រដ្ឋសភាអំពាវនាវឲ្យតំណាងរាស្ត្រ និងមន្ត្រីចូលរួមបរិច្ចាគឈាមនៅថ្ងៃទី២២មករា

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានអំពាវនាវដល់សមាជិក សមាជិការដ្ឋ សភា និងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ដែលមានអា​យុ​តិច​ជាង​៦០​ឆ្នាំ​ ចូល​រួម ស្តាប់​ការ​ផ្សព្វ​ផ្សាយ​ និង​ធ្វើ​ការ​បរិ​ច្ចាគ​ឈាម ​ជូន​ដ​ល់​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​វិ​មាន​រដ្ឋ​សភា ​នា​ថ្ងៃ​ទី​២២​ ខែ​មករា​ឆ្នាំ​២០​១៥​ ខា​ង​មុខ​នេះ។​

0307ffលោក​ ឡេង ​ប៉េង​ឡុង ​អគ្គ​លេ​ខា​ធិ​ការ​ នៃ​អគ្គ​លេ​ខាធិ​ការ​ដ្ឋាន​រដ្ឋ​សភា​បា​ន​ថ្លែង​តាម​រយៈ ​លិ​ខិត​អំ​ពាវ​នាវ​នេះ​ថា ​ការ​បរិ​ច្ចាគ​ឈាម ​គឺ​ជា​អំ​ណោយ​មនុស្ស​ធម៌​ដ៏​ថ្លៃ​ថ្លា​ ដើ​ម្បី​ជួយ​ស​ង្គ្រោះ​ជី​វិត​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​ភាព​អា​សន្ន​ចាំ​បាច់​ត្រូវ​ការ​ឈាម​។ ​ការ​បរិ​ច្ចាគ​នេះ ​ពុំ​ធ្វើ​ឲ្យ​ទន់​ខ្សោយ​ ឬ​ប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​បរិ​ច្ចាគ​បន្តិច​សោះ​ឡើង ​ផ្ទុយ​ទៅ​វិញ​វា​ជា​គុណ​បុណ្យ​ដ៏​ធំ​មួយ​ ដែល​ជា​កាយ​វិ​កា​​រ​ជួយ​ដល់​ញាតិ​មិត្ត​ ជិ​ត​ឆ្ងាយ​។​   លោក​វេជ្ជ​បណ្ឌិត​ ហុក​ គឹម​ចេង ​ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​លើក​ឡើង ​តាម​រយៈ​លិ​ខិត​ស្នើ​សុំ​សហ​ការ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ និង​ទទួល​អំ​ណោយ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ ដា​ក់​ជូន​ទៅ​អគ្គ​លេ​ខា​ធិ​ការ​ដ្ឋាន​រដ្ឋ​សភា​ឲ្យ​ដឹង​ថា«​អ្នក​ជំ​ងឺ​នៅ​គ្រប់​មន្ទីរ​ពេទ្យ​ទាំង​អស់​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ ​ត្រូវ​ការ​ឈាម​ប្រ​មាណ​១០​០​ប្លោក​ជា​រៀង​រាល់​ថ្ងៃ ​ដើ​ម្បី​ព្យា​បាល ​និង​ជួយ​សង្គ្រោះ​ជី​វិត​ជា​បន្ទា​ន់​ ក្នុង​នោះ​អ្ន​ក​ជំ​ងឺ​មួយ​ចំ​នួន​ធំ ​បាន​បញ្ជូន​មក​ពី​បណ្តា​ខេត្ត​នា​នា​ទូ​ទាំង​ប្រ​ទេស​» ​។ ​លោក​ វេជ្ជ​បណ្ឌិត​ហុក​គឹម​ចេង​បាន​បន្ត​ថា ​«​យើង​ខ្ញុំ​តែង​សុំ​ឲ្យ​មាន​កិច្ច​សហ​ការ​ដ៏​សប្បុ​រស​ធម៌​ពី​គ្រប់​ស្ថា​ប័ន​ អង្គ​ភាព ​ជា​ពិ​សេស ​អគ្គ​លេ​ខា​ធិ​ការ​ដ្ឋាន​រដ្ឋ​សភា​ ដើ​ម្បី​ទទួល​បាន​នូវ​អំ​ណោយ​ឈាម​ដ៏​សប្បុ​រស​ធម៌ ​សម្រាប់​សេច​ក្តី​ត្រូវ​ការ​របស់​ជ​ន​រង​គ្រោះ​ និ​ង​អ្នក​ ជំ​ងឺ​ទាំង​អស់​»។​

បើ​តាម​ការ​សិ​ក្សា​ស្រាវ​ជ្រា​វ​ថ្មី​ៗ​នេះ​ក្នុ​ង​មួយ​ឆ្នាំៗ​នៅ​លើ​ពិ​ភព​លោក​មាន​ការ​បរិ​ច្ចាគ​ឈាម​ប្រ​មាណ​ជាង​ ៩២​លាន​នាក់​ ក្នុង​នោះ​ពាក់​កណ្តាល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​រស់​​នៅ​ក្នុង​ប្រ​ទេស​អ្ន​ក​មាន​ ឬ​ប្រ​ទេស​អភិ​វឌ្ឍន៍​ ដែល​តំ​ណាង​ឲ្យ​តែ​១​៥​ភាគ​រយ​នៃ​ប្រ​ជា​ជន​សរុប​លើ​ពិ​ភព​លោក​ប៉ុ​ណ្ណោះ។​ ប៉ុ​ន្តែ​មាន​ ចំ​នួន​អ្ន​ក​ជំ​ងឺ​ជា​ច្រើន​ ត្រូវ​ការ​ឈាម​ជា​ប​ន្ទាន់​ដើ​ម្បី​សង្គ្រោះ​ជី​វិត​ តែ​គេ​មិន​អាច​រក​ ឈាម​យក​មក​បញ្ចូល​បាន​ ជា​ពិ​សេស​នៅ ​ក្នុង​ប្រ​ទេស​ក្រី​ក្រ​ ឬ​កំ​ពុង​អភិ​វឌ្ឍន៍​។ ​ប្រទេស​ ជា​ច្រើ​ន​ខ្វះ​ទាំ​ង​បរិ​មាណ ​ទាំង​គុណ​ភាព​នៃ​សុវ​ត្ថិ​ភាព​ឈាម ​ក្នុ​ង​ការ​ផ្តល់​ជូន​អ្ន​ក​ជំ​ងឺ។​

នៅ​ប្រ​ទេស​កម្ពុជា​វិញ​ បើ​យោ​ង​ទៅ​តាម​ តួ​លេខ​ឆ្នាំ​២០​០៩​ បាន​បង្ហាញ​ថា ​មាន​ការ​ បរិ​ច្ចាគ​តែ៣​​០​ភាគ​រយ​នៃ​តម្រូវ​ការ​ឈាម​សរុប​ប៉ុ​ណ្ណោះ​។​យោង​តាម​របាយ​ការណ៍​របស់​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ បាន​ បង្ហាញ​ថា​ នៅ​ឆ្នាំ​២០​១៣​មាន​អ្នក​ស្ម័គ្រ​ចិត្ត​បរិ​ច្ចាគ​ឈាម​ចំ​នួន​ជាង​ ៤ ​ម៉ឺន​នាក់ ​មាន​ការ​កើន​ឡើង​៥​ភាគ​រយ ​បើ​ប្រៀប​ធៀប​នៅ​ឆ្នាំ​២០​១២​ ដែល​នេះ​ជា​ចំ​នួន​កើន​ឡើង​តិច​តួច ​តែ​ប៉ុ​ណ្ណោះ ​ដោយ​សារ​តែ​ពល​រដ្ឋ​ មួយ​ចំ​នួន​គិត​ថា ​ការ​បរិ​ច្ចា​គ​ឈាម​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ និង​មិន​មាន​តម្លា​ភាព​ក្នុង​ការ​ចែក​ចាយ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative