កម្ពុជា​ប្រ​កាស​ដាក់​ឲ្យ​ប្រើ​វ៉ា​ក់​សាំង​ថ្មី​ការ​ពារ​ជំ​ងឺ​រលាក​សួត​និង​រលាក​ស្រោម​ខួរ​ក្បាល​ដល់​កុមា​រ​

នៅ​មន្ទីរ​ពេទ្យ​កុមា​រ​ជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​មក​រា​ឆ្នាំ​២០​១៥​ក្រ​សួង​សុ​ខា​ភិ​បា​ល​បាន​ធ្វើ​ការ​ប្រ​កាស​ដា​ក់​ឲ្យ​ប្រើ​វ៉ាក់​សាំង​រលាក​សួត​និង​រលាក​ខួរ​ក្បាល​ទៅ​ក្នុង​កម្ម​វិ​ធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​ដែល​ អនុ​វត្ត​ចាប់​ពី​ខែ​មករា​ឆ្នាំ​២០​១៥​នេះ​ត​ទៅ​ក្រោម​អធិ​បតី​ភាព​លោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​រដ្ឋ​មន្ត្រី​ក្រ​សួង​សុ​ខា​ភិ​បា​ល​និង​លោក​វេជ្ជ​បណ្ឌិត​DON​G​ I​L​ ​A​nH​​តំ​ណាង​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​ប្រ​ចាំ​នៅ​ប្រ​ទេ​ស​កម្ពុជា។​

IMG_1365dលោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​បាន​មាន​​ប្រសា​សន៍​ថា​«​ខ្ញុំ​សូម​អ​ប​អរ​សា​ទរ​ជា​មួយ​មន្ត្រី​បុគ្គ​លិក​សុ​ខា​ភិ​បាល​ទាំង​អស់​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​មា​តា​បិ​តា​ទាំង​អស់​នូវ​មោទ​ន​ភាព​ដែល​កុមារ​កម្ពុជា​ទទួល​បាន​វ៉ាក់​សាំង​ថ្មី​មួយ​ទៀត​គឺ​វ៉ាក់​សាំង​P​C​V​ដើ​ម្បី​ការ​ពារ​ជំ​ងឺ​រលាក​សួត​និង​រលាក​ស្រោម​ខួរ​ក្បាល​បន្ទាប់​ពី​វ៉ាក់​សាំង​Hi​​bដែ​ល​បាន​បញ្ចូល​រួច​ហើយ​កាល​ពី​ឆ្នាំ​២០​១០​កន្ល​ទៅ​»។​លោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សា​សន៍​បន្ត​ថា​វ៉ាក់​សាំង​ការ​ពារ​ជំ​ងឺ​រលាក​សួត​និង​រលាក​ស្រោម​ខួរ​ក្បាល​ទាំង​ពីរ​នេះ​ពិត​ជា​មាន​សក្តា​នុពល​ដ៏​មាន​ប្រ​សិទ្ធ​ភាព​រួម​ចំ​ណែក​យ៉ា​ង​ធំ​ធេង​ក្នុង​ការ​ការ​ពារ​ជំ​ងឺរ​លាក​សួត​និង​រលាក​ស្រោម​ខួរ​ក្បាល​ដែល​ជា​មូល​ហេតុ​យ​ចំ​បង​នៃ​ការ​ស្លាប់​រប​ស់​កុ​មារ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេ​ស​មិន​ថា​នៅ​ទី​​ក្រុង​និង​ទី​ជន​បទ​ឡើយ​។​នេះ​គឺ​ជា​ជំ​ហាន​ថ្មី​មួយ​ទៀត​របស់​រាជ​រដ្ឋា​ភិ​បាល​ក្នុង​កិច្ច​ការ​ពារ​សុខ​មាល​ភាព​កុ​មារ​តាម​រយៈ​នៃ​ការ​ផ្តល់​វ៉ា​ក់​សាំ​ង​ថ្មី​ជា​បន្ត​បន្ទាប់​។​

លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា​នេះ​ជា​វ៉ា​ក​សាំង​ទី​១០​ហើយ​ដែល​ក្រ​សួង​បាន​ផ្តល់​បន្ទាប់​ពី​ក្រ​សួង​បាន​ផ្តល់​វ៉ា​ក់​សាំង​មូល​ដ្ឋាន​ការ​ពារ​ជំ​ងឺ​៦​មុខ​យើង​បាន​បញ្ចូល​វ៉ាក់​សាំង​ការ​ពារ​ជំ​ងឺ​រលាក​ថ្លើម​ប្រ​ភេទ​បេ​ក្នុង​ឆ្នាំ​២​០​០២​ព្រម​ជា​មួយ​ការ​ចាប់​ផ្តើម​ប្រើ​ប្រាស់​សេ​រាំង​ដែល​មិ​ន​អាច​យក​មក​ប្រើ​ឡើ​ង​វិញ​បាន​ជា​លើក​ទី​២​ដែ​ល​មាន​សុវ​ត្តិភាព​បំ​ផុត​ហើយ​ធា​នា​មិន​ឲ្យ​មា​ន​កា​រ​ឆ្លង​មេ​រោគ​ពី​កុ​មារ​ម្នាក់​ទៅ​កុ​មារ​ម្នាក់​ទៀត​បាន​ឡើយ​រហូត​ដល់​បច្ចុ​ប្បន្ន​​នេះ។​

លោ​ក​វេជ្ជ​បណ្ឌិត​ម៉​ម​ ប៊ុន​ហេង​បាន​ឲ្យ​ដឹង​ទៀត​ថា​អត្រា​គ្រប​ដណ្តប់​វ៉ាក់​សាំង​ចំនួ​​ន​៥​មុខ​បញ្ចូល​គ្នាកា​រ​ពារ​ជំ​ងឺ​ខាន់​ស្លាក់​ក្អក​មាន់​តេ​តា​ណូស​រលាក​ថ្លើម​ប្រ​ភេទ​បេ​និង​រលាក​សួត​រលាក​ស្រោម​ខួរ​​ក្បា​ល​បាន​កើន​ឡើង​ពី​៧​០​ភាគ​រយ​ដល់​៩៥​ភាគ​រយ​នៅ​ឆ្នាំ​២០​០៩​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​មាតា​បិ​តា​ទាំង​ឡាយ​បាន​យល់​ដឹ​ង​ពី​អត្ថ​ប្រ​យោ​ជន៍​នៃ​វ៉ាក​សាំង​ការ​ពា​រ​ជំ​ងឺ​ដល់កុ​មារ​និង​ជា​ពេល​ដែល​ក្រ​សួង​សុ​ខា​ភិ​បាល​ត្រូវ​បញ្ចូល​វ៉ាក់​សាំង​ថ្មី​ជា​បន្ត​បន្ទាប់​ទៀត​ដើ​ម្បី​បំ​ពេញ​តាម​សេច​ក្តី​ត្រូវ​ការ​របស់​ប្រ​ជា​ពល​រដ្ឋ។​

លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថាយើ​ង​បាន​បញ្ចូល​វ៉ាក់​សាំង​ការ​ពារ​ជំ​ងឺ​រលាក​សួត​និង​រលា​ក​ស្រោម​ខួរ​ក្បាល់​ដែល​បណ្តាល​មក​ពី​ពពួ​ក​បាក់​តេ​រី​He​m​o​p​hy​I​I​u​s​ Inf​l​u​en​​z​ab​ដែ​ល​ហៅ​កាត់​ថា​Hi​b​នៅ​ឆ្នាំ២​០១​០​ហើយ​នៅ​ឆ្នាំ​២០​១២​បាន​បញ្ចូល​វ៉ាក់​សាំង​ការ​ពារ​ជំ​ងឺ​កញ្ជ្រិល​ដូស​ទី​២​បន្ទាប់​ពី​បាន​ធ្វើ​យុ​ទ្ធ​នា​ការ​ផ្តល់​បន្ថែ​ម​ថ្នាំ​បង្ការ​ជ​ច្រើន​លើកនៅ​ទូ​ទាំង​ប្រ​ទេស​ក្នុង​គោល​ដៅ​បំ​បាត់​ជំ​ងឺ​កញ្ជ្រិល​នៅ​ឆ្នាំ​២​០​១៥​នេះ។​ចំ​ណែ​ក​ឯ​ការ​ផ្តល់​វ៉ាក់​សាំង​តេ​តា​ណូស​ដល់​ស្រ្តី​មា​ន​ផ្ទៃ​ពោះ​និង​ស្ត្រី​ក្នុង​វ័យ​មាន​កូន​ព្រម​ជា​មួយ​នឹង​ការ​កើន​ឡើង​នៃ​ការ​សំ​រាល​កូន​ប្រ​កប​ដោយ​សុវ​ត្តិ​ភាព​នី​គ្រឹ​ស្ថាន​សុ​ខា​ភិ​បាល​ធ្វើ​ឲ្យ​ក្រ​សួង​រំ​ពឹង​ថា​គោល​ដៅ​លុប​បំ​បាត់​ជំ​ងឺ​តេ​តា​ណូ​សមា​តា​ទា​រក​អាច​សំ​រេច​បាន​នៅ​ឆ្នាំ​នេះ​ប្រ​កប​ដោយ​ជោគ​ជ័យ​។​លោក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​នៅ​ឆ្នាំ​២០​១​៣​យើង​បាន​បញ្ជូល​វ៉ា​ក់​សាំង​ការ​ពារ​ជំ​ងឺ​ស្អូច​ដើ​ម្បី​កា​​រ​ពារ​ភាព​គរ​ថ្លង់​ដល់​ទា​រក​ដែល​កើត​ចេញ​ពី​ផ្ទៃ​ម្តាយ​ដែល​មាន​ជំ​ងឺ​នេះ​ហើយ​នៅ​ឆ្នាំ​២០​១៥​នេះ​យើង​បាន​បញ្ចូល​វ៉ាក់​សាំង​P​C​V​ការ​ពារ​ជំ​ងឺ​រលាក​សួត​និង​រលាក​ស្រោម​ខួរ​ក្បាល​ដែល​បណ្តាល​មក​ពី​បាក់​តេ​រីP​n​e​um​o​c​o​q​u​e​ដើ​ម្បី​ការ​ពារ​ដល់​កុ​មារ​ពី​ជំ​ងឺ​ទាំង​នេះដែ​ល​ចាប់​ផ្តើម​ពី​ខែ​មក​រា​នេះ​ទៅ​។

លោក​បាន​បន្ត​ថា​យើង​ក៏​បាន​បញ្ចូល​វ៉ាក់​សាំង​ការ​ពារ​ជំ​ងឺ​រលាក​ស្រោម​ខួរ​ក្បាល​ដែ​ល​ជា​ជំ​នួយ​របស់​អង្ក​ការ​P​A​T​H​ក្នុង​ខេត្ត​ដែល​មាន​ជំងឹ​នេះ​ច្រើន​ជាង​គេ​ជា​អា​ទិ​ភា​ព​ចំ​នួន​៦​ហើយ​ឆ្នាំ​២០​១៦​យើង​នឹង​គ្រោង​ធ្វើ​យុទ្ធ​នា​កា​រ​ផ្តល់​ថ្នាំ​ប​ង្កា​រ​ជំ​ងឺ ​ស្រោម​ខួរ​ក្បាល​ឲ្យ​កុ​មា​រ​នូ​ទូ​ទាំង​ប្រ​ទេស​ដែល​មាន​អា​យុ​ចាប់​ពី​៩​ខែ​ដល់​១៤​ឆ្នាំ​រួច​បន្ត​ផ្យល់​ឲ្យ​កុ​មារ​អា​យុ​ក្រោម​១​ឆ្នា​តា​​ម​ក​ម្ម​វិ​ធី​ជា​ប្រ​ចាំត​រៀង​ទៅ។​

IMG_1369dចាប់​ពី​ឆ្នាំ​២០​០១​មក​រាជ​រដ្ឋា​ភិបា​ល​កម្ពុជា​បាន​ដោយ​មាន​ការ​គាំ​ទ្រ​ដ៏​រឹង​មាំ​ពី​សំ​ណាក់​សម្តេច​នាយ​ក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​បាន​បង្កើន​ការ​ចំ​ណាយ​ថវិ​កា​សំ​រាប់​ការ​​ទិញ​វ៉ាក​សាំង​មូល​ដ្ឋាន​រួម​ជា​មួយ​ការ​ធ្វើ​បដិ​ភាគ​ថវិ​កា​សំ​រាប់​វ៉ាក់​សាំង​ថ្មី​ដែ​ល​ជា​ជំ​នួយ​របស់​អង្គ​កា​រ​G​A​V​I​ហើយ​បាន​កើន​ឡើង​រាល់​ឆ្នាំ​រហូត​ដល់​២​លាន​ដុ​ល្លា​សហ​រដ្ឋ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០​១៤​និង​កើន​ឡើង​ជា​បន្ត​ទៀត​សំ​រាប់​វ៉ាក់​សាំង​P​C​V​ក្នុង​ឆ្នាំ​២​​០​១៥​នេះ​និង​ត​ទៅ​មុខ។​

លោក​វេជ្ជ​បណ្ឌិត​D​O​N​G ​I​L​ A​n​Hតំ​ណាង​អង្គ​ការ​សុខ​ភាព​ពិ​ភ​ព​លោក​ប្រ​ចាំ​នៅ​ប្រ​ទេស​កម្ពុជា​ បា​ន​ឲ្យ​ដឹង​ថា​វ៉ាក់​សាំង​ថ្មី​នេះ​អង្គ​ការ​G​A​VI​បាន​ជួយ​គាំ​ទ្រ​ថវិ​កា​ទៅ​លើ​កា​រ​ទិញ​ក្នុង​មួយ​ដូស​៣,៥​ដុល្លា​ហើយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ចូល​រួម​ផ្តល់​បដិ​ភាគ​ថវិ​កា០​,២​ដុ​ល្លា​ក្នុង​មួយ​ដូស​។​

លោក​បាន​បន្ត​ថា​នៅ​ទូទាំ​ង​ពិ​ភព​លោក​ជំ​ងឺ​រលាក​សួត​និង​រលាក​ស្រោម​ខួរ​ក្បាល​នៅ​តែ​បង្ក​ការ​ស្លាប់​និង​ពិ​ការ​ភាព​ជា​ពិ​សេស​កុ​មា​រ​មាន​វ៏យ​ក្មេង។​លោក​បាន​លើក​ឡើ​ង​រ​បាយ​ការ​ណ៍​មក​បញ្ជា​ក់​ថា​តាម​ការ​ប៉ាន​ស្មាន​នៅ​លើ​ពិ​ភព​លោក​មាន​កុ​មា​រ​ប្រមាណ​៦​លាន​នាក់​បាន​ស្លាប់​មុន​អា​យុ​៥​ឆ្នាំ​ហើ​យ​មាន​ជិ​​ត​១​លាន​នាក់​(១៥%​)​ស្លាប់​ដោយ​សារ​ជំ​ងឺ​រលា​ក​សួត។​មាន​ន័យ​ថា​ជំ​ងឺ​រលាក​សួត​បាន​ដើ​តួ​នាទី​សំ​ខាន់​នៃ​មូល​ហេតុ​ស្លាប់​រប​ស់​កុមា​រ​នៅ​លើ​ពិ​ភព​លោក។​ដោយ​ឡែក​នៅ​កម្ពុជា​តាម​កា​រ​ប៉ាន់​ស្មាន​ដោយ​អង្គ​ការ​សុខ​ភាព​ពិ​ភ​ព​លោក​នៅ​ឆ្នាំ​២០​១៣​មា​ន​ប្រ​មាណ​១៧​%​កុ​មា​រ​អា​យុ​ក្រោម​៥​ឆ្នាំ​បា​ន​ស្លាប់​ដោយ​សា​រ​ជំ​ងឺ​រលាក​សួត​ហើយ​មេ​រោ​គ​P​ne​u​m​o​​co​q​u​e​វា​ជា​មូល​ហេតុ​ចំ​បង​បង្ក​ឲ្យ​កើត​ជំ​ងឺ​រ​លាក​សួត​ហើយ​វា​ជា​កឃាត​ក​សំ​លាប់​កុ​មារ​ផង​ដែរ​។​

នៅ​ក្នុង​ឪ​កា​​​ស​នោះ​ដែរ​លោក​រដ្ឋ​មន្ត្រី​បា​ន​អំ​ពាវ​នាវ​ដល់​មា​តា​បិ​តាទាំ​ង​អស់​សូម​ចូល​រួម​ជាមួ​យ​រាជ​រដ្ឋា​ភិ​បាល​ដោយ​យក​កូន​មក​ចាក់​ថ្នាំ​បង្កា​រ​ថ្មី​នេះ​ដើ​ម្បី​ការ​ពារ​កូន​ឲ្យ​ជៀ​ស​ផុត​ពី​ជំ​ងឺ​និង​ការស្លា​ប់​ជៀស​វៀង​ការ​ចាយ​វាយ​ថ​វិ​កា​គ្រួរ​សារ​យ៉ាង​ច្រើន​ដើ​ម្បី​ព្យា​បាល​ជំ​ងឺ​ដែល​អាច​ការ​ពារ​បាន​ដោយ​វ៉ាក់​សាំង​ទើប​អាច​គេច​ផុត​ពី​ភាព​ក្រី​ក្រ​ដែ​ល​ជា​ការ​រួម​ចំ​ណែក​ដ៏​ប្រ​ពៃ​ជា​មួយ​រា​ជ​រដ្ឋា​ភិ​បា​ល​ក្នុង​ការ​កាត់​បន្ថ​យ​ភា​ព​ក្រី​ក្រ​រ​ប​ស់​ប្រ​ជា​ពល​រដ្ឋ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative