រដ្ឋា​ភិ​បាល​ចិន​ប្រ​គល់​រដ្ឋ​យន្ត​គិ​លាន​សង្រ្គោះ​២​០០​គ្រឿង​ជូន​ក្រ​សួង​សុ​ខា​ភិ​បាល​

រដ្ឋា​ភិ​បាល​សា​ធា​រ​ណៈ​រដ្ឋ​ប្រ​ជា​មា​និ​ត​ចិន​ តាម​រយៈ​ស្ថាន​ទូត​របស់​ខ្លួន​ប្រ​ចាំ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១​៥​ មក​រា​នេះ​បាន​ធ្វើ​ការ​ប្រ​គល់​​រថ​យន្ត​គិ​លាន​សង្រ្គោះ ​ចំ​នួ​ន​២០​០​គ្រឿង​ដល់​ក្រ​សួង​សុ​ខា​ភិ​បាល​កម្ពុជា។​

IMG_1444ssលោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​រដ្ឋ​មន្រ្តីក្រ​សួង​សុ​ខា​ភិ​បាល​បាន​មាន​ប្រ​សា​​សន៍​ក្នុង​ពិ​ធី​ទទួល​រថ​យន្ត ​ដែល​បាន​ប្រា​រព​ធ្វើ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា​ សូ​​វៀត​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ស្រី​ប៊ូ ​ជាន​ហ្គូរ​ឯក​អគ្គ​រដ្ឋ​ទូត​សាធារ​ណៈ​រ​ដ្ឋ​ ប្រ​ជា​មា​និ​ត​ចិន​ថា ​សមិ​ទ្ឋិ​ផល​ដែល​ក្រ​សួង​សុ​ខា​ភិ​បាល​សម្រេច​បាន​កន្លង​មក​ កើ​​ត​ចេញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិ​បាល​ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ និ​ង​​ប្រ​កប​ដោយ​គតិ​បណ្ឌិត​រប​ស់​សម្តេច​អគ្គ​មហា​សេ​នា​ប​តី​តេ​ជោ​ហ៊ុ​​ន​ សែន​នា​យក​​រដ្ឋ​មន្រ្តី​កម្ពុជា​ មាន​ការ​ចូល​រួម​ពី​ដៃ​គូ​អភិ​វឌ្ឈន៍​ ក្នុង​នោះ​ក៏​មាន​ការ​ចូល​រួម​ឧបត្ថ​ម្ភ ​គាំ​ទ្រ​ពី​សា​ធា​រណៈ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​។​លោក​បន្ត​ថា ​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​ ក៏​ដូច​ជា​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ទាំង​មូល​ មាន​សេច​ក្តី​សោម​នស្ស​រីក​រាយ​តិ​ប​រិ​មា​ ដោយ​បាន​ទទួល​ជា​ថ្មី​ទៀ​ត​ នូវ​ជំ​នួយ​ឥត​សំ​ណង​ដ៏​ថ្លៃ​ថ្លា​រ​បស់​រដ្ឋា​ភិ​បាល​ចិន​ ដែល​ជា​ជំ​នួយ​រថយ​​ន្ត​គិ​លាន​សង្រ្គោះ​ចំ​នួន​២០០​គ្រឿង ​ព្រម​ទាំង​បំ​ពាក់​សម្ភារៈ​ឧប​ករណ៍​ និង​បរិ​ក្ខា​ពេទ្យ​រួច​ជា​ស្រេច​។​

លោក​បន្ត​ថា ​“​នេះ​ជា​ជំ​នួយ​ឥត​សំ​ណង​រប​ស់​រដ្ឋា​ភិ​បាល​ និង​ប្រ​ជា​ជន​ចិ​ន​មួយ​ក្នុ​ង​ចំ​ណោម​ជំ​នួយ​ជា​ច្រើន​ ដែល​រដ្ឋា​ភិ​បាល​និង​ប្រ​​ជា​ជន​ចិន​បាន​ផ្តល់​ដល់​ប្រ​ជា​ជន​កម្ពុជា​កន្លង​មក​”។​លោក​បន្ត​ថា ​“​អំ​ណោយ​ដ៏​ថ្លៃ​​ថ្លា​នេះ​ ​ឆ្លើ​យ​តប​យ៉ាង​សំ​ខាន់​ ទៅ​នឹង​សេច​ក្តី​ត្រូវ​ការ​របស់​ប្រ​ជា​ព​ល​រដ្ឋ​នៅ​ទូ​ទាំង​ប្រ​ទេស​ និង​បាន​បញ្ជាក់​ជា​ថ្មី​​ទៀត​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រដ្ឋា​ភិ​បាល​ និង​ប្រ​ជា​ជន​ចិន​ដល់​សុខ​មាល​​ភាព​ប្រជា​ជន​កម្ពុជា”​។​

IMG_1440ssរដ្ឋ​យន្ត​គិ​លាន​សង្រ្គោះ​ទាំ​ង​២០​០​គ្រឿង ​នឹង​ត្រូវ​ចែក​ជូន​ដល់​រាជ​ធា​នី​ ខេត្ត​ ទូ​ទាំង​ប្រ​ទេស​។

លោក​ស្រី​ប៊ូ​ ជាន​ហ្គូរ​ឯក​អគ្គ​រដ្ឋ​ទូត​សា​ធា​រណៈ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​បាន​សម្តែង​ក្តី​រីក​រាយ​ និប​អរ​សាទ​រ​ដល់​រដ្ឋា​ភិ​បាល​និង​ប្រ​ជា​ជន​កម្ពុជា​ ដែល​បាន​ទទួ​​ល​​រថ​យន្ត​គិ​លាន​សង្រ្គោះ​ពី​រដ្ឋា​ភិ​បាល​រប​ស់​ចិ​ន​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​កា​​រ​​​លើក​ស្ទួយ​ជី​វភាព​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​។​ លោក​ស្រី​បន្ត​ថា ​ដោយ​បាន​ដឹង​ថា​មន្ទី​រ​ពេទ្យ​ និង​មណ្ឌល​សុខ​ភាព​នៅ​កម្ពុជា​ មាន​ការ​ខ្វះ​ខាត​នូវ​រថ​យន្ត​គិ​លាន​សង្រ្គោះ ​សម្រាប់​ប្រើ​ប្រាស់​ចាំ​បាច់​ក្នុង​ការ​ដឹក​ជញ្ជូន​អ្នក​ជំ​ងឺ ​ទៅ​ទទួល​ការ​ពិ​និត្យ​និង​ព្យា​​បាល​ជំ​ងឺ​ទាន់​ពេល​វេ​លា ​រដ្ឋា​ភិ​បាល​ចិន​បាន​សម្រេច​ផ្តល់​រថ​យន្ត​គិ​លាន​សង្រ្គោះ​ជូន​​ក្រ​សួង​សុ​ខា​ភិ​បាល​កម្ពុជា​នា​ពេល​នេះ។​

លោក​ស្រី​បន្ត​ថា ​“​ដោយ​មាន​ទំ​នាក់​ទំ​នង​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្រប់​ជ្រុ​ង​ជ្រោយ ​រដ្ឋា​ភិ​បាល​ចិ​ន​នៅ​ជាប់​ជា​និច្ច​ជា​មួយ​ប្រ​ជា​ជន​កម្ពុជា​ ដើ​ម្បី​ចូល​រួម​កាត់​​បន្ថយ​ភាព​ក្រី​ក្រ ​លើក​ស្ទួយ​សេដ្ឋ​កិច្ច​និង​សុខ​មាល​ភាព​របស់​ពួក​គេ​”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative