រដ្ឋា​ភិ​បាល​ចំ​ណាយ​​លើ​​ការ​​ខូ​ច​​ខាត​​ដោយ​​គ្រោះ​​មហន្ត​រាយ​នៅ​​ឆ្នាំ​​២០​១៤​​តិច​​ជា​ង​​ឆ្នាំ​​មុន​

ការ​ចំ​ណាយ​លើ​ការ​ខូច​ខាត​ដោយ​គ្រោះ​មហន្ត​រាយ​នៅ​ឆ្នាំ​​២​០​១៤​ ​មា​ន​​កា​រ​​ខូច​ខាត​​តិច​​ជា​ង​​ឆ្នាំ​​២០​១៣​ក​ន្ល​ង​ទៅ។​

pursat-flooding-middle-2013-10-07ffតាម​របាយ​ការណ៍​របស់​គណៈ​ក​ម្មា​ធិ​ការ​​ជាតិ​​គ្រ​ប់​គ្រ​ង​​គ្រោះ​​មហន្ត​រាយ ​បាន​បង្ហាញ​​ថា ​រដ្ឋា​ភិ​បាល​​ចំ​ណាយ​​ប្រា​ក់​​ប្រ​មាណ​​ពី ​២០​ ទៅ ​៣០​​លាន​​ដុ​ល្លារ​​ក្នុង​​ការ​​ចំ​ណាយ​​លើ​​ការ​​ខូច​ខាត​​នៅ​​តំ​ប​ន់​​ដែល​​មាន​​គ្រោះ​​ មហន្ត​រាយ​​ក្នុង​​ឆ្នាំ​​២០​១៤ ​កន្ល​ង​​ទៅ​​នេះ។​ ចំ​នួន​​នេះ​​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០​១៣ ​​កន្ល​ង​ទៅ​ឃើញថា​​តិច​ជាង​ច្រើន​។

​លោក​ ញឹម ​វណ្ណ​ដា ​អនុ​ប្រ​ធាន​​គណៈ​ក​ម្មា​ធិ​ការ​​ជាតិ​​គ្រប់​គ្រង​​គ្រោះ​​មហន្ត​រាយ ​មាន​​ប្រ​សា​សន៍​​កាល​ពី​​ថ្ងៃ​​ទី​​១៣ ​មករា ​ថា​ក្រៅ​​ពី​​កា​រ​​ស្លាប់​​មនុស្ស​ និង​​សត្វ​ រដ្ឋា​ភិ​បាល​ និង​អង្គ​ការ​​មិន​មែន​​រដ្ឋា​ភិ​បាល​​ជា​​ដៃ​គូ ​បាន​​ស្ដារ​​ឡើង​​វិញ​​នូវ​​រាល់​​ការ​​ខូច​ខាត​​ផ្សេងៗ​ ជា​ពិ​សេស​​គ្រោះ​​មហន្ត​រាយ​​ដោយ​​គ្រោះ​​ទឹក​​ ។​

របាយ​ការណ៍​​ពី​​មន្ត្រី​​គ្រ​ប់​គ្រង​​គ្រោះ​​មហន្ត​រាយ ​បាន​​ឲ្យ​​ដឹង​​ថា ​គ្រោះ​​ធម្ម​ជាតិ ​រួម​​មាន​ ទឹក​​ជំ​នន់ ​ខ្យល់​​ព្យុះ​ រន្ទះ​​បាញ់ ​និង​​បាក់​​ដី​​ច្រាំ​ង​​ទន្លេ​​ជា​ដើម​ នៅ​​ក្នុង​​ឆ្នាំ​​២០​១៤ ​បាន​​សម្លា​ប់​​ប្រ​ជា​ពល​រដ្ឋ​​ជាង ​១០​០​​នាក់​។ ​ចំ​នួន​​នេះ​​តិច​​ជាង​​ឆ្នាំ​​២០​១៣ ​កន្លង​​ទៅ ​ដែល​​មនុស្ស​​សរុប​​ជាង​ ៣០​០​​នាក់​​បាន​​ស្លា​ប់។​

ទោះ​​យ៉ាង​​ណា​​ក្តី ​លោក​ ញឹម ​វណ្ណ​ដា ​មាន​​ប្រ​សា​សន៍​​ថា ​ដើ​ម្បី​​ដោះ​ស្រា​យ​​បញ្ហា​​នេះ​​ជូន​​អ្នក​​រង​គ្រោះ​​ឲ្យ​​ទាន់​​ពេល​​វេ​លា ​គណៈ​កម្មា​ធិ​ការ​​ជាតិ​​គ្រប់​គ្រង​​គ្រោះ​​មហន្ត​រាយ ​បាន​​ដាក់​​ផែន​ការ​​សកម្ម​ភាព​​ជា​ច្រើ​ន​​ថែម​​ទៀត​​ប្រ​ចាំ​​ឆ្នាំ​​២០​១៥។​ ផែន​​ថ្មី​​នេះ​ ក៏​​ស្រ​ប​​នឹ​ង​​ផែន​ការ​​យុទ្ធ​សាស្ត្រ​​យូរ​​អង្វែ​ង​​របស់​​រដ្ឋា​ភិ​បាល​​ឆ្នាំ​​២០​១៤ ​ដល់​​ឆ្នាំ​​២០​១៨។​ ​ផែន​ការ​​ទាំង​​នោះ​​រួម​​មាន ​ការ​​កាត់​​បន្ថយ​​ហា​និ​ភ័យ​​គ្រោះ​​មហន្ត​រាយ​​ដោយ​​ធម្ម​ជាតិ ​ដោយ​​មនុស្ស​ ការ​​កសាង​​ច្បាប់​ ហើយ​​ឆ្នាំ​​នេះ​​ដែរ ​កម្ពុជា​ នឹង​​ធ្វើ​​ម្ចាស់​​ផ្ទះ​​កិច្ច​​ប្រ​ជុំ​​រដ្ឋ​មន្ត្រី​​គ្រ​ប់​គ្រង​​គ្រោះ​​មហន្ត​រាយ​​ ក្នុង​​ក្រប​ខ័ណ្ឌ​​អា​ស៊ាន ​ឬ​​ប្រ​ទេស​​ក្នុង​​តំ​បន់​​នៅ​​ខែ​​មេ​សា​ ឆ្នាំ​​២០​១៥ ​នេះ។​

ចំ​ណែក​​សង្គម​​ស៊ី​វិ​ល ​បាន​​សា​ទរ​​ចំ​ពោះ​​គម្រោង​​ផែន​ការ​​ទាំង​​នេះ ​ប៉ុ​ន្តែ​​បាន​​រិះ​គន់​​ចំ​ពោះ​​ការ​​អនុ​វត្ត​​នៅ​​មាន​​ការ​​ខ្វះ​​ចន្លោះ​​ច្រើន​ និង​​មិន​​ទាន់​​ឆ្លើយ​​តប​​ពេញ​​លេញ​​សព្វ​​ជ្រុង​​ជ្រោ​យ​​ចំ​ពោះ​​អ្នក​​រង​គ្រោះ​​ពិត​​ ប្រា​កដ​​ឡើយ។

​មន្ត្រី​​សង្គម​​ស៊ី​វិ​ល ​ទាម​ទារ​​ឲ្យ​​រដ្ឋា​ភិ​បាល​​ពិ​និត្យ​​មើល​​ឡើង​​វិញ​​នូវ​​គ្រោះ​​មហន្ត​រាយ​​ដែល​​កើត​​មាន​ ​ថ្មីៗ ​ប្លែកៗ ​និង​​ការ​​ផ្លាស់​ប្ដូរ​​អា​កាស​ធាតុ​​ដែល​​កើត​​ពី​​ធម្ម​ជាតិ ​និង​​បណ្ដាល​​មក​​ពី​​កត្តា​​មនុស្ស​​ឲ្យ​​បាន​​ច្បាស់។​ ទន្ទឹម​​នេះ ​ការ​​គ្រប់​គ្រង​​ជំ​នួ​យ​​មនុស្ស​ធម៌​​ដល់​​ជន​​រង​គ្រោះ ​ក៏​​មាន​​ការ​​រិះ​គន់​​ជា​ច្រើន​​ថា​​មាន​​ការ​​បែង​​ចែក​​មិន​​មាន​​តម្លា​ភាព ​និង​​មា​ន​​អំ​ពើ​​​ពុក​​រលួយ​​ក្នុង​​សកម្ម​ភាព​​នេះ​​ជា​ដើម។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative