អភិ​​បាល​ក្រុង​​Low​el​lមក​ស្វែង​យល់​​ពី​​វិ​ស័យ​​សុ​ខា​ភិ​បាល​​នៅ​​កម្ពុជា​

លោក​​រ៉ូ​ដ​​នី​ អ៊ឹម ​អ៊ី​​ទ្បូ​​ត​(R​o​dn​e​y​ M.​ ​E ​L​L​io​t​t)​អភិ​បាល​ក្រុង​​Lo​wel​l​កាល​ពី​រ​សៀល​​ថ្ងៃ​ទី​១៥​ខែ​មករា​​ឆ្នាំ​២០​១៥​បាន​​ដឹក​នាំ​​គណៈ​ប្រ​តិ​ភូ​​ចូល​ជួប​​សំ​ដែង​​ការ​គួរ​សម​​ជា​មួយ​​លោក​​វេជ្ជ​បណ្ឌិ​ត​​ម៉ម​​ប៊ុន​ហេង​​រដ្ឋ​មន្ត្​រី​ក្រ​សួង​​សុ​ខា​ភិ​បាល​​ដើ​ម្បី​​ស្វែង​យល់​​​ពី​​វិ​ស័យ​​សុ​ខា​ភិ​បាល​​នៅ​​ប្រ​ទេស​​កម្ពុជា​។

IMG_1397ff​លោក​​វេជ្ជ​បណ្ឌិត​​ម៉ម​​ប៊ុន​ហេង​​បាន​​មាន​ប្រ​សា​សន៍​ប្រា​ប់​​អ្នក​​សារ​ពត៌​មាន​​បន្ទាប់​ពី​​ជំ​នួប​​ជា​មួយ​​អភិ​បាល​ក្រុង​​L​o​wel​lឲ្យ​​ដឹង​ថា​​គោល​បំ​ណង​​សំ​ខាន់​​ដែល ​អភិ​បាល​ក្រុង​​ទ្បូ​​វែ​​ល​​មក​ជួប​​លោក​​នា​ពេល​នេះ​​គឺ​​ដើ​ម្បី​​មក​​សិ​ក្សា​​ស្វែង​យល់ ​ពី​​វិ​ស័យ​​សុ​ខា​ភិ​បាល​​នៅ​​កម្ពុជា​​ហើយ​​លោក​​រដ្ឋ​មន្ត្រី​​ក៏​បាន​​ថ្លែ​ង​អំ​ណរ​គុណ​​ដល់​​ប្រតិ​ភូ ​ដែល​​បាន​​យក​ចិត្ត​ទុក​ដាក់​​លើ​​វិ​ស័យ​​សុ​ខា​ភិ​បាល​​នៅ​​កម្ពុជា​។​​ជា​មួយ​គ្នា​នេះ​​លោក​​រដ្ឋ​មន្ត្រី​​​សុខា​ភិ​បាល​​ក៏​បា​ន​​បង្ហាញ​​ពី​​កា​រ​រីក​ចំ​រើន​​​វិ​ស័យ​​សុ​ខា​ភិ​បាល​​នៅ​​កម្ពុជា​​ដែល​​សម្រេច​បាន​​នូវ​​ការ​កាត់​ប​ន្ថយ​​ជំ​ងឺ​ឆ្លង​ គឺ​​ជំ​ងឺ​អេ​ដស៍ ​របេង​ គ្រុន​ចាញ់ ​និង​​ជំ​ងឺ​គ្រុន​ឈាម​ រួម​ទាំង​​ការ​កាត់​បន្ថយ​​អត្រា​​ស្លាប់​​របស់​​មា​តា ​ទារ​ក​​និង​កុមារ​ដល់​គណៈ​ប្រ​តិ​ភូ​​ផង​ដែរ​។​

លោក​​រដ្ឋ​មន្ត្រី​​បាន​​បន្ត​ថា​​នៅ​ក្នុង​​ជំ​នួប​​នោះ​ដែរ​​លោក​​បាន​​ស្នើ​សុំ​​ដល់​​គណៈ​ប្រតិ​ភូ​​នូវ​​សម្ភា​រៈ​​ពេទ្យ​​មួយ​ចំ​នួន​​ដើ​ម្បី​​មក​​ផ្គ​ត់​ផ្គង់​​នៅ​តាម​​មន្ទីរ​ពេទ្យ​​យើង​។​លោក​​រដ្ឋ​មន្ត្រី​​បញ្ជាក់​ថា ​«​យើង​​ចង់​បាន​​គ្រែ ​និង​​សម្ភា​រៈ​​បរិ​ក្ខា​​ពេទ្យ​ ព្រោះ​​គ្រែ​ពេទ្យ​​របស់​​ពួក​គេ​មាំៗ​ណា​ស់​ និង​​សម្ភា​រៈ​​បរិ​ក្ខា​​ពេទ្យ​​មាន​​ភាព​ទំ​នើប​ និង​​ចង់​​ឲ្យ​​មាន​ការ​​ផ្លាស់​ប្តូរ​​បទ​ពិ​សោ​ធ​​ន៍​​គ្នា​​រ​វាង​​គ្រូ​ពេ​ទ្យ ​ពិ​សេស​​ការ​ថែ​ទាំ​​មនុស្ស​​ចាស់​​ដែល​ជា​​ជំ​នាញ​​ពិ​សេស​​មួយ​​ដែក​​សហ​រដ្ឋ​អា​មេ​រិក​​ពូ​​កែ​​ខ្លាំង​ណាស់​​ដែល ​​កម្ពុជា​​នឹង​ត្រូវ​​ការ​ចាំ​បាច់​​នៅ​ពេល​​ខាង​មុខ ​ព្រោះ​​បច្ចុ​ប្បន្ន​​យើង​​បាន​និង​កំ​ពុង​​សា​ង​សង់​​អា​គារ​​ថែ​ទាំ ​ព្យា​បាល​​មនុស្ស​​ចាស់​ ក្នុង​​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​​កម្ពុជា ​សូ​​វៀត​»​។

​ជាកា​រ​​ឆ្លើយ​តប​​លោក​​អភិ​បាល​ក្រុង​​L​o​w​e​l​l​បាន​​សម្តែង​​ការ​អប​អរ​​និង​​សា​ទរ​​ចំ​ពោះ​​ក្រ​សួង​សុ​ខា​ភិ​បាល ​កម្ពុជា​​ដែល​​សម្រេច​បាន​​នូវ​​គោល​ដៅ​​អភិ​​វ​ឌ្ឈ​​សហ​ស​​វត្សរ៍​​ក្នុង​ការ​​កាត់​បន្ថយ​​អត្រា​​ស្លាប់ ​របស់​ មា​តា​ ទារក​ កុមារ​ ជំ​ងឺ​អេ​ដស៍ ​រ​បេង ​និង​​ជំ​ងឺ​គ្រុន​ចាញ់។​

លោ​ក​​បាន​​បន្ត​ថា​​លោក​​នឹង​​ពិ​ចារ​ណា​​ជួយ​​វិ​ស័យ​​សុ​ខា​ភិ​បាល​​របស់​​កម្ពុជា​ ព្រោះ​​កន្លង​មក​​លោក​​បាន​​ចុះ​ជួ​យ​​ប្រ​ជា​ជន​​ភៀស​ខ្លួន​​ខ្មែរ​​នៅ​តាម​​ព្រំ​ប្រ​ទល់​​កម្ពុជា​ និង​​ប្រ​ទេស​​ថៃ​​តាម​រយៈ​​សមា​គម​​របស់​​លោក​ ហើយ​​លោក​​ក៏​មាន​​មន្ទីរ​ពេទ្យ​​ធំ​​នៅ​​ទី​ក្រុង​​ទ្បូ​​វែ​​ល​​ផង​ដែរ ​ដែល​​អាច​ធ្វើ​​ឲ្យ​​ស្ថា​ប័ន​​ទាំង​ពីរ​​ផ្លាស់​ប្តូរ​​បទ​ពិ​សោ​ធន៍ ​និង​​ធន​ធាន​មនុស្ស​​ពី​គ្នា​​ទៅ​វិញ​ទៅ​មក​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative