កម្ពុជា‑​ចិន​រួម​គ្នា​បោះ​ទុន​វិ​និ​យោគ​២៥​លាន​ដុល្លា​លើ​វិ​ស័យ​លើ​វិ​ស័យ​ថាម​ពល​អគ្គិ​សនី​នៅ​ក​ម្ពុ​ជា

​ក្រុម​ហ៊ុន​យ៉ាង​គ័ង​របស់​ចិន​បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​វី​សាន់​ឌី​វេ​ឡុប​មេន​អេ​ឡេច​ទ្រី​ស៊ី​ធី​ខូអិ​ល​ធី​ឌី​បា​ន​រួម​គ្នា​បោះ​ទុន​ប្រ​មាណ​២៥​លាន​ដុ​ល្លា​អា​មេ​រិក​ដើ​ម្បី​ចែក​ចាយ​ថាម​ពល​អគ្គិ​សនី​បរិ​ក្ខា​អគ្គិ​សនី​និង​ស្ថាប​ត្យ​កម្ម​អគ្គិ​សនី​នៅ​​ប្រទេស​កម្ពុ​ជា​និ​ង​នាំ​ចេញ​ទៅ​ប្រ​ទេស​មួយ​ចំ​នួន​ក្នុង​តំ​បន់​។​

IMG_1390ddកាល​ពី​ព្រឹក​ថ្ងៃ​ទី​១​៥​មក​រា​ឆ្នាំ​២០​១៥​ក្រុម​ហ៊ុន​​វី​សាន់​ឌី​វេ​ឡុប​មេន​អេ​ឡេច​ទ្រី​ស៊ី​ធី​ខូ​អិ​ល​ធី​ឌី​ដែ​ល​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​យ៉ាង​គ័ង​បាន​ប្រា​រព្វ​ពិ​ធី​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ក្រោម​អធិ​បតី​ភាព​លោក​ឃួង​ស្រេង​អភិ​បាល​រង​រាជ​ធានី​ភ្នំ​ពេញ។​

លោក​ឧក​ញ៉ា​សេ​ង​សា​វី​ប្រ​ធាន​ក្រុម​ហ៊ុន​វីសា​ន់​ឌី​វេ​ឡុប​មេន​អេ​ឡេច​ទ្រី​ស៊ី​ធី​ខូ​អិល​ធី​ឌី​បាន​មាន​ប្រ​សា​សន៍​ថានេះ​ជា​លើក​ដំ​បូង​ហើយ​ដែល​ប្រ​ទេស​ចិន​បាន​ជ្រើស​រើស​ប្រ​ទេស​កម្ពុជា​ជា​ស្នាក់​ការ​កណ្តាល​សំរា​ប់​ចែក​ចាយ​ផលិត​ផល​បរិ​ក្ខា​អគ្គិ​សនី​នាំ​ចេ​​ញ​ទៅ​ប្រ​ទេស​ជិត​ខាង​កម្ពុជា​។​លោក​ឧក​ញ៉ា​បាន​បន្ត​ថា​ការ​ចែក​ចាយ​ផលិ​ត​ដែល​នាំ​ចូល​មក​ពី​ប្រ​ទេសចិ​ន​នេះ​គឺ​ក្រុម​ហ៊ុ​ក្រុម​ហ៊ុន​វី​សាន់​ឌី​វេ​ឡុប​មេន​អេ​ឡេច​ទ្រី​ស៊ីធី​ខូ​អិ​ល​ធី​ឌី​បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​យ៉ាង​គ័​ង​ប្រ​ទេស​ចិន​ដោយ​ជណ​ហាន​ដំ​បូង​ប្រើ​ប្រាស់​ទន់​វិ​និ​យោគ​ប្រ​មាណ​២​៥​លាន​ដុ​ល្លា​។

លោកឧក​ញ៉ា​បា​​ន​បន្ថែ​ម​ថា​មូល​ហេតុ​ដែល​នាំ​ឲ្យ​លោ​ក​ក៏​ដូច​ជា​ក្រុម​ហ៊ុន​យ៉ាង​គ័ង​បោះ​ទុន​វិ​និ​យោគ​លើ​វិ​ស័យ​ថា​ម​ពល​អគ្កិ​សនី​នៅ​កម្ពុជា​នេះ​គឺ​ដោយ​សារ​តែ​បច្ចុ​ប្បន្ន​នេះ​ប្រ​ទេស​កម្ពុជា​មាន​តំ​រូវ​ការ​ខ្ពស់​លើវិ​ស័យ​នេះ​ទើ​ប​យើង​សំ​រេច​ធ្វើ​ការ​នាំ​ចូល​ផ​លិ​ត​ផល​ពី​ប្រ​ទេស​ចិន​មក​លក់​នៅ​កម្ពុជា​ដើ​ម្បី​ផ្តល់​នូប​បច្ចេក​វិទ្យា​ទំ​នើប​ដែល​មាន​គុណ​ភាព​អាច​កែ​ឆ្នៃ​ឲ្យ​ស៊ី​ភ្លើ​ង​តិ​និង​តំ​លៃ​ថោក​សម​រម្យ​ដែល​មាន​គុណ​ភាព​បទ​ដ្ឋាន​ត្រឹម​ត្រូវ​។​ក្រុម​ហ៊ុន​មាន​គោល​បំ​ណង​ច​ង់​រួម​ចំ​ណែក​អភិ​វឌ្ឍន៍​វិ​ស័យ​ថាម​ពល​អគ្គិ​សនី​និង​ផ្គត់​ផ្គង់​បរិ​ក្ខា​អ​គ្គិ​សនី​ទំ​នើបៗ​ដល់​សហ​គ្រាស​ធន​តូច​និង​មធ្យម​និង​ប្រ​ជា​ជន​កម្ពុជា​ប្រ​កប​ដោយ​គុណ​ភាព​និង​មាន​ភាព​ទាន់​សម័​យ​នៃ​បច្ចេ​ក​វិ​ទ្យា​ចុង​ក្រោយ​បង្អស់​នា​យុគ​សម័យ​សក​ល​ភាវូ​បនី​យ​កម្ម​នេះ​។ ​លោក​ឧក​ញ៉ា​បា​ន​បញ្ជាក់​ថា​ក្រៅ​ពី​លក់​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ហើ​យ​ក្រុម​ហ៊ុន​ក៏​មាន​ការ​នាំ​ចេញ​ទៅ​លក់​នៅ​តាម​បណ្តា​ប្រ​ទេស​មួយ​ចំ​នួន​ក្នុង​តំ​ប​​ន់អា​ស៊ាន​ផង​ដែរ​ ​។

IMG_1394sលោក​ឧក​ញ៉ា​សេ​​ង​សា​វី​បាន​បន្ត​ទៀត​ថា​ការ​បង្កើ​​ត​ក្រុម​ហ៊ុន​នេះ​យើង​បាន​សហ​ការ​ជា​មួយ​បណ្តា​អគ្គិ​សនី​សំ​ណង់​វា​រី​អគ្គិ​សនី​អគ្គស​នី​និង​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​ក្នុង​ការ​ចែក​ចាយ​ថាម​ពល​អគ្គិ​សនី​ដល់​រដ្ឋ​និ​ង​ប្រ​ជា​ព​ល​រដ្ឋ​ដោយ​យើង​បាន​កំ​ពុង​តែ​ធ្វើ​ការ​ទំ​នាក់​ទំ​ន​ង​នៅ​តាម​បណ្តា​ខេ​ត្ត​មួយ​ចំ​នួន​ដូច​ចា​ខេត្ត​កំ​ពត,​​កំ​ពង់​ចាម​​​កំ​ពង់​សោម​និង​រាជ​ធា​នី​ភ្នំ​ពេញ​ជា​ដើម​។​

លោ​ក​ឃួង​ស្រេង​បាន​មាន​ប្រ​សាស​ន៍​ថា​«​ការ​សំ​រេ​ច​ចិត្ត​របស់​ក្រុម​ហ៊ុន​វីសា​ន់​ឌី​វេ​ឡុប​មេន​អេ​ឡេច​ទ្រីស៊ី​ធី​ខូ​អិល​ធី​ឌី​វិ​និ​យោគ​ក្នុង​វិ​ស័យ​ថាម​ពល​និង​អគ្គិ​សនី​នៅ​កម្ពុជា​នា​ពេល​នេះ​គឺ​ជា​ការ​ធ្វើ​ការ​សំ​រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​និង​ស្រប​ពេល​ដែល​រដ្ឋា​ភិ​បាល​កម្ពុជា​អា​ណត្តិ​ទី​៥​នេះ​បា​ន​ដាក់​ចេញ​និង​កំ​ពុង​តែ​អនុ​វត្ត​នូវ​គោល​នយោ​បា​យ​ជាអា​ទិ​ភាព​សំ​ខាន់ៗ​ក្នុង​ការ​អភិ​វឌ្ឍ​ន៍​វិ​ស័យ​ថាម​ពល​អគ្គិ​សនី​តាម​រយៈ​ការ​បង្កើន​សម​ត្ថភា​ព​ផ្គត់​ផ្គង់​និង​ការ​ធ្វើពិ​ពា​ធភា​វូប​នីយ​កម្ម​ប្រ​ភព​ថា​ម​ពល​ដើ​ម្បី​ងាក​ចេញ​ពី​ការ​ពឹ​ង​ផ្អែក​ជា​សំ​ខាន់​លើ​ការ​ប្រើ​ប្រាស់​ប្រេង​ក្នុង​ការ​ផលិ​ត​ថាម​ពល​អគ្គិ​សនី​មក​ជា​ការ​សាង​សង់​ស្ថា​នីយ៍​វា​រី​អគ្គិ​សនី​រោង​ចក្រ​អគ្គិ​ស​នី​ប្រើធ្យូ​ង​ថ្មនិ​ង​ពន្លឺ​ព្រះ​អា​ទិត្យ​ដែល​មាន​សម​ត្ថភា​ព​ផលិ​ត​ខ្លាំង​និង​តំលៃ​ដើម​ផលិ​ត​កម្ម​ទាប​ទន្ទឹ​ម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​លើកា​រ​ពង្រី​ក​បណ្តា​ញ​បញ្ជួន​និង​ចែក​ចាយ​ដើ​ម្បី​ឆ្លើយ​តប​ទៅ​នឹង​សេច​ក្តីត្រូ​វ​ការ​អគ្គិ​សនី​ដែលា​មន​កំ​ណើន​នៅ​ទៅ​ទាំង​ប្រ​ទេស​ប្រ​មាណ​២៥​ភាគ​រយ​ក្នុង​១​ឆ្នាំ»​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative