស្បែក​​ជើង​​​ញ៉ូ​វ​​ ស្តា​​រ​​​ដែល​​មាន​​​ទី​​តាំង​​នៅ​​​ខេត្ត​​​ព្រះ​​សី​​ហនុ។​​

លោក​​អ៊ិត ​សំ​ហេង ​បាន​មាន​ប្រ​សា​សន៍​ថា​រ​វាង​ម្ចាស់​​រោង​ចក្រ​ និង​​កម្ម​ករ​​ប្រៀប​បាន​​ដូច​ជា​​ក្រុម​គ្រួ​សារ​​ដែល​​រស់​នៅ​ក្នុ​ង​​ដំ​បូល​ផ្ទះ​​រួម​​តែ​មួយ​​ដូ​ច្នេះ ​ភាព​​សុខ​​ដម​​រម្យ​​នា​​នេះ​​ជា​​សក្ខី​ភា​ព​​មួយ​​បង្ហាញ​អោ​យ​ឃើញ​​ពី​​ការ​ចេះ​​រួប​រួម​សាម​គ្គី​​គ្នា​​ក្នុង​ការ​​ដោះ​ស្រាយ​​បញ្ហា​ផ្សេង។​

លោក​​រដ្ឋ​មន្ត្រី​​បាន​​បន្ត​ថា«​ បើ​​មាន​​បញ្ហា​​អី​​កើត​ឡើង​​ត្រូវ​​ចេះ​​រួម​គ្នា​​ដោះ​ស្រា​យ​​ភ្លាម​ មិន​ត្រូវ​​ទុក​អោយ​​បញ្ហា​​តូច​​រីក​​ទៅ​ជា​​ធំ ​ជា​ពិ​សេស​​មិន​ត្រូវ​​ស្តាប់​​ការ​​ផ្លុំ​​ត្រ​ចៀក​​ពី​​ជ​ន​​ទី​៣ ​ដែល​​ញុះ​ញ​ង់​​បង្ក​​ឲ្យ​​កើត​ចេញ​​ជា​​បញ្ហា ​ដែល​​អាច​​​បំ​បែក​​ឆ្នាំង​បាយ​​រួម​​របស់​​យើង​​នោះ​ឡើយ»​។​

អ្ន​ក​តំ​ណាង​​រោង​ចក្រ​​ផលិត​​ស្បែក​ជើង​​ញ៉ូ​វ​​ស្តារ​​បាន​​បញ្ជាក់​ជូន​​លោក​​រដ្ឋ​មន្ត្រី​​ថា ​រោង​ច​ក្រ​​របស់​លោក ​ក្នុង​​មួ​យ​ស​ប្តា​​ហ៏​ តែង​​អញ្ជើញ​​តំ​ណាង​​កម្ម​ករ​​មក​​ពិ​ភា​ក្សា​គ្នា​​ម្តង​​ពាក់​ព័ន្ធ​​ទៅ​នឹ​ង​​ការ​ងារ​​របស់​​កម្ម​ករ ​ក៏​ដូច​ជា​​ច្បាប់​ផ្សេងៗ​ស្តី​អំ​ពី​​វិ​ស័យ​​ការ​ងារ​​ដែល​​ក្នុង​នោះ​​ក៏​មាន​​កា​រ​ចូល​រួម​​ផ្តល់​​ជា​​ប្រឹ​ក្សា​​យោ​បល់​​ពី​​ខាង​​មន្ទីរ​​ការ​ងារ​ និង​​បណ្តុះ​បណ្តាល​​វិ​ជ្ជា​ជីវៈ​​ខេត្ត​​ផង​ដែរ​។​

លោក​​រដ្ឋ​មន្ត្រី​​បាន​​កោត​សរ​សើរ​​ដល់​​អ្ន​​ក​​គ្រប់​គ្រង​​រោង​ចក្រ​​ដែល​​គ្រប់​គ្រង​​បាន​ល្អ​​មិ​ន​មាន​​បញ្ហា​​អី​​កើត​ឡើង​​រវាង​​កម្ម​ករ​ និង​​និ​យោ​ជក​​នោះ​ទេ ​ចាប់​តាំង​ពី​​រោង​ចក្រ​​មួយ​​នេះ​​បាន​​បើក​​ដំ​ណើរ​ការ​​អា​ជី​វ​កម្ម​រ​ប​ស់​​ខ្លួ​ន​​ក្នុ​ង​​រយៈ​ពេល​១៧​ឆ្នាំ​កន្ល​ង​មក ​។​លោក​​រដ្ឋ​មន្ត្រី​ មាន​​ប្រ​សា​​ស​ន៏​​បន្ត​ថា«​ថ្ងៃ​​ណា​មួយ ​ក្រ​សួង​​នឹង​​រៀប​ចំ​​បំ​ពាក់​​មេ​ដាយ ​និង​​ផ្តល់​​ប័ណ្ណ​ស​រសើរ​​ដល់​​រោង​ចក្រ​ សហ​គ្រាស​​ណា​​ដែល​មាន​​ដំ​ណើរ​ការ​​អា​ជីវ​​កម្ម​​របស់​ខ្លួន​​បាន​យូរ​​អង្វែង ​ភាព​​យូរ​អង្វែ​ង​​នេះ ​ពិត​ជា​​បាន​រួម​​ចំ​ណែក​​ដល់​​សេដ្ឋ​កិច្ច​​របស់​​កម្ពុជា​ និង​​ក៏​បាន​​ជួយ​​ដោះ​ស្រាយ​​ជីវ​ភាព​​ជូន​ទៅ​​ដល់​ក​ម្ម​ករ​ កម្ម​កា​រិនី​​បាន​ល្អ​​ប្រ​សើរ​​ផង​ដែរ​»​។​

ពាក់​ព័ន្ធ​​នឹង​​ការ​តំ​ឡើង​​ប្រា​ក់​ខែ​​ចំ​នួន១​២៨​ដុ​ល្លា​​ដែល​​បាន​ចាប់​ផ្តើម​​អនុ​វ​ត្ត​នៅ​​ខែ​មករា​​ឆ្នាំ​២០​១៥​នេះ​​តទៅ​​នោះ​​តំ​ណាង​​រោង​ចក្រ​​ផលិត​​ស្បែក​ជើង​​ញ៉ូ​វ ​ស្តារ​​មា​ន​ប្រ​សា​សន៍​ថា ​រោង​ចក្រ​​របស់​លោក​​បាន​​ទទួល​យក​​នូវ​​ការ​​ដាក់​អោយ​អនុវ​ត្ត​​នូវ​​ប្រាក់​​ឈ្នួល​​អប្ប​បរ​មា​​ថ្មី​​នេះ ​ដោយ​បាន​​លើក​ឡើង​ថា​​វា​​មិន​មែន​ជា​​បញ្ហា​​ចោទ​​សម្រាប់​​រោង​ចក្រ​​រប​​ស់​លោក​​ឡើយ ​ព្រោះ​ថា ​កម្ម​ករ​ ដែល​​ធ្វើ​ការ​​នៅ​ក្នុង​​រោង​ចក្រ​​របស់​លោ​ក​​ទទួល​​បាន​​ប្រាក់​ខែ​​ទាប​​បំ​ផុត​​ក៏​ ១​៥​០​ដុល្លា​រ​​ដែរ​​ក្នុង​ម្នាក់ៗ​ តែ​បើ​​ពួក​គាត់​​ស្ម័គ្រ​ចិត្ត​​ធ្វើ​ការ​​ថែម​​ម៉ោង​​ទៀត​​នោះ​​នឹង​​ទទួល​បាន​​ប្រាក់​ខែ​​យ៉ាង​ហោច​ណាស់​​ក៏​២០​០​ដុល្លារ​​ក្នុ​ង​​មួយ​ខែ ​។​

​គូស​បញ្ជាក់​ថា ​រោង​ចក្រ​​ផលិត​​ស្បែ​ក​ជើង​​ញ៉ូ​វ ​ស្តារ​ ខេត្ត​​ព្រះ​សី​ហនុ ​ចាប់​​បើក​​ដំ​ណើរ​ការ​​តាំង​ពី​​ឆ្នាំ​១៩​៩៨​ មក​ដល់​​បច្ចុ​ប្បន្ន​​មាន​​រយៈ​ពេល​​ជិត​១៧​ឆ្នាំ​​មក​ហើយ ​។ ​បច្ចុ​ប្បន្ន​នេះ​​រោង​ច​ក្រ​​មាន​កម្ម​​ករ​​ប្រ​មាណ​​ជាង​៤​ពាន់​​នាក់​ ដែល​មាន​​ការិ​យា​ល័យ​​នៅ​​ប្រ​ទេស​​ចិន​ និង​​តៃ​វ៉ាន់ ​និង​​មាន​​សា​ខា​​ចំ​នួន​៣​ទៀត​​នៅ​ក្នុង​​ប្រ​ទេស​​កម្ពុជា​ ក្នុង​នោះ​​ផលិត​ផល​​របស់​​រោង​ចក្រ​៨៥​ភាគ​រយ​​នាំ​​ចេញ​ទៅ​​ប្រ​ទេស​​ជប៉ុន​ និង​១៥​ភាគ​រយ​​ទៀត ​នាំ​​ចេញ​ទៅ​​សហ​គម​​ន៏​​អឺ​រ៉ុប។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative