ក្រ​សួង​អប់​រំ​សហ​ការ​ជា​មួយ​អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​អភិ​វឌ្ឍន៍​សៀវ​ភៅ​ស្តី​ពី​ការ​អប់​រំ​ប្រ​ឆាំង​នឹង​អំ​ពើ​ពុក​រលួយ​ក្នុង​កម្ម​វិ​ធី​សិ​ក្សា​កំ​រិត​មធ្យម​សិ​ក្សា​

ក្រ​សួង​អប់​រំ​យុវ​ជន​និង​កី​ឡា​ស​ហកា​រ​ជា​មួយ​អង្គ​ភាព​ប្រ​ឆាំង​នឹង​អំ​ពើ​ពុក​រលួយ​អភិ​វ​ឌ្ឍ​ន៍​សៀវ​ភៅ​ការ​អប់​រំ​ស្តី​ពី​ការ​ប្រ​ឆាំង​អំ​ពើ​ពុ​ក​រលួយ​សំ​រាប់​គ្រូ​និង​សិ​ស្ស​ក្នុង​កំ​រិត​មធ្យម​សិ​ក្សា​ថ្នាក់​ទី​១០​ទី​១១​និង​ទី​១២​ដើ​ម្បី​ដាក់​បញ្ចូ​ល​ទៅ​ក្នុង​កម្ម​វិ​ធី​សិ​ក្សា​កំ​រិត​មធ្យ​ម​សិ​ក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ទី​១០​ទី​១១​និង​ទី​១២​។​

IMG_9999ffយោង​តាម​សេច​ក្តី​ប្រ​កាស​ពត៌​មាន​របស់​ក្រ​សួង​អប់​រំ​យុវ​ជន​និង​កី​ឡា​ដែ​ល​ទើប​បាន​ទទួល​នៅ​ថ្ងៃ​នេះ​បា​ន​ឲ្យ​ដឹង​ថា​ដើ​ម្បី​អនុ​វត្ត​កម្ម​វិ​ធី​សិ​ក្សា​និង​ការ​ប្រើ​ប្រាស់​សៀវ​ភៅ​ការ​អប់​រំ​ស្តី​ពី​ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​សំ​រាប់​គ្រូ​និង​សិស្ស​ក្នុង​កំ​រិត​មធ្យម​សិ​ក្សា​ថ្នាក់​ទី​១០​ទី​១១​និង​ទី​១២​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ក្រ​សួង​អប់​រំ​សូម​ធ្វើ​ការ​ណែ​នាំ​ដូច​ត​ទៅ​ទី​១,​ការ​ប្រើ​ប្រាស់​សៀវ​ភៅ​សិ​ក្សា​គឺ​គ្រប់​គ្រឹ​ស្ថាន​មធ្យ​ម​សិ​ក្សា​ចំ​ណេះ​ទូ​ទៅ​សា​ធារ​ណៈ​ទាំ​ង​អស់​ត្រូវ​ប្រើ​ប្រាស់​សៀវ​ភៅ​ការ​អប់​រំ​ស្តី​ពី​ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​សំ​រាប់​គ្រូ​និង​សិស្ស​ក្នុង​កំ​រិត​មធ្យម​សិ​ក្សា​ថ្នាក់​ទី​១០​ទី​១១​និង​ទី​១២​ជា​សៀវ​ភៅ​សិ​ក្សា​ក្នុង​ការ​បង្រៀន​និង​ការ​រៀន​សំ​រា​ប់​ថ្នាក់​ទី​១០​ទី​១១​និង​ទី​១២​។​ទី​២​ការ​ប្រើ​ប្រា​ស់​ម៉ោង​សិ​ក្សា​គឺ​ការ​បង្រៀន​និង​រៀន​ខ្លឹ​ម​សារ​ការ​អប់​រំ​ស្តី​ពី​ការ​ប្រ​ឆាំង​អំ​ពើ​ពុ​ក​រលួយ​សំ​រាប់​គ្រូ​និង​សិ​ស្ស​ក្នុង​កំ​រិត​មធ្យ​ម​សិ​ក្សា​ថ្នាក់​ទី​១០​ទី​១១​និង​ទី​១២​ដោយ​មាន​ពាក់​ព័ន្ធ​ចំ​នួន​៨​ម៉ោង​សិ​ក្សា​សំ​រាប់​កំ​រិត​ថ្នា​ក់​នី​មួយៗ​​ក្នុង​១​ឆ្នាំ​សិ​ក្សា​។​ទី​៣​បំ​ណែង​ចែក​មេ​រៀន​គឺ​ថា​សៀវ​ភៅ​កា​រ​អប់​រំស្តី​ពី​ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​សំ​រាប់​គ្រូ​និង​សិស្ស​ក្នុង​កំ​រិត​មធ្យម​សិ​ក្សា​ថ្នាក់​ទី​១០​ទី​១១​និង​ទី​១២​ត្រូ​វ​បាន​រៀប​ចំ​ជា​សៀវ​ភៅ​មួយ​ក្បាល​។​ទី​៤​ការ​រៀប​ចំ​គ្រូ​គឺ​គណៈ​គ្រប់​គ្រង​សា​លា​នី​មួយៗ​ត្រូ​វ​រៀប​ចំ​គ្រូ​បង្រៀន​មុខ​វិជ្ជា​សីល​ធម៌​និង​ពល​រដ្ឋ​វិជ្ជា​ឲ្យ​បង្រៀន​ការ​អប់​រំស្តី​ពី​ការ​ប្រ​ឆាំង​អំ​ពើ​ពុ​ក​រលួយ​សំ​រា​ប់​គ្រូ​និង​សិស្ស​ក្នុ​ង​កំ​រិត​មធ្យ​ម​សិ​ក្សា​ថ្នា​ក់​ទី​១០​ទី​១១​និង​ទី​១២​ពិ​សេស​គ្រូ​ដែល​ទទួល​ការ​បណ្តុះ​បណ្តាល​កន្ល​ង​មក​លើ​ការ​ប្រើ​ប្រាស់​សៀវ​ភៅ​កា​រ​អប់​រំ​ស្តី​ពី​ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​សំ​រាប់​គ្រូ​និង​សិស្ស​ក្នុង​កំ​រិត​មធ្យ​ម​សិ​ក្សា​ថ្នា​ក់​ទី​១០​ទី​១១​និង​ទី​១២​នេះ។​

ចំ​ពោះ​កា​រវាយ​ត្រូវ​ធ្វើ​ទៅ​តា​ម​លំ​នាំ​ការ​វាយ​តំ​លៃ​ពិន្ទុ​របស់​មុខ​វិជ្ជា​សី​ល​ធម៌​និង​ពល​រដ្ឋ​វិជ្ជា​ហើយ​ពន្ទុ​ត្រូវ​បូក​បញ្ចូល​ជា​ពិន្ទុ​មុច​វិ​ជ្ជា​សីល​ធម៌​និង​មុខ​វិជ្ជា​ពល​រដ្ឋ​តែ​មួយ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សំ អឿន
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative