ក្រ​សួង​មហា​ផ្ទៃ​កម្ពុជា​និង​ក្រ​សួង​មហា​ផ្ទៃ​វៀត​ណាម​ចុះ​ហត្ថ​លេ​ខា​សហ​ប្រតិ​បត្តិ​ការ​ចំ​នួ​ន​៥​ចំ​ណុច​ធំៗ​

នៅ​ទី​ស្ដី​ការ​ក្រ​សួង​មហា​ផ្ទៃ​កាល​ពីរ​សៀល​ថ្ងៃ​ទី​១៦ ​ខែ​មករា​ ឆ្នាំ​២០​១៥ ​ បាន​ប្រា​រព្ធ​ពិ​ធី​ចុះ​ហត្ថលេខារ​សហ​ប្រតិ​បត្តិកា​រ​ឆ្នាំ​២០​១៥ ​រវាង​ក្រ​សួង​ម​ហា​ផ្ទៃ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ជា​មួយ​ក្រ​សួង​នគរ​បាល​នៃ​សា​ធារណ​រដ្ឋ​សង្គម​និ​យម​វៀត​ណាម ​ក្រោយ​អធ​បតី​ភាព​លោក ​ស ​ខេង​ ឧប​នា​យក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ក្រ​សួង​មហា​ផ្ទៃ ​និង​លោក​ឧត្ត​ម​សេ​នីយ៍​ឯ​ក​ ត្រឹង​ ដាយ​ក្វាង​ រដ្ឋ​មន្រ្តី​ក្រ​សួង​នគរ​បាល​ ។

SK-VN-01-16-January-2015-17-50-12-17695fការ​ចុះ​ហត្ថ​លេ​ខា​លើ​ផែន​ការ​សហ​ប្រតិ​បត្តិ​ការ​សម្រាប់​ឆ្នាំ​២០​១៥ ​រវាង​ក្រ​សួង​មហា​ផ្ទៃ​នៃ​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុជា​ជា​មួយ​ក្រ​សួង​នគរ​បាល​នៃ​សា​ធា​រ​ណ​រដ្ឋ​សង្គម​និយ​ម​វៀត​ណាម​នេះ​មា​ន​៥​ចំ​ណុច​ធំៗ​ទី១​ក្រ​សួង​ទាំង​ពីរ​នឹង​បន្ត​សហ​ប្រតិ​បត្តិ​ការ​សំ​ដៅ​ពង្រឹ​ង​ការ​ងារ​សន្តិ​សុខ​ កសាង​បន្ទាត់​ខ្សែ​ព្រំ​ដែន​សន្តិ​ភាព​ មិត្ត​ភាព ​ស្ថេរ​ភាព ​និង​ការ​អភិ​វឌ្ឍន៍ ​។ ​ទី២ ​ក្រ​សួងទាំង​ពីរ​នឹង​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ការ​បង្ក្រាប​បទ​ឧក្រិដ្ឋ​ឆ្ល​ង​ដែន​ដើ​ម្បី​ធា​នា​សុវត្ថិ​ភាព ​ស្ថេរ​ភាព ​និង​សន្តិ​សុខ​របស់​ប្រ​ទេស​ទាំង​ពីរ​។​ទី​៣​ក្រ​សួង​ទាំង​ពីរ​នឹង​រួម​សហ​ការ​គ្នា​ក្នុ​ង​ការ​ផ្លា​ស់​ប្ដួរ​គណៈ​ប្រ​តិ​ភូ​ដើ​ម្បី​ធ្វើ​ទស្សន​កិច្ច​សិ​ក្សា​រ​វាង​ប្រ​ទេស​ទាំង​ពីរ ​។ ​ទី៤​ ប្រ​ទេស​វៀត​ណា​ម​នឹង​បន្ត​ជួយ​ជ្រោម​ជ្រែ​ង ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុ​ស្ស​ជា​ពិ​សេស​ធន​ធាន​មនុស្ស​លើ​វិ​ស័យ​នគរ​បាល ​សម្រាប់​ឆ្នាំ​២០​១៥​ (​តាម​ផែន​ការ​គ្រោ​ង​ជាង​ ៦​០​០នាក់​)។​ទី៥​,​ ក្រ​សួង​នគរ​បាល​នឹង​ផ្ដល់​ការ​គាំ​ទ្រ​ ជំ​រុញ​សហ​ប្រតិ​បត្តិ​ការ​លើ​ផ្នែក​ភស្ដុ​ភារ​បច្ចេក​ទេស ​មាន​ន័យ​ថា​ក្រ​សួង​នគ​រ​បាល​វៀត​ណាម​បន្ត​ជួយ​ក្នុង​ការ​កសាង​សា​លា​មិត្ត​ភាព​នគ​រ​បាល​កម្ពុជា​-​វៀត​ណាម​ បន្ថែម​ទៀត ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​យោង​តាម​កម្ម​វិ​ធី​ដែល​បាន​គ្រោង​ទុក​គណៈ​ប្រតិ​ភូ​ជា​ន់​ខ្ពស់​នៃ​ក្រ​សួង​នគរ​បាល​វៀត​ណាម​នឹង​ បំ​ពេញ​ទស្ស​ន​កិច្ច​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ ​។ ​ក្នុង​ដំ​ណើរ​ទស្សន​កិច្ច​ផ្លូ​វ​ការ​នេះ​គណ​ប្រតិ​ភូ​ជាន់​ខ្ពស់​នៃ​ក្រ​សួង​នគរ​បាល​វៀត​ណាម​ បាន​ចុះ​ហត្ថ​លេ​ខា​លើ​ផែន​ការ​សហ​ប្រតិ​បត្តិ​ការ​សម្រាប់​ឆ្នាំ​២០​១៥​នេះ ​និង​នៅ​រសៀល​ថ្ងៃ​១៦ ​ខែ​មករា​ ឆ្នាំ​២០​១៥ ​នេះ​ដដែរ​គណ​ប្រ​តិ​ភូ​ជា​ន់​ខ្ពស់​នៃ​ក្រ​សួង​នគរ​បាល​វៀត​ណាម ​នឹង​អញ្ជើញ​ចូល​ជួប​សម្ដែ​ង​ការ​គួរ​សម ​សម្ដេច​អគ្គ​មហា​សេ​នាប​តី​តេ​ជោ ​ហ៊ុន ​សែន​ នាយ​ករ​ដ្ឋ​ម​ន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ នៅ​វិ​មាន​សន្តិ​ភាព ​។ ​បន្ទាប់​នៅ​ថ្ងៃ​ទី​១៧ ​ខែ​មករា​ ឆ្នាំ​២០​១៥​ គណ​ប្រតិ​ភូ​ជាន់​ខ្ពស់​នៃ​ក្រ​សួង​នគរ​បាល​វៀត​ណាម​ នឹង​រួម​ដំ​ណើរ​ជា​មួយ​ឯក​ឧត្តម​ ស ​ខេង​ នឹង​អញ្ជើញ​ទៅ​សម្ភោ​ធ​សា​លា​មិត្ត​ភាព​នគរ​បាល​មិត្ត​ភាព​កម្ពុជា​‑​វៀត​ណាម​នៅ​ខេត្ត​កំ​ពង់​ស្ពឺ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative