គ្រោះ​ថ្នាក់​ ចរា​ចរណ៍​ ថ្ងៃ​ទី​១៤​មករា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៧​នាក់​ និង​របួស​២៤​នាក់​

​តាម​របាយ​ការណ៍​ ពី​នា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់​ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​ នគ​រ​បាល​ជាតិ​ នៅ​ថ្ងៃ​ទី​១៤​ ខែ​មករា​ ឆ្នាំ​២០​១៥​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ នៅ​ទូ​ទាំង​ប្រ​ទេស​ចំនួន​ ១៧លើ​ក​ យប់​១០​លើក​,​ បណ្តាល ​ឲ្យ​មនុស្ស​ស្លាប់​ចំ​នួន​ ០៧​នាក់​ (​ប្រុស​)​ របួស​ធ្ងន់​ ១១​នាក់​ (​ស្រី​៤​នាក់​) ​និង​របួស​ស្រាល​ ១​៣​នាក់​ (​ស្រី​៣​នា​ក់​)។​

20140508_08fក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១៧​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ២៩​គ្រឿង ​ក្នុង​នោះ​មាន​ម៉ូ​តូ​ចំ​នួន​ ១៨​គ្រឿង​, ​រថ​យន្ត​ធុន​តូច​ចំ​នួន​ ០៦​គ្រឿង​, ​រថ​យន្ត​ធុន​ធំ ​៣​គ្រឿង,​ ​យាន​ផ្សេងៗ​ ២​គ្រឿង​ និង​ថ្មើរ​ជើង​ ២​នាក់​។​

មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ​ល្មើស​ល្បឿន ​០៤​លើក​, ​ប្រ​ជែង​គ្រោះ​ថ្នាក់​ ៤​លើក​, ​មិន​គោ​រព​សិទ្ធ ​២​លើក​, ​បត់​គ្រោះ​ថ្នាក់​ ២​លើក​,​ មិន​ប្រ​កាន់​ស្តាំ ​១​លើក​, ​មនុស្ស​ដើរ​ឆ្លង​ផ្លូវ​ ២​លើក​ និ​ង​ស្រ​វឹង​ ២​លើក​។​ ក្នុង​នោះ​អ្នក​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​ដោយ​មិ​ន​បាន​ពាក់​មួក​សុវត្ថិ​ភាព​ចំ​នួន​២១​នាក់​ (​យប់​១៣​នាក់​)​។​

រថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​នៅ​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​១៤​ ខែ​មករា​ ឆ្នាំ​២០​១​៥​នេះ ​សរុប​ចំ​នួន​៤៩​៨ ​គ្រឿង ​ក្នុង​នោះ​មាន​ រ​ថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ​ ៣៣​គ្រឿង,​ ​រថ​យន្ត​ដឹក​អ្ន​កដំ​ណើរ​ធុន​តូច​ ១​៩​៤​គ្រឿង​,​រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ចំ​នួន ​៩៦​គ្រឿង,​ ​រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ ​១៧​៥​គ្រឿង ​។​ រថ​យន្ត​ទាំង​អស់​ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អធិ​ការ​ដ្ឋាន​នគ​រ​បាល​ស្រុក​ ចំ​នួន​ ០៧​គ្រឿង ​នៅ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ខេត្ត​ ៤៩​១​គ្រឿង។​ដោយ​ឡែក​ម៉ូ​តូ​ត្រូវ​បាន​ពិ​ន័យ​សរុប​ចំ​នួន​ ១.​៣៩​៧​គ្រឿង ​ក្នុង​នោះ​មាន​ ជិះ​ម៉ូ​តូ​អត់​ពាក់មួក​ ៨​៨​៦​គ្រឿង,​ ​ជិះ​ម៉ូ​តូ​អត់​កញ្ចក់​ ៤​៥​៣​គ្រឿង,​ ​ជិះ​ម៉ូ​តូ​អត់​កញ្ចក់​ និ​ង​មួក​ ០៧​គ្រឿង,​ ជិះ​ម៉ូ​តូ​មា​ន​ជាតិ​ស្រវឹង​ ៤​គ្រឿង​,​ ផ្លាក​លេខ​ខូច​ឬ​បាក់​ ១​គ្រឿង,​ ​ល្មើស​សញ្ញា​ចរា​ចរណ៍​ ១៣​គ្រឿង,​ ម៉ូ​តូ​បើក​ភ្លើង​ពេល​ថ្ងៃ ​២៨​គ្រឿង,​ ម៉ូ​តូ​ដឹ​ក​លើស​ចំ​ណុះ​៥​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative