គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​១៦​មករា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់​និង​របួស​២០​នាក់​

តាម​របាយ​​ការ​​ពី​​នា​យក​​សណ្តាប់​​ធ្នាប់​​នៃ​អគ្គ​​ស្នង​​ការ​​ដ្ឋាន​នគរ​​បាល​​ជាតិ​​ នៅ​​ថ្ងៃ​​ទី​១៦​​ខែ​មក​រា​ ឆ្នាំ​​២០​១៥​​នេះ ​​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ ​នៅ​ទូ​ទាំង​​ប្រ​ទេស​​ចំ​នួន​​១៦​​លើក​​ យប់​​០៩​​លើក​​, ​បណ្តាល​​អោយ​ម​​នុស្ស​ស្លា​​ប់​ចំ​នួន​​០៧​​នាក់​ ​​(​ស្រី​១​នាក់​)​ ​របួស​​ធ្ងន់​​ ១៤​​នាក់​​(​ប្រុស​)​​,​និ​​ង​របួ​ស​ស្រាល​​០៦​​នាក់​​(​ស្រី​១​​នាក់​​)។​

000ssក្នុង​​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​​១៦​​លើក​​នេះ ​​បាន​​បង្ក​ឲ្យ​​ខូច​​ខាត​​យាន​​យន្ត​ស​រុប ​​៣០​​គ្រឿង​​ ក្នុ​ង​​នោះ​មា​​ន​ម៉ូ​តូ​ចំ​​នួន​១៩​គ្រឿ​ង,​​រថ​យន្ត​​ធុន​​តូច​​ចំ​នួន០​៦​​គ្រឿង​​,​រថ​យន្ត​​ ធុន​​ធំ​២​​គ្រឿង​​,​យាន​​ផ្សេង​ៗ​៣​​គ្រឿង​​។​មូល​​ហេតុ ​​ដែល​ប​​ណ្តាល​​ឲ្យ​​មាន​គ្រោះ​ថ្នា​ក់​គឺ ​​ល្មើស​​ល្បឿន​ ​០៥​​លើក​​,​មិន​​គោ​រព​ភ្លើង​​សញ្ញា​១​​លើក,​​ស្រ​វឹង​​៤​លើក,​​មិន​​គោ​រព​សិ​ទ្ធ១​​ លើក,​ប្រ​ជែង​​គ្រោះ​ថ្នាក់​២​​លើក​,​បត់​​គ្រោះ​ថ្នា​ក់​២​លើក​និង​​កត្តា​យាន​យន្ត​​១​លើក​​។​ ក្នុង​​នោះ​អ្នក​ជិះ​​ម៉ូ​តូ​គ្រោះ​ថ្នា​​ក់​ដោយ​​មិន​​បាន​​ពាក់​​មួក​​សុវត្ថិ​ភា​ព​ចំ​នួ​ន​២២​​នា​ក់​​(​យ​ប់​០១​​នាក់​) ​។​

ចំ​ពោះរ​ថ​យន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ​​នៅ​​អង្គ​ភា​ព​​ ប្រ​ចាំ​​ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០​១៥​នេះ ​សរុប​​ចំ​នួន​៦៤​៩​ គ្រឿង​ ក្នុង​នោះ​​មាន​ រ​ថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ​ ៧៨​គ្រឿង,​ រ​ថ​យន្ត​​ដឹក​​អ្នក​ដំ​ណើរ​​ធុន​​តូច ២​៦​៤​គ្រឿង​,​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​តូច​​ចំ​នួន​១០​០​គ្រឿង,​ ​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​ធំ​២០​៧​គ្រឿង ។​ រថ​យន្ត​​ទាំង​អស់​​ត្រូវ​បាន​​បង់​ប្រាក់​​ពិ​ន័យ​​រួច​​នៅ ​អធិ​ការ​ដ្ឋាន​​នគរ​បាល​ស្រុក​​ ចំ​នួន ​៧៩​គ្រឿង​ នៅ​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ខេត្ត ​៥៧​០​គ្រឿង​ ។​

ដោយ​ឡែក​​ម៉ូ​តូ​​ត្រូ​វ​បា​ន​ពិ​ន័យ​ស​រុប​ចំ​នួន​​១៤​០៣​​គ្រឿង​​ក្នុង​នោះ​​មាន​​ ជិះ​ម៉ូ​​​​តូ​អត់​ពាក់​​មួក​៨​២​៥​​គ្រឿង​,​​ជិះ​ម៉ូ​​តូ​អ​ត់​​កញ្ចក់​៥​​៣​០​គ្រឿ​ ង​,​ជិះ​ម៉ូ​តូ​អត់​​កញ្ច​ក់​​និង​​មួក​​០៣​គ្រឿង​,​​ជិះ​ម៉ូ​តូ​មា​​ន​ជា​តិ​ស្រ​វឹ​ង​៣​​គ្រឿង​​,​ ម៉ូ​តូ​​បើក​​ភ្លើង​​ពេល​ថ្ងៃ​៤​២​គ្រឿង​​,​ម៉ូ​តូ​​ដឹក​​លើស​ចំ​​ណុះ០​​៣​គ្រឿង​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative