ឆ្នាំ​២០​១៤​អា​វុធ​ហត្ថ​​ ​រា​ជ​ធា​នី​ភ្នំ​ពេញ​បង្ក្រាប​​បទ​ល្មើស​​បាន​​៣​៩​៩​​លើក​ ឃាត់​ខ្លួន​​ជន​សង្ស័យ​​៩៨​៣​​នា​ក់​ ​ ​

នៅ​ក្នុង​ឆ្នាំ​២០​១៤​នេះ​ក​ង​រាជ​អា​វុធ​ហត្ថ​​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​បាន​បង្ក្រាប​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​​រួម​មាន​​ទាំង​​បទ​ល្មើស​​មជ្ឈិម​ បទ​ល្មើស​​ឧ​ក្រិដ្ឋ​​ និង​​បទ​ល្មើស​​គ្រឿង​​ញៀន​​ ​បាន​​ចំ​នួន​​៣​៩៩​ ​លើក​ ​ដោយ​​ធ្វើ​ការ​​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ចំ​នួន​​៩៨​៣​​នាក់​​ ។​

Pisey-14-01-2015-full-W1ssតាម​​​របាយ​ការណ៍​​របស់​​កម្លាំង​​សមត្ថ​កិច្ច​​អា​វុធ​ហត្ថ​​រាជ​ធា​នី​​ ​កាល​ពី​​ថ្ងៃ​ទី​​១៤ ​​ខែ​​មករា​ ​ឆ្នាំ​​២០​១៥​​ ​ថា​​​ក្នុង​​រយៈពេ​ល​​មួយ​ឆ្នាំ​​២០​១៤​​កន្លង​​មក​​នេះ ​​អា​វុធ​ហត្ថ​​ទូ​ទាំ​ង​​១២​​ខណ្ឌ ​និង​​កា​រិយា​ល័យ​​ជំ​នាញ​​បាន​​សហ​ការ​​ធ្វើ​ការ​​បង្ក្រាប​​បទ​ល្មើស​​ព្រ​ហ្ម​ទណ្ឌ​​បាន​​ ចំ​នួន​​៣​៩​៩​​លើក​​ ដោយ​​ឃាត់​​ខ្លួន​​ជន​សង្ស័យ​​ចំ​នួន​​៩៨​៣​​នាក់ ​​រួម​​ទាំ​ង​​វត្ថុ​​តាង​​ពាក់​ព័ន្ធ​​បញ្ជូន​​ទៅ​​សា​លា​ដំ​បូង​​រាជ​ធា​នី។​​

មន្ត្រី​​កង​រាជ​អា​វុធ​ហត្ថ​​រាជ​ធា​នី​​ភ្នំ​ពេញ​​បាន​​ឲ្យ​​ដឹង​​បន្ត​​ថា ​សម្រាប់​​នៅ​​រាជ​ធា​នី​​ភ្នំ​ពេញ​​ប​ទ​ល្មើស​​ព្រហ្ម​ទណ្ឌ​​ និង​​បទ​ល្មើស​​បស្ចិម ​​បទ​ល្មើស​​ឧ​ក្រិដ្ឋ​​ រួម​​​នឹង​​បទ​ល្មើស​​គ្រឿង​ញៀន ​​បាន​​កើត​​ឡើង​​៣​៩​៩​​លើក​ ក្នុង​​នោះ​​ដែរ​ បទ​ល្មើស​​គ្រឿង​ញៀន​​មាន​​​ចំ​នួន​​១​៦​៨​​លើក​​ ឃាត់​ខ្លួន​​ជន​សង្ស័យ​​បាន​​ចំ​នួន​​៥​៤៦​​នាក់​។ ​ចំ​ណែ​ក​​វត្ថុ​​តាង​​ដក​ហូត​​បាន​​រួម​​មាន​​ អា​វុធ​​ខ្លី​​ចំ​នួន​​៣៨​​ដើម​ ​រ​ថ​យន្ត​​២៤​​គ្រឿង ​​ម៉ូ​តូ​​២៣​៣​​គ្រឿង​​ និង​​វត្ថុ​​តាង​​ពាក់​ព័ន្ធ​​មួយ​​ចំ​នួន​​ទៀត​​ផង​​ដែរ​។​​

ក្នុង​​ករណី​​ខាង​​លើ​​នេះ​​ អា​វុធ​ហត្ថ​​បាន​​ស្រាវ​ជ្រាវ​​បំ​បែក​សំ​ណុំ​រឿង​​លើ​​បទ​ល្មើស​​ដែល​​បង្ក​​ឲ្យ​​​មាន​​ការ​​ ភិត​ភ័យ​​ព្រួយ​បារម្ភ​ ​និង​​ប៉ះ​ពាល់​​សន្តិ​សុខ​​សង្គម​​មាន​​៤​​ករណី​​ធំៗ​​គឺ​​ទី​​១​-​នៅ​ថ្ងៃ​ទី​​២៩​ ខែ​​កក្កដា​ ឆ្នាំ​​២០​១៤​​ បាន​​ស្រាវ​ជ្រាវ​​រក​​ឃើញ​​ និង​​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ម្នាក់​​ឈ្មោះ ភិ​ន​​ សុ​​ក្ខ​​ភាព​​ ភេទ​​ប្រុស​​ អា​យុ​​២១​​ឆ្នាំ​​ ជា​​និស្សិ​ត​​ពេទ្យ​​ឆ្នាំ​​ទី​​២​​ ដែល​​បាន​​ធ្វើ​​សក​ម្ម​ភាព​​ដាក់​​គ្រាប់​បែក​​ផ្ញើ​​ជា​​កា​ដូ​​ជូន​​ទៅ​​ម្ចាស់​​ហាង​​ ភោជ​នី​យ​ដ្ឋា​ន​​ផ្រែ​​ម​ ដើ​ម្បី​​ជម្រិត​​ទារ​ប្រាក់។​​​ ទី​​២​​-​នៅ ​​ថ្ងៃ​ទី​​១​៩​ ខែ​​កញ្ញា ​ឆ្នាំ​​២០​១៤​ ​បា​ន​​ស្រាវ​ជ្រាវ​​រ​ក​​ឃើញ​មុខ​សញ្ញា​​ជន​សង្ស័យ​​ម្នាក់​​ឈ្មោះ ​​សៅ​​ កុស​ល​​ ជា​​ទណ្ឌិត​​ដែល​​បាន​​នឹង​​កំ​ពុង​តែ​​អនុ​វត្ត​​ទោស​ឧក្រិ​ដ្ឋ​​ក្នុង​​ពន្ធ​នា​គារ​​ ​ខេត្ត​កណ្តាល​ ​ជា​​អ្នក​​គំ​រាម​​តាម​​ទូរ​ស័ព្ទ​​ និង​​បាន​​ឃាត់​ខ្លួន​​សហ​ចា​រី​​សម​គំ​និត​​ម្នាក់​​ ឈ្មោះ​ ឡេ​ង ​សុខ​​លាង ​ជា​​មន្ត្រី​​ពន្ធ​នា​គា​រ​​ខេត្ត​​កណ្ដាល​​ក្នុង​ពេល​ដែល​​កំ​ពុង​​បើ​ក​​លុយ​​នៅ​​កន្លែង​​ វេរ​​លុយ​​វឹ​ង។ ​ជន​​សង្ស័យ​​ទាំង​ពីរ​​នាក់​​នេះ​​បាន​​ធ្វើ​​សក​ម្មភាព​​ជំរិ​ត​​ទារ​ប្រាក់​​តាម​​ ទូ​រស័​ព្ទ​​ពី​​ជន​រង​គ្រោះ​​ជន​ជាតិ​​សាំង​ហ្គា​ពួរ​​ម្នាក់​​ ដែល​​ជា​​នា​យក​​ក្រុម​ហ៊ុន។​ ទី​​៣​-​​នៅ​ថ្ងៃ​ទី​​១៨​ ខែ​​វិច្ឆិកា ​ឆ្នាំ​​២០​១៤​ ​បា​ន​​ស្រាវ​ជ្រាវ​​រក​​ឃើញ​​និង​​ឃាត់​ខ្លួន​​ជា​​បន្ត​ប​ន្ទាប់​​ជន​សង្ស័យ​​ចំ​នួន​​៣​​ ​នាក់​​ដែល​​ជា​​មុខ​​សញ្ញា​​មាន​​ល្បិច​​ខ្ពស់​​ក្នុង​​ការ​​លួច​​រ​ថ​យន្ត​​សេរី​​ទំ​នើប​ ធ្លាប់​ធ្វើ​​សកម្ម​ភាព​​តាំង​ពី​​ឆ្នាំ​​២០​១២​​ម​ក​​ជា​​ច្រើន​​គ្រឿង​​ ត្រូវ​​បាន​​កម្លាំង​​អា​វុធ​ហត្ថ​​ចាប់​បាន​​យក​​ម​ក​​វិញ​​នូវ​​រថ​យន្ត​​ជា​​វត្ថុ​​តាង​​ ចំ​នួន​​៤​​គ្រឿង​​ប្រ​គល់​​ជូន​​ម្ចាស់​​ដើម​​វិញ។​ ទី​​៤​​-​នៅ ​​ថ្ងៃ​ទី​​១៤ ​ខែ​​ធ្នូ ​ឆ្នាំ​​២០​១៤​​ បាន​​ស្រាវ​ជ្រាវ​​រ​ក​​ឃើញ​​និង​​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ដែល​​ជា​​ឃា​តករ​​ដៃ​ដល់​​លើ​​ករណី​​ ឃាត​កម្ម​​ដោយ​​គិត​ទុក​​ជា​មុន​​ចំ​នួន​​​ម្នាក់​​ឈ្មោះ​ ​នួន ​សំរិទ្ធ​​ ហៅ​​ម៉ាប់​​ហៅ​​វែង​ ភេទ​​ប្រុស​​ អាយុ​​២៧​​ឆ្នាំ​​ និង​​បន្ត​​ស្រាវ​ជ្រាវ​​ក្ដាប់​​បាន​​មុខ​សញ្ញា​​ពាក់​ព័ន្ធ​​ ហើយ​​ត្រូវ​​បាន​​កម្លាំង​​នគ​រ​បាល​​ឃាត់​ខ្លួន​​ប្រ​គ​ល់​​ឲ្យ​​​ចំ​នួន​​២​​នា​ក់​ទៀត។​ ជន​​ទាំ​ង​​៣​​នាក់​​បាន​​ឃុប​ឃិត​​គ្នា​​ក្នុង​​កា​រ​ជួល​​ និង​​ស៊ី​​ឈ្នួល​​ធ្វើ​​សកម្ម​ភា​ព​​បោក​​គ្រាប់​បែក​ដៃ​​ទៅ​លើ​​​គ្រួ​សារ​​ជន​រង​គ្រោះ​​កាល​ពី​​ថ្ងៃ​ទី​​​៩​ ខែ​​តុ​លា ​ឆ្នាំ​​២០​១៤​​នៅ​​ភូមិ​​សែន​​សុខ​​២​​ សង្កាត់​​ឃ្មួញ ​​ខណ្ឌ​​សែន​​សុខ​ ​បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លាប់ ​​និង​​របួស​​ជា​ច្រើន​​នាក់​។​​

ប្រ​ភ​ព​​ ព័​ត៌​មាន​​បាន​​បន្ថែម​​ថា ​ឆ្លង​​តាម​រយៈ​​លទ្ធ​ផល​​ស្នា​ដៃ​​កា​រ​ងារ​​សម្រេច​​បាន​​ក្នុង​​ឆ្នាំ​​២០​១៤​​រួច​មក​​ អា​វុ​ធហ​ត្ថ​​រាជ​ធានី​​បាន​​បន្ត​ការ​ងារ​​ជំ​នាញ​​បន្ថែម​​ទៀត​​សម្រាប់​​ឆ្នាំ​​២០​១៥​​ និង​​ឆ្នាំ​ក្រោយៗ​​ទៀត​​ដើ​ម្បី​​ធា​នា​​ឲ្យ​​បាន​​នូវ​​សន្តិ​សុខ​​សង្គម​។​

ទន្ទឹម​​​នឹង​​នេះ​​ដែរ​ ​កម្លាំង​​អា​វុធ​ហត្ថ​​រាជ​ធា​នី​​បាន​​ចេញ​​ប្រតិ​បត្តិ​ការ​​ការ​ពារ​​សន្តិ​សុខ​​ សុវ​ត្ថិ​ភាព​​ជូន​​ថ្នាក់​ដឹក​នាំ​​ជាតិ​​ និង​​អន្តរ​ជាតិ​​ គណៈ​ប្រតិ​ភូ​​នា​នា​​មក​​បំ​ពេញ​​ទស្សន​កិច្ច​​នៅ​​កម្ពុ​​ជា​ ពិ​សេស​អនុ​វត្តន៍​​បទ​បញ្ជា​​ចំ​ណុច​​ខ្ពស់​​ត្រៀម​​ការ​ពារ​​បង្កា​រ​​ទប់​​ស្កាត់​​បង្ក្រាប​​ បាតុ​កម្ម​​ខុ​ស​ច្បាប់​​ដែល​​បង្ក​ឡើ​ង​​ដោយ​​ក្រុម​ប្រ​ឆាំ​ង​​ និ​ង​​ក្រុម​​ញុះ​ញ​ង់​​ខុស​ច្បាប់​​បង្ក​ច​លាច​ល​​ដល់​​សង្គម ​​និង​​បន្ត​ការ​ងារ​​ជំ​នាញ​ តាម​​ទិស​ដៅ​​ណែ​នាំ​​ដ៏​​ម៉ឺង​ម៉ាត់​​របស់​​លោក​ រ័ត្ន​​ស្រ៊ាង ​មេ​បញ្ជា​ការ​​រង​​កង​រាជ​អា​វុធ​ហត្ថ​​លើ​​ផ្ទៃ​​ប្រ​ទេស​ និង​​ជា​​មេ​បញ្ជា​កា​រ​​កង​រាជ​អា​វុធ​ហត្ថ​​រា​ជ​ធានី​​ភ្នំ​ពេញ ​ដើ​ម្បី​​រក្សា​​បាន​​នូវ​​សន្តិ​សុខ​​សុវត្ថិ​ភាព​​ជូន​​ប្រ​ជា​​ពល​រដ្ឋ​​ជា​​កត្តា​​ សំ​ខា​ន់​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative