ក្រុម​គ្រូ​ពេទ្យ​ស្មគ្រ័​ចិត្ត​លោក​ ហ៊ុន ម៉ា​នី ​ចុះ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជួន​ប្រ​ជា​ពល​រដ្ឋ​២៦​៦​នាក់​នៅ​ស្រុក​ឱ​រ៉ា​

ក្រុម​​គ្រូ​ពេទ្យ​​ស្ម័គ្រ​ចិត្ត​ របស់​​លោក ​ហ៊ុន ​ម៉ា​​​នី​ អ្ន​ក​តំ​ណាង​រាស្ត្រ​​មណ្ឌល​​កំ​ពង់​ស្ពឺ​និង​​ជា​​ប្រ​ធាន​​សហ​ភាព​​សហ​ព័ន្ធ​​យុវ​ជន​​កម្ពុជា​ ដឹក​នាំ​ដោយ​លោក​លេង​ផា​លី​អ​នុរដ្ឋ​លេ​ខា​ធិ​ការ​​ក្រ​សួង​​ផែន​ការ ​កាល​ពី​​ថ្ងៃ​ទី​​១៨​ ខែ​​មករា​ ឆ្នាំ​​២០​១៥​ បាន​​ចុះ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​និង​​ចែ​ក​​អំ​ណោយ​​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ ​ដល់​​ប្រ​ជា​ព​ល​រដ្ឋ​ ​ចំ​នួន ​២៦​៦​​នាក់ ​មក​ពី​ឃុំ​​សង្កែ​​សា​ទ​​ប​ ស្រុក​​ឱ​​រ៉ា​ល់​ ខេត្ត​​កំ​ពង់​ស្ពឺ​ស្ថិ​ត​នៅ​ក្នុង​​សា​លា​បឋម​សិ​ក្សា​​ព្រី​ង​​កោង​ ​។​

10614192_1519424641609252_403349175327175425_nsលោក​ លេង​ ផា​​លី ​អនុ​រ​ដ្ឋ​លេ​ខា​ធិ​ការ​​ក្រ​សួង​​ផែន​ការ​ បាន​មាន​ប្រ​សា​សន៍​ថា​​ក្រុម​​គ្រូ​ពេទ្យ​​ស្ម័គ្រ​ចិត្ត​របស់​លោក​ហ៊ុន​ម៉ា​នី​ដែល​បាន​ចុះ​ម​ក​ព្យា​បាល​ជំ​ងឺ​ជួ​​ន​ប្រ​ជា​ពល​រដ្ឋ​នា​ពេល​នេះ​មាន​​ចំ​នួន​ ៦២​នាក់​។​លោក​បាន​បន្ត​ថា​ការ​ចុះ​ជួយ​ព្យា​បាល​ជំ​ងឺ​ជួន​ប្រ​ជា​ពល​រដ្ឋ​នេះ​គឺ​ដើ​ម្បី​​ចូល​រួម​ចំ​ណែក​ក្នុង​ការ​សំ​រួល​ដល់​ការ​លំ​បាក​របស់​បង​ប្អូន​ប្រ​ជា​ព​ល​រដ្ឋ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ដែល​រស់​នៅ​ឆ្ងាយ​ដាច់​ស្រ​យាល​ពិ​សេស​លោក​តា​លោក​យាយ​ដែល​មាន​ការ​លំ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មណ្ឌ​ល​សុខ​ភាព​ឬ​ម​ន្ទី​រ​ពេទ្យ​ស្រុក​ខេត្ត​។​ជាង​នេះ​ទៅ​ទៀត​ក៏​ដើ​ម្បី​រួម​ចំ​ណែក​កាត់​បន្ថយ​ពេល​វេ​លា​របស់​ប្រ​ជា​ពល​រដ្ឋ​កាត់​បន្ថ​យ​ការ​ចំ​ណាយ​ថវិ​កា​ពិ​សេស​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រ​ជា​ពល​រដ្ឋ។​លោក​លេង​ផា​លី​បាន​បន្ថែម​ថា«​សុខ​ភាព​មាន​សារៈ​សំ​ខាន​ណាស់​សំ​រាប់​មនុស្ស​យើង​ម្នាក់ៗ​បើ​បង​ប្អូន​មាន​ជំ​ងឺ​ដង្កា​ត់​ផ្សេងៗ​ហើយ​នោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បង​ប្អូន​ខាត​បង់​ថវិ​កា​ក្នុង​ការ​ព្យា​បាល​ជំ​ងឺ​ប៉ុ​ណ្ណោះ​ថែម​ទាំង​កាត​ពេល​វេ​លា​ក្នុ​ង​ការ​រក​ស៊ី​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ​ទៀត​ផង​»​។​ដោយ​មើល​ឃើញ​ពី​ការ​លំ​បាក​នេះ​ហើយ​ទើប​បាន​ជា​លោក​ហ៊ុន​ម៉ា​នី​បាន​បង្កើ​ត​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​មួយ​ក្រុម​ដើ​ម្បី​ចុះ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ដល់​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​យើង​ដើ​ម្បី​ឲ្យ​ពួក​គាត់​មាន​សុខ​ភាព​ល្អ​ចូល​រួម​កសាង​ក្រុម​គ្រួ​សារ​និង​សង្គ​ម​ជាតិ​យើង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative