អភិ​បាល​ក្រុង​Lo​we​l​l​សរ​សើរ​កម្ពុជា​ដែល​សម្រេ​ច​បាន​នូវ​គោល​ដៅ​អ​ភិវ​ឌ្ឈន៍​សហ​ស​វត្សរ៍​

អភិ​បាល​ក្រុង​Lo​wel​lបាន​សម្តែង​ការ​អប​អរ​ និង​សាទ​រចំ​ពោះ​ក្រ​សួ​ង​សុ​ខាភិបាល​កម្ពុជា​ ដែល​សម្រេច​បាន​នូវ​គោល​ដៅ​អភិ​វឌ្ឈ​សហ​សវត្ស​រ៍​  ក្នុង​ការ​​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មា​តា ​ទា​រក​ កុមារ​ ជំ​ងឺ​អេ​ដស៍ ​របេង ​និង​ជំ​ងឺ​គ្រុន​ចាញ់។​

IMG_1459ddលោក​រ៉ូ​ដនី ​អ៊ឹម​ អ៊ី​ទ្បូ​ត​(​Rod​ney​ M.​ ​E ​L​L​i​ot​t​)​អភិ​បាលក្រុង​Lo​wel​l​បាន​​មាន​ប្រ​សា​សន៍​ ក្នុ​ង​ឳ​កាស​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ ​លោក​វេជ្ជ​បណ្ឌិ​តម៉ម​ ប៊ុន​ហេង​រដ្ឋ​មន្រ្តី​ក្រ​សួង​សុ​ខា​ភិ​បាល​នារ​សៀល​ថ្ងៃ​ទី​១​៥ ​មករា​នេះ​ថា ​លោក​​នឹង​ពិ​ចារ​ណា​ជួយ​វិ​ស័យ​សុ​ខា​ភិ​បាល​របស់​កម្ពុជា​ ព្រោះ​កន្ល​ង​មក​លោក​បាន​ចុះ​ជួ​​យ​ប្រ​ជា​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​តាម​ព្រំ​ប្រ​ទល់​កម្ពុជា​ និង​ប្រ​ទេស​ថៃ​តាម​រយៈ​សមា​​គម​របស់​លោក​ ហើយ​លោក​ក៏​មាន​មន្ទីរ​ពេទ្យ​ធំ​នៅ​ទី​ក្រុង​ទ្បូ​វែល​ផង​ដែរ​ ដែល​អា​ច​ធ្វើ​ឲ្យ​ស្ថា​ប័ន​ទាំង​ពី​រ​ផ្លាស់​ប្តូ​រ​បទ​ពិ​សោ​ធន៍​ និ​ង​ធន​ធាន​មនុស្ស​ពី​គ្នា​ទៅ​​វិញ​ទៅ​មក​។​

ទោះ​ជា​យ៉ាង​ណា​លោក​អភិ​បាល​ក្រុង​ទ្បូ​វែល ​មិ​ន​បាន​សន្យា​ថា​នឹង​ជួយ​កម្ពុ​ជា​លើ​ផ្នែក​ណា​មួយ​ជាក់​លាក់​នោះ​ទេ។​

IMG_1461dលោក​វេជ្ជ​បណ្ឌិត​ម៉​ម​ ប៊ុន​ហេង​រដ្ឋ​មន្រ្តី​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​មាន​ប្រ​សា​​សន៍​ឲ្យ​ដឹង​ថា ​អភិ​បាល​ក្រុង​ទ្បូ​វែល​បាន​មក​ចូល​រួម​សិ​ក្សា​ស្វែ​ង​យល់​ ពី​វិ​ស័យ​សុ​​ខា​ភិ​បាល​នៅ​កម្ពុជា​ ហើយ​បាន​ថ្លែង​អំ​ណរ​គុណ​ដល់​ប្រតិ​ភូ ​ដែ​ល​បាន​យក​ចិត្ត​ទុក​ដាក់​លើ​​វិ​ស័យ​សុ​ខា​ភិ​បាល​នៅ​កម្ពុជា​។ ​ជា​មួយ​គ្នា​នេះ​​រដ្ឋ​មន្រ្តី​សុ​ខា​ភិ​បាល ​ក៏​បាន​បង្ហាញ​ពី​ការ​រីក​ចំ​រើន​វិ​ស័យ​សុ​ខា​ភិ​បាល​នៅ​កម្ពុជា​ ដែល​សម្រេ​ច​បាន​នូវ​ការ​កាត់​បន្ថយ​ជំ​ងឺ​ឆ្ល​ង​ គឺ​ជំ​ងឺ​អេ​ដស៍ ​របេង​ គ្រុន​ចាញ់ ​និង​ជំ​ងឺ​គ្រុ​ន​ឈាម ​រួម​ទាំង​ការ​កាត់​បន្ថ​យ​​អត្រា​ស្លាប់​របស់​មា​តា ​ទា​រក​និង​កុ​មារ​។​

លោក​បាន​បន្ត​ថា យើ​ង​ចង់​បាន​គ្រែ ​និង​ស​ម្ភារៈ​បរិ​ក្ខា​ពេទ្យ​ ព្រោះ​គ្រែ​ពេទ្យ​​របស់​ពួក​គេ​មាំៗ​ណា​ស់ ​និង​សម្ភារៈ​បរិ​ក្ខា​ពេទ្យ​មាន​ភាព​ទំ​នើប​ និង​ចង់​ឲ្យ​មាន​​ការ​ផ្លាស់​ប្តូរ​បទ​ពិ​សោ​ធន៍​គ្នារ​វាង​គ្រូ​ពេទ្យ​ ពិ​សេស​ការ​ថែរ​ទាំ​មនុស្ស​ចាស់​ដែល​ជា​ជំ​នាញ​ពិ​សេស​មួយ ​ដែល​កម្ពុជា​នឹង​មាន​នៅ​ពេល​ខាង​មុខ​ ព្រោះ​បច្ចុ​ប្បន្ន​យើង​បាន​និង​កំ​ពុង​សាង​សង់​អា​គារ​ថែ​ទាំ ​ព្យា​បាល​មនុស្ស​ចាស់ ​ក្នុង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា​ សូ​វៀត​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative