អា​ជ្ញា​ធរ​​មូល​ដ្ឋាន​​និង​​សមត្ថ​កិច្ច​​ត្រូវ​​បញ្ឈប់​​ការ​ធ្វើ​​សំ​បុត្រ​កំ​ណើត ​សៀវ​ភៅ​​គ្រួ​សារ​​និង​​ អត្ត​សញ្ញាណ​ប័ណ្ណ​​អោ​យ​​ជន​បរទេស​

នាយ​​ឧ​ត្ត​​​ម​​សេ​នីយ៍ ​សុខ​ ផល ​អគ្គ​នា​យក ​នៃ​​អគ្គ​នា​យក​ដ្ឋាន​​អន្តោ​ប្រ​វេ​សន៍ ​បាន​​មាន​ប្រ​សា​សន៍​ថា«​អា​ជ្ញា​ធរ​​មូល​ដ្ឋាន ​និង​​សមត្ថ​កិច្ច​​ត្រូវ​​បញ្ឈប់​​ការ​ធ្វើ​​សំ​បុត្រ​កំ​ណើត ​សៀវ​ភៅ​​គ្រួ​សារ​ និង​​អត្ត​សញ្ញាណ​ប័ណ្ណ ​អោយ​​ជន​បរ​ទេស​​ព្រោះ​​ទង្វើ​​ទាំង​នេះ​​ជា​​អំ​ពើ​​ខុស​ច្បាប់​ និង​​ធ្វើ​អោយ​​ការ​ងារ​​គ្រ​ប់​គ្រង​​ជន​បរ​ទេស​​មា​​ន​​ផល​​លំ​បាក ​និង​​អាច​ធ្វើ​អោយ​​ប៉ះ​ពាល់​​ដល់​​ស​ន្តិ​​សុខ​​ជាតិ​​ដែល​​បង្ក​ឡើង​​ដោយ​​ភា​វរ​​កម្ម​​បរ​ទេស ​»​។​

ksdនាយ​​ឧ​ត្ត​​ម​​សេ​នីយ៍​​អគ្គ​នា​យក​ បាន​លើក​ឡើង​​បែប​នេះ​​នៅ​ក្នុង​​កិច្ច​ប្រ​ជុំ​​ផ្សព្វ​ផ្សាយ​​ការ​ងារ​​ជំ​រឿន ​ពិ​និត្យ​​អត្ថ​​ពល​ករ​​បរ​ទេស​​នៅ​ក្នុង​​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ខេត្ត​កំ​ពង់​ឆ្នាំង។​នៅ​ក្នុង​​ពិ​ធី​​នេះ​​ផង​ដែរ ​នាយ​​ឧ​ត្ត​​​ម​​សេ​នីយ៍​​សុខ​​ផល ​បាន​ប្រ​គល់​​នូវ​​កា​ណូត​​បា​​ឡា​​ស្មាច់​២​គ្រឿង​ កំ​​ព្យូ​​ទ័​រ​​មួយ​គ្រឿង ​និង​​រថ​យន្ត​១​គ្រឿង​​ដល់​​កា​រិ​យា​ល័យ​​អន្តោ​ប្រ​វេសន៍ ​នៃ​​ស្នង​ការ​​នគរ​បាល​​ខេត្ត​​ដើ​ម្បី​​ប្រើ​ប្រាស់​​ជា​​ផ្លូវ​ការ។​

នាយ​​ឧ​ត្ត​​​ម​​សេ​នី​យ៍​​សុខ ​ផល​​បាន​​សំ​ណូម​ពរ​​ដល់​​អា​ជ្ញា​ធរ​​មូល​ដ្ឋាន​ និង​​សមត្ថ​កិច្ច​​គ្រប់​គ្រង​ អោយ​បាន​​​នូវ​​ការ​ចេញ​ចូ​ល​​និង​​ស្នា​ក់​អា​ស្រ័យ​​របស់​​ជន​បរ​ទេស​​នៅ​ក្នុង​​មូល​ដ្ឋាន​ ត្រូវ​​ពង្រឹង​​ការ​អនុ​វត្តន៍ ​ច្បាប់​​អន្តោ​ប្រ​វេ​សន៍​​អោយ​បាន​​ម៉ឺង​ម៉ាត់ ​ដោយ​​ផ្សព្វ​ផ្សាយ​​អោយ​​ជន​បរ​ទេស​​អន្តោ ​ប្រ​វេ​សន៍​​ស្រប​ច្បាប់​ អោយ​ចូល​​បង់​អា​ករ​​ប្រ​ចាំ​ឆ្នាំ​​តាម​​គោល​ការណ៍​​ច្បាប់​ ។​

បើ​តាម​​លោក​​ឧ​ត្ត​​ម​​សេ​នីយ៍​​ត្រី ​ប្រាក់​ វុទ្ធី​ ស្នង​ការ​​នគរ​បាល​​ខេត្ត​កំ​ពង់​ឆ្នាំង​ បាន​​រាយ​កា​រណ៍​​​អោយ​ដឹង​ថា កា​រ​​ជំ​រឿន​​ជន​បរ​ទេស ​អន្តោ​ប្រ​វេសន៍​​នៅ​ក្នុង​​ខេត្ត​កំ​ពង់​ឆ្នាំង​ មាន​​​ចំ​នួន​២.៤​៧​៨​គ្រួ​សារ​ ក្នុង​នោះ​​មាន​​មនុស្ស​​រួម​១០​.​៥១​៨​នា​ក់​ ស្រី​៥.​០​៦​២នា​ក់​ បាន​​ត្រួ​ត​ពិ​និត្យ​​អត្ថ​​ពល​ករ​​បាន​២៥​ក្រុម​ហ៊ុន ​មាន​​មនុស្ស​​រួម​៤៦៨​នាក់ ​មាន​៤​សញ្ជាតិ​ ក្នុ​ង​​បាន​​ចាប់​បញ្ជូន​​ជន​បរ​ទេស​​ខុស​ច្បាប់​​ចំ​នួន២​៤​នាក់ ​បញ្ជូន​ទៅ​​អគ្គ​នាយ​កដ្ឋា​ន​​អន្តោ​ប្រ​វេសន៍​ ។​ ក្នុង​​នោះ​បាន​​ពិ​ន័យ​​ជន​បរ​ទេស​​ដែល​​ពុំ​មាន​​សៀវ​ភៅ​​ការ​ងារ​ និង​​ប័ណ្ណ​​ការ​ងារ​​តាម​​រោង​ចក្រ​ សហ​គ្រាស​ បាន​​ចំ​នួន២​២នា​ក់​ និង​​បាន​​ផាក​ពិ​ន័យ​​ក្នុ​ង​ម្នាក់ៗ​ ៥០​ម៉ឺន​​រៀល ​ស្មើ​នឹង​​ទឹ​ក​ប្រាក់​១១​លាន​​រៀល​​ចូល​​ថ​វិ​ការដ្ឋ​ ។

លោក​ ឈួ​រ​ ច័ន្ទ​​ឌឿ​ន​ ប្រ​ធាន​​គណៈ​ប​ញ្ជា​ការ​​ឯក​ភាព​​រដ្ឋ​បាល​ខេត្ត​​កំ​ពង់​ឆ្នាំង​ បាន​​ថ្លែង​​អោយ ​ដឹង​​ថា ​កន្លង​មក​​គណៈ​កម្ម​កា​​រ​​ជំ​រឿន​​ជន​បរ​ទេស​​ថ្នាក់​​ខេត្ត​ មាន​ការ​​លំ​បាក​​ស្មុគ​ស្មាញ​​មួយ​ ចំ​នួន​ដោយ​សារ​​ជន​បរ​ទេស​​ភាគ​ច្រើន​រ​ស់​​នៅ​លើ​​ផ្ទៃ​​ទន្លេ​ និ​ង​​បាន​​ផ្លាស់​​ទី​តាំង​​ជា​​ញឹក​ញាប់​​ធ្វើ​អោយ ​ប៉ះ​ពាល់​​ដល់​​បរិ​ស្ថាន ​និង​​សុខ​មាល​ភាព​​ប្រ​ជា​ពល​រដ្ឋ​ តាម​រយៈ​​ការ​ប្រើ​ប្រា​ស់​​ទឹក​​យ៉ាង​ធ្ង​ន់​ធ្ងរ​ ។ ​ជន​បរ​ទេស​​មួយ​ចំ​នួន​​បាន​​លួច​​សម្ងំ​​ធ្វើ​ការ​​ងារ​​ដោយ​​គ្មា​ន​​ប័ណ្ណ​​ការ​ងារ ​និង​​មិន​​គោ​រព​​ច្បាប់​​អន្តោ​​ប្រ​វេ​សន៍ ​។​ កន្លង​មក​​សមត្ថ​កិច្ច​​អា​ជ្ញា​ធរ​​ដែន​ដី​​មិន​ទាន់​​យល់​ច្បាស់​​អំ​ពី​​ច្បាប់​​អន្តោ​ប្រ​វេ​សន៍ ​ពេល​ខ្លះ​​ពួក​គេ​​ឃុប​ឃិត​​លាក់​បាំង​​ដោយ​​គិត​ថា​​បញ្ហា​​នេះ​​ជា​​បញ្ហា​​ធម្ម​តា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative