ការ​ដោះ​ស្រាយ​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ​​ជា​​បញ្ហា​​គន្លឹះ​​ដើ​ម្បី​​អភិ​វឌ្ឍន៍​​ប្រ​ទេស​ជាតិ​​ប្រ​កប​ដោយ​​ចី​រភាព​

លោក ​ខៀវ ​កាញា​រីទ្ធ ​រដ្ឋមន្ត្រី​ក្រ​សួង​​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​​បា​ន​​ទទួល​ស្គាល់​ថា​​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ ​គឺ​ជា​​បញ្ហា​​គន្លឹះ​​ដែល​​ត្រូវ​​ដោះស្រាយ​​ដើ​ម្បី​​អភិ​វឌ្ឍន៍​​ប្រទេ​ស​ជាតិ​​ប្រ​កប​ដោយ​​ចី​រ​ភាព ​។

10527397_606794452773648_7085648323238401770_nd​លោក​​រដ្ឋ​មន្ត្រី​​បាន​លើក​ឡើង​​បែប​នេះ​​កាល​ពី​​ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០​១៥​ នៅ​​សណ្ឋា​គា​រ​​សុ​ខា​​ភ្នំ​ពេញ​​ក្នុ​ង​​សិក្ខា​សា​លា​​ពិ​គ្រោះ​​យោ​បល់​​ស្តី​ពី​​ផែន​ការ​​សកម្ម​ភាព​ ឆ្លើយ​តប​​នឹង​​ការ​ប្រែ​ប្រួ​ល​​អា​កាស​ធាតុ ​២០​១៥​-​២០​១៨​ ជូន​​ដល់​​ថ្នា​ក់​ដឹក​នាំ​​ក្រ​សួង​ និង​​មន្ទីរ​​ព័​ត៌​មាន​​គ្រប់​ ។​

លោក​ ហោ ​សុ​ភាព រ​ដ្ឋ​លេ​ខា​ធិ​កា​រ​​ក្រ​សួង ​ព័ត៌​មាន​ និង​​ជា​​ប្រ​ធាន​​គណៈ​ក​ម្ម​ការ​​ឆ្លើយ ​តប​​នឹង​​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ​​ក្រ​សួង​​ព័ត៌​មាន​​បាន​​ថ្លែ​ង​ថា ​ក្រោយ​ពី​​កម្ពុជា​​បា​ន ​ផ្តល់​​សច្ចា​ប័ន​​លើ​​អនុស​ញ្ញា​​ក្រ​ប​ខ័ណ្ឌ​​សហ​ប្រ​ជា​ជាតិ ​ស្តី​ពី​​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ​​នៅ​​ឆ្នាំ​១៩​៩៦​មក​​កម្ពុជា​​បាន​​ចូល​រួម​​យ៉ាង​សកម្ម​​ជា​មួយ​​សហ​គមន៍​​អន្តរ​ជាតិ​​ក្នុង​​កិច្ច​ ខិត​ខំ​​ប្រឹង​ប្រែ​ង​​ដើ​ម្បី​​ដោះ​ស្រាយ​​បញ្ហា​ ប្រ​ឈម​​នា​នា​​ដែល​​ទាក់​ទង​​នឹ​ង​​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ​ ។ ​លោក​​បាន​​ថ្លែង​​ទៀត​ថា ​ក្នុង​​បរិ​បទ​​នេះ​​រាជ​រដ្ឋា​ភិ​បា​ល​​កម្ពុជា​​បាន​ប្រ​កាស​​ដាក់​​ឲ្យ​​ប្រើ​ប្រាស់​​ជា​​ផ្លូ​វ​ការ​​នូវ​​ផែន​ការ​​យុទ្ធ​សាស្ត្រ​​ឆ្លើយ​តប​​នឹង​​ការ​ប្រែ​ប្រួ​ល​​អា​កាស​ធាតុ​​កម្ពុជា​ ២០​១៤​-​២០​២៣ ​ហើយ ​ផែន​ការ​​យុទ្ធ​សាស្ត្រ​​នេះ​​គឺ​ជា​​ឯក​សារ​​គោល​ នយោ​បាយ​​ពេញ​លេញ​​មួយ​​ដែល​​កម្ពុជា​ ពុំ​​ធ្លា​ប់​មាន​​ពី​មុន​មក​​សម្រាប់​​ឆ្លើយ​តប​​នឹង​​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ​​ដែល​​ប្រ​ជា​ជាតិ ​យើង​​កំ​ពុង​​ជួប​ប្រ​ទះ​​ក្នុ​ង​ពេល​​បច្ចុ​ប្បន្ន​ និង​ ទៅ​​អនា​គត​។​

លោក​​បាន​​បញ្ជា​ក់​ថា ឯ​ក​សារ ​គោល​នយោ​បាយ​​នេះ​​បាន​​ឆ្លុះ​បញ្ចាំង​​ឲ្យ​ ឃើញ​​ពី​​ឆន្ទៈ​​នយោ​បាយ​​ការ​ប្តេ​ជ្ញា​ចិត្ត​​ដ៏​​រឹង​មាំ​​និង​​ការ​ត្រៀម​​លក្ខណៈ​​របស់​​យើង​ទាំង​អស់​គ្នា​​ក្នុង​ការ​​កាត់​បន្ថយ​​ផល​ប៉ះ​ពា​ល់​​នៃ​​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ​​មក​លើ​​ការ ​អភិ​វឌ្ឍ​ និង​​កា​រ​ចូល​រួម​ចំ​ណែ​ក​​ជា​មួយ​​សហ​គមន៍​​អន្ត​រ​ជាតិ​​ក្នុង​​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង ​ជា​​សកល​​ដើ​ម្បី​​កម្ពុជា​ និង​​ពិ​ភព​លោក ​ទាំង​មូល​​អភិ​វឌ្ឍ​​ឆ្ពោះ​ទៅ​រ​ក​​សង្គ​ម​​មួយ​​បៃ​ត​ង​ ប​ញ្ចេញ​​កាបូ​​និ​​ច​​ហើយ​​ធន់​​នឹង​​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ។​

លោក​​បញ្ជាក់​ទៀត​ថា​ ផែន​ការ​​យុទ្ធ​សាស្ត្រ​ ឆ្លើយ​តប​​នឹង​​ការ​«ប្រែ​ប្រួល​​អា​កាស​ធាតុ​​កម្ពុជា​ គឺ​ជា​​ក្រប​ខ័ណ្ឌ​​ការ​ងារ​​ធំ​​ទូ​លាយ​​មួយ​​ដែល​ បាន​អនុ​ញ្ញាត​​ឲ្យ​​ក្រ​សួង ​ស្ថាប័​ន​​ពាក់​ព័ន្ធ​​នា​នា​​ប្រែ​​ក្លាយ​ទៅ​ជា​​ផែន​ការ​​សកម្ម​ភាព​​ឆ្លើយ​តប​​នឹង​​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ​​តាម ​វិ​ស័យ​រៀងៗ​ខ្លួន​​នៅ​តាម​​ក្រ​សួង ​ស្ថា​ប័ន​ អា​ទិ​ភាព​​មួយ​ចំ​នួន​​ដើ​ម្បី​​រួម​ចំ​ណែក​​កាត់​ បន្ថ​យ​​ហា​និ​ភ័យ​​នៃ​​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ ​និង​​ចូល​រួម​​អនុ​វត្ត​​ផែន​ការ​​យុទ្ធ​សាស្ត្រ​ កម្ពុជា​​ឆ្លើយ​តប​​នឹង​​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ​​ឲ្យ​​ទទួល​បាន​​ជោគ​ជ័យ​។

​មាន​ប្រ​សា​សន៍​​ទៅ​កាន់​​អង្គ​សិក្ខា​សា​លា​​នា​ឱកាស​​នោះ​​លោក​​រដ្ឋ​មន្ត្រី​ ខៀវ ​កាញា​រីទ្ធ ​បាន​​ថ្លែង​ថា ​រាជ​រ​ដ្ឋា​ភិ​បាល​​កម្ពុជា​​បាន​​ទទួល​ស្គា​ល់​ថា​​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ ​គឺ​ជា​​បញ្ហា​​គន្លឹះ​​ដែល​​ត្រូ​វ​​ដោះ​ស្រាយ​​ដើ​ម្បី​​អភិ​វឌ្ឍន៍​​ប្រ​ទេស​ជាតិ​​ប្រ​កប​ដោយ​​ចីរ​ភាព ​។ ​លោក​​រដ្ឋ​មន្ត្រី​​បាន​​ជម្រាប​​ថា​ អ្នក​ជំ​នាញ​​បាន​​ព្យា​ករណ៍​​ថា​​កម្ពុជា​​អាច​នឹង​ទទួល​​រង​​នូវ​​ផល​ប៉ះ​ពាល់​​ធ្ង​ន់​ធ្ងរ​ ដោយ​សារ​តែ​​កម្ពុជា​​គឺ​ជា​​ប្រ​ទេស​​ក្រី​ក្រ​ និង​​ជា​​ប្រ​ទេស​មួយ​​នៅ​ ក្នុង​​តំ​បន់ ​និង​​នៅ​លើ​​ពិ​ភព​លោក។​ ​មិន​​តែ ​ប៉ុ​ណ្ណោះ​​កម្ពុជា​​គឺ​ជា​​ប្រទេ​ស​មួយ​​ដែល​​កំ​ពុង​តែ​​ប្រ​ឈម​​ទៅ​នឹង​​បម្រែប​ម្រួល​​អា​កាស​ធាតុ ​ហើយ​ក៏​​នឹង​​ក្លា​យ​ទៅ​ជា​​ប្រ​ទេស​មួយ​​ដែល ​រង​គ្រោះ​​ដោយ​សារ​តែ​​បញ្ហា​​នេះ​​ទាំង​​នៅ ​ពេល​បច្ចុ​ប្បន្ន​ និ​ង​​នៅ​ពេល​​អ​នា​គត​។ ​ជាង ​នេះ​​ទៀត​​កម្ពុ​ជា​មាន​​ធន​ធាន​​កម្រិត​​ទាប​ ក្នុង​ការ​​ឆ្លើយ​តប​​ទៅ​នឹង​​គ្រោះ​ធម្ម​ជាតិ​​ហើយ​​និង​​បន្សាំ​​ទៅ​នឹ​ង​​បម្រែ​បម្រួល​​អា​កាស​ធាតុ​ ដែល​​បណ្តាល​មក​ពី​​ការ​កើន​ឡើង​​នូវ​​គ្រោះ​ធម្ម​ជាតិ​ផ្សេងៗ​រួម​មា​ន​ កំ​ណើន​​សី​តុណ្ហ​ភាព ​កំ​ណើន​​នី​វ៉ូ​​ទឹក​សមុទ្រ​ គ្រោះ​រាំង​ស្ងួត ​និង​ ទឹ​ក​ជំ​នន់​​ជា​ដើម​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative