គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​១៨​មករា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១១​នាក់​និង​របួស​២៥​នាក់​

តាម​​របាយ​ការណ៍​​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ ​នៅ​​ថ្ងៃ​​ទី​​១៨​ ខែ​​មករា ​ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំ​ង​​ប្រ​ទេស​​ចំ​នួន ​១៧​​លើក ​(​​យប់ ​១២​​លើក​​) ​បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់ ​១១​​នាក់ ​(​​ស្រី​ ០២​​នាក់​​), ​របួស​ធ្ងន់​ ១១​​នាក់​ (​​ស្រី​​ម្នាក់​​) ​និង​​របួស​ស្រាល​ ១៤​​នាក់ ​(​​ស្រី ​០៣​​នាក់​​) ​។​

img07111-15-01-2013--15-08-22fក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១៧​​លើក​​នេះ បា​ន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​២៦​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន ​១៧​​គ្រឿង​​,​ រថ​យន្ត​​ធុន​​តូច​​ចំ​នួន ​០៣​​គ្រឿង​​,​ រថ​យន្ត​​ធុន​​ធំ​​ចំ​នួ​ន ​០៥​​គ្រឿង ​និង​​យាន​​ផ្សេងៗ​​ចំ​នួន ​០១​​គ្រឿង ​។ មូ​ល​ហេ​តុ​​ដែល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​ គឺ​​មក​ពី​​កត្តា​​ល្បឿន​ ០៨​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់​ ០៤​​លើក​​, ​បត់​​គ្រោះ​ថ្នាក់ ​០១​​លើក​​,​ ស្រ​វឹង ​០២​​លើក​​, ​បើក​បរ​​ងងុយ​ដេក ​០១​​លើក​ និង​​កត្តា​​យា​ន​យន្ត​ ០១​​លើក​ ក្នុ​ង​​នោះ​​អ្ន​ក​ជិះ​​ម៉ូ​តូ​​គ្រោះ​ថ្នាក់​ ដោយ​​មិន​​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំ​នួន​​២២​​នាក់​ (​​យប់​ ១៤​​នាក់​​)​ ។​​

ចំ​ពោះ​រថ​យន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ​​នៅ​​អង្គ​ភាព ​ប្រ​ចាំ​​ថ្ងៃ​​ទី​​១៨​ ខែ​​មករា​ ឆ្នាំ​​២០​១៥​​នេះ ​សរុប​​ចំ​នួន ​១០​៤​​គ្រឿង​ ក្នុ​ង​នោះ​​មាន ​រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ​ ០១​​គ្រឿង​​,​ រថ​យន្ត​​ដឹក​​អ្ន​ក​ដំ​ណើ​រ​​ធុន​​តូច​ ៣០​​គ្រឿង​​, ​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​តូច​​ចំ​នួន ០​៥​​គ្រឿង​ និង​​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​ធំ​​ចំ​នួន ​៦៨​​គ្រឿង ​។ ​រថ​យន្ត​​ទាំង​អស់​​ត្រូវ​បាន​​បង់​ប្រាក់​​ពិ​ន័យ​​រួច​រាល់ ​នៅ​​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ស្រុក​​ចំ​នួន ​០៩​​គ្រឿង​ និង​​នៅ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​​ចំ​នួន ​៩៥​​គ្រឿង​ ។ ​ដោយ​ឡែក​​ម៉ូ​តូ​​ត្រូវ​បាន​​ពិ​ន័យ​​សរុប​​ចំ​នួន ​៥៨​៥​​គ្រឿង​ ក្នុ​ង​នោះ​​មាន​ ជិះ​​ម៉ូ​តូ​​អត់​​ពាក់​មួក​​ចំ​នួន ​៣៦​៧​​គ្រឿង​​,​ ជិះ​​ម៉ូ​តូ​​អត់​​ដាក់​​កញ្ចក់​​ចំ​នួន ​២០​៨​​គ្រឿង​​,​ ជិះ​​ម៉ូ​តូ​​អត់​​មួក ​និង​​កញ្ចក់​​ចំ​នួន ​០៥​​គ្រឿង​​, ​ជិះ​​ម៉ូ​តូ​​មាន​​ជាតិ​​ស្រ​វឹង​​ចំ​នួន​ ០៣​​គ្រឿង​​, ​ល្មើស​​សញ្ញា​​ចរា​ចរណ៍​​ចំ​នួន ០​១​​គ្រឿង​ និង​​ម៉ូ​តូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ ​០១​​គ្រឿង​ ។​ ម៉ូ​តូ​​ទាំង​អស់​​ត្រូវ​បាន​​បង់​ប្រាក់​​ពិ​ន័យ​​រួច​រាល់ ​នៅ​​អធិ​ការ​ដ្ឋាន​​ន​គ​រ​បាល​​ស្រុក​​ចំ​នួន ​៥៤​៨​​គ្រឿង​ និង​​នៅ​​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ខេត្ត​​ចំ​នួន ​៣៧​​គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative