គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​១៥​មករា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​និង​របួស​១២​នាក់​

តាម​​​របាយ​ការ​ពី​​នា​យក​ដ្ឋា​ន​​សណ្តាប់​ធ្នា​​ប់​នៃ​អគ្គ​​ស្នង​​ការ​​ដ្ឋាន​ន​គរ​បាល​​ជាតិ​​ នៅ​ថ្ងៃ​ទី​​១​៥​ខែ​មក​​រា​ ឆ្នាំ​២០​១៥​​នេះ ​​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ ​នៅ​​ទូ​ទាំ​ង​​ប្រ​ទេស​​ចំ​នួន​០៧​​លើក​​ យ​​ប់​០​៤​លើក​​, បណ្តាល​​អោយ​ម​នុស្ស​ស្លាប់​​ចំ​នួន​០​៣​​នាក់​​ (​ស្រី​១​​នាក់​​) ​របួស​​ធ្ងន់​​ ០៧​នាក់​​(​ស្រី​២​នាក់​​),​និង​​របួស​​ស្រាល​​០៥​នាក់​​(​ស្រី​២​​នាក់​)​។

19-2-20145d-300x192​ក្នុង​​គ្រោះ​​ថ្នាក់​​ចរា​ច​រណ៍​​ទាំង​​០៧​​លើក​​នេះ ​​បាន​​បង្ក​​ឲ្យ​ខូ​ច​ខាត​យា​ន​​យន្ត​ស​រុប ​​១២​គ្រឿង​​ ក្នុង​​នោះ​មា​​ន​​ម៉ូ​តូ​ចំ​នួន​​០៧​​គ្រឿង​​,​រថ​យន្ត​​ធុន​​តូច​​ចំ​នួន០​២​​គ្រឿង​,​​រថ​យន្ត​​ ធុន​​ធំ​២​គ្រឿង​​,​យាន​​ផ្សេង​ៗ​១​គ្រឿង​​។​មូ​ល​​ហេតុ​​ ដែល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​​ថ្នាក់​​គឺ ​​ល្មើស​ល្បឿន​​ ០២​លើក​​​,​មិន​​ប្រ​កាន់​​ស្តាំ​​២​លើ​ក​​,​ស្រ​វឹង​​១​លើក​​,​បើក​ង​ងុយ​​ដេក​១​​លើក​​និង​​ កត្តា​យាន​​យន្ត​១​លើ​​ក​។​ក្នុង​នោះ​​អ្នក​​ជិះ​ម៉ូ​តូ​​គ្រោះ​ថ្នាក់​ដោយ​​មិន​​បាន​​ពាក់​​ មួក​​សុវ​ត្ថិ​ភាព​​ចំ​នួន​​១២​​នាក់​​(​យប់​​០៨​​នាក់​) ។​

ចំ​ពោះ​រ​ថ​យន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ​​នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​ទី​១៥​ ខែ​មករា ​ឆ្នាំ​២០១​៥នេះ​ ស​រុប​​ចំ​នួន​៧​១៦​ គ្រឿង​ ក្នុង​នោះ​​មាន ​រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ​ ៩៣​គ្រឿង,​ រ​ថ​យន្ត​​ដឹក​​អ្ន​ក​ដំ​ណើរ​​ធុន​​តូច ​១៩​២​គ្រឿង​,រ​ថ​យន្ត​​ដឹក​ទំ​និ​ញ​​ធុន​​តូច​​ចំ​នួន​១០​០​គ្រឿង,​ ​រថ​យន្ត​​ដឹកទំ​និញ​​ធុន​​ធំ​៣៣​១​គ្រឿង ​។ ​រថ​យន្ត​​ទាំង​អ​ស់​​ត្រូវ​បាន​​ប​ង់​ប្រាក់​​ពិ​ន័យ​​រួច​​នៅ ​អធិ​ការ​ដ្ឋាន​​នគរ​បាល​ស្រុក​​ ​ចំ​នួន ៣​៧​គ្រឿង​ នៅ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ ៦៣​៣​គ្រឿង​និង​នៅ​នា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់​៤៦​គ្រឿង។​

ដោយ​ឡែក​​ម៉ូ​តូត្រូវ​​បាន​​ពិ​ន័យ​ស​រុប​ចំ​នួន​​១២​៦០​គ្រឿ​​ង​ក្នុង​នោះ​មា​​ន​ ​ជិះ​ម៉ូ​តូ​​អត់​ពាក់​មួក​​៦៩​០​គ្រឿង​,​​ជិះ​ម៉ូ​តូ​អ​ត់​​ក​ញ្ចក់​៥០​៧​​គ្រឿង,​​ជិះ​ម៉ូ​តូ​អត់​​ កញ្ចក់​និង​​មួក០​៦​គ្រឿង,​​ជិះ​ម៉ូ​តូ​មា​ន​ជាតិ​​ស្រ​វឹង​៤​គ្រឿ​ង​,​ផ្លា​​លេខ​ខូច​​ឬ​បាក់​០៦​​ គ្រឿង​​, ម៉ូ​តូ​បើក​ភ្លើង​ពេល​​ថ្ងៃ​​៤៣គ្រឿ​ង​​,ម៉ូ​តូ​​ដឹក​លើ​ស​ចំ​ណុះ​៤​គ្រឿង​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative