​ពល​ករ​​ខ្មែរ​​ ​១១​​នាក់​ ស្លាប់​ និង​​៥​​នាក់​​ទៀត ​​រង​របួស​​ធ្ងន់ ​ក្នុង​ករ​ណី​​គ្រោះ​ថ្នាក់​​ចរា​ច​រណ៍​នៅ ​​ប្រ​ទេស​​ថៃ ​ប៉ោយ​ប៉ែត​

ពល​ករ​​ខ្មែរ​​ប្រុស​​ស្រី​ ចំ​នួន​​១១​​នាក់ ​បាន​​បាត់​​បង់​ជី​វិត​ និង​​៥​​នាក់​​ទៀត ​បាន​​រង​របួស​​ធ្ងន់​ ក្នុង​ករ​ណី​​គ្រោះ​ថ្នាក់​​ចរា​ច​រណ៍រ​​​​វាង​ រថ​យន្ត​ និង​​រថ​យន្ត​ នៅ​​ភាគ​ខាង​ត្បូង​ នៃ​​ប្រ​ទេស​​ថៃ ​ខណៈ​ពេល​​សាក​សព​​ជន​រង​គ្រោះ ​ដែល​​បាន​​បាត់​បង់​​ជី​វិត​​នោះ ​សមត្ថ​កិច្ច​​និង​​អា​ជ្ញា​ធរ​​ថៃ​ កំ​ពុង​តែ​​ត​ម្កល់​សព ​និង​​បញ្ជូ​ន​មក​​ស្រុក​កំ​ណើត​​នា​ពេល​​ដ៏​​ខ្លី​​ខាង​មុខ​នេះ​​។ ​ឯ​​ជន​រង​គ្រោះ​​ដែល​​រង​របួស​​ធ្ង​ន់​​នោះ ​កំ​ពុង​ស្ថិត​​ក្នុង​​ការ​ជួយ​​សង្គ្រោះ​បន្ទាន់​ នៅ​ឯ​​មន្ទី​​ពេទ្យ​​ផង​ដែរ​ ។​​

16-1-15-sp-8dក្នុង​​ហេតុ​កា​រណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍ ​ខាង​លើ​​នោះ បា​ន​​កើត​​ឡើង​នៅ​​ម៉ោង​​រំ​លង​​អ​ធ្រា​​ត ​ថ្ងៃ​ទី​​១៦ ​ខែ​ម​ករា​ ឆ្នាំ​​២០​១៥​​នេះ ​នៅ​​ចំ​ណុ​ច​​ផ្លូវ​​កោង​​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​​ខេត្ត​ សុង​​ខ្លា ​ភាគ​ខាង​ត្បូង ​នៃ​​ប្រ​ទេស​​ថៃ​​។ ​ជន​រង​គ្រោះ​​ខ្មែរ​​ទាំង​នោះ ​បាន​ធ្វើ​​ដំ​ណើរ​​តាម​​រថ​យន្ត​​ក្នុង​​គោល​បំ​ណង​​ទៅ​រក​​ការ​ងារ​​ធ្វើ​ ក្នុ​ង​​​តំ​បន់​​ភាគ​ខាង​ត្បូង​ នៃ​​ប្រ​ទេស​​ថៃ ​ហើយ​ក៏​​ត្រូវ​​រង​គ្រោះ​ថ្នាក់​​ចរា​ចរណ៏​​បុក​​ជា​មួយ​និ​ង​​រថ​យន្ត​​ផ្សេង​ទៀត ​បណ្តាល​អោយ​​ក្រ​ឡាប់​​រថ​យន្ត ​ស្លាប់​​និង​​របួស​​យ៉ាង​ច្រើន​​ពេញ​​លើ​​ដង​ផ្លូវ​​តែ​ម្ដង​​​។​​

តាម​​ប្រ​ភព​ព័ត៌​មា​ន ​ពី​​ប្រទេ​ស​​ថៃ​​បាន​អោយ​ដឹង​ថា ​មាន​​ពល​រដ្ឋ​​ខ្មែរ​ ប្រុស​​ស្រី​​ចំ​នួន​​១១​​នាក់​ បាន​​ស្លាប់​​នៅ​​កន្លែង​កើត​ហេតុ ​និង​​៥​​នាក់​​ទៀត ​បាន​​រង​របួស​​ធ្ងន់​​។ ​ប្រ​ភព​​ដដែល​​បាន​​បន្ត​ទៀត​ថា​​  ក្នុ​ង​​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​​ចរា​ច​រណ៍​​នោះ គឺ​​​បង្ក​ឡើង​​ដោយ ​រថ​យន្ត​ និង​ រថ​យន្ត​  បណ្តាល​អោយ​​ស្លាប់​​ពល​រ​ដ្ឋ​​ខ្មែរ​​ជា​ច្រើន​​នាក់​​ក្នុង​​ទឹក​ដី​​ថៃ​។​​

ប្រ​ភព​​ដដែល​​បាន​លើក​ឡើង​​ទៀតថា​ ជន​រង​គ្រោះ​​ខ្មែរ​​ទាំង​នោះ ​មិន​ដឹង​ថា ​ជា​​ពល​ករ​​ស្រប​ច្បាប់​ ឬ​​យ៉ាង​ណា​​នៅ​ឡើយ​​ទេ ​ហើយ​ក៏​​មិ​ន​ដឹង​ថា ​មាន​​ប្រុស​​ប៉ុ​ន្មាន​ ស្រី​​ប៉ុ​ន្មា​ន​​នោះ​ឡើយ ​ដោយ​​គ្រាន់​តែ​​ដឹង​ថា ​ពិត​​ជា​មាន​​ចំនួ​ន​​១១​​នាក់​​នោះ​​មែន​​។​​

ដោយ​ឡែក ​លោក​​នេ​ត​ សេរី ​អគ្គ​​កុង​ស៊ុ​ល​​ខ្មែរ​ ប្រ​ចាំ​ខេ​ត្ត​​ស្រះ​កែវ​​បាន​អោយ​ដឹង​ថា ​ក្នុង​​ហេតុ​​ការ​​ខាង​លើ​​នោះ ​គឺ​​ពិ​ត​​ជា​មាន​​មែន​ ខណៈ​ពេ​​ល​​នេះ​​លោក​​កំ​ពុង​តែ ​ធ្វើ​ការ​​ស៊ើប​អ​ង្កេត​​បន្ថែ​​ម ​នៅ​​កន្លែង​កើត​ហេតុ ​ហើយ​​ចាំ​​ពេល​ណា​​លោក​​មា​ន​​ព័ត៌​មាន​​ថ្មី ​ប្លែក ​លោក​​នឹង​​រាយ​ការណ៍​​បន្ថែម​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative