តំ​ណាង​សុ​ខា​ភិ​បាល​មក​ពី​ប្រ​ទេស​ចំ​នួន​៥​ស្វែង​រក​ហិរ​ញ្ញ​ប្ប​ទាន​ដើ​ម្បី​ធ្វើ​ការ​គាំ​ពារ​ដល់​ ផ្នែក​សុខ​ភាព​សង្គម​

ក្រុម​មន្ត្រី​សុ​ខា​ភិ​បាល​ដែល​មក​ពី​កម្ពុជា​ ឡាវ​ វៀត​ណាម​ ថៃ ​និង​ប្រ​​ទេស​ កូ​រ៉េ​ខាង​ត្បូង​បាន​ជួប​គ្នា​ធ្វើ​ការ​ពិ​ភា​ក្សា​ផ្លាស់​ប្តូរ​ទស្សន​វិ​ស័យ​ ចំ​ណេះ​ដឹ​ង​ និ​ង​ ប​ទ​ពិ​សោធ​ន៍​ជុំ​វិញ​បញ្ហា​កង្វល់​រួម​នៃ​ប្រ​ព័ន្ធ​សុ​ខា​​ភិ​បាល​នៃ​បណ្តា​ប្រ​ទេ​​ស​ក្នុង​តំ​បន់​ និង​ក្នុង​ពិ​ភ​ព​លោក​ដែល​កំ​ពុង​ប្រ​ឈម​មុខ​ដោះ​ស្រា​យ​បញ្ហា​លើក​កម្ពស់​ស្ថាន​ភាព​ សុ​ខុ​មាល​ភាព​ និង​គុណ​ភាព​នៃ​ជី​វិត​ពល​រដ្ឋ​ខ្លួន​​ឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង។​

a9e4589e7fcd0a37653318cadb16583csលោក​ អេង​ ហួត ​រដ្ឋ​លេ​ខា​ធិ​ការ​ ក្រ​សួង​សុ​ខា​ភិ​បា​ល​មាន​ប្រ​សាស​ន៍​លើក​ ឡើង​នៅ​សិ​ក្ខា​សា​លា​មួយ​ស្តី​ពី ​ហិ​រញ្ញ​ប្ប​ទា​ន​សុ​ខា​ភិ​បាល ​និង​ការ​រៀបចំ​​ការ​គាំ​ពារ​សុខ​ភាព​សង្គម​សម្រាប់​ប្រ​ជា​ជ​ន​ វ័យ​ចំ​ណាស់​ប្រ​ជា​ជ​​ន​ពិ​ការ​ និង​ប្រ​ជា​ជន​ មា​ន​ជំ​ងឺ​មិ​ន​ឆ្លង​រ៉ាំ​រ៉ៃ​ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​ទី ​១៣​-​១៤​ ខែ​មករា​ ឆ្នាំ​២០​១៥​ នៅ​ស​ណ្ឋា​គា​​រ​ ភ្នំ​ពេញ ​ថា​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​ប្រ​ទេស​កម្ពុជា ​ក៏​ដូច​ជា​បណ្តា​ប្រ​ទេស​ក្នុង​តំ​បន់​ និង​ក្នុង​ ពិ​ភព​លោក​កំ​ពុង​ប្រ​ឈម​មុខ​ដោះ​ស្រា​យ​លើ​បញ្ហា​លើក​កម្ពស់​ស្ថាន​ភាព​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​ដែល​ផ្តល់​លទ្ធ​ភាព​ឲ្យ​ពល​រដ្ឋ ​គ្រប់​រូប​ជា​ពិ​សេស​ជន​ក្រី​ក្រ ​និ​ង​ជ​ន​ងាយ​ រង​គ្រោះ​ចូ​ល​ទៅ​ប្រើ​ប្រាស់​សេ​វា​ថែ​ទាំ​​សុខ​ភាព​ជា​សា​រវន្ត​មាន​គុណ​ភាព​ដែល​ខ្លួន​ត្រូវ​ការ​ដោយ​គ្មាន​របាំង​ហិរ​ញ្ញ​វ​ត្ថុ ​។

លោក​រដ្ឋ​លេ​ខា​ធិ​កា​រ​សង្កត់​ធ្ងន់​ថា ​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា​បាន​ចាត់​ទុក​សុខ​ភាព​ ពល​រដ្ឋ​ជា​ស្នូល​នៃ​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម​។​ វឌ្ឍន​ភាព​នៃ​ការ​ពង្រីក​ហេ​ដ្ឋា​រច​នា​សម័្ពន្ធ​សុ​ខា​ភិ​បាល​ និងកា​រ​គ្រប​ដណ្តប់​នៃ ​សេ​វា​បាន​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​សេ​វា​សុខ​ភាព​កើ​ន​ដ​ល់​កម្រិត​ខ្ពស់​មួយ​ដែល​ពុំ​ធ្លាប់​មាន​ ពី​មុន​មក​។​ រួម​ជា​មួយ​វឌ្ឍន​ភាព​រឹង​មាំ​ពី​វិ​ស័យ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​បាន​ធ្វើ​ឲ្យ​សុខ​ភាព​ ជី​វ​ភាព​ប្រ​ជា​ពល​រដ្ឋ​ប្រ​សើរ​ឡើង​។​

លោក​បញ្ជាក់​ទៀត​ថា ​ការ​ថយ​ចុះ​យ៉ាង​លឿន​នៃ​អត្រាមរណ​ភាពមា​តា ​និង​កុ​មារ​ អត្រា​ឈឺ​និ​ង​ស្លាប់​ដោយ​សារ​ជំ​ងឺ​អេ​ដស៍​ ជំ​ងឺ​របេង​ និង​ជំ​ងឺ​គ្រុន​ចាញ់​ និ​ង​ការ​កើន​ឡើង​នៃ​អា​យុ​កា​ល​រំ​ពឹ​ង​ទុក​របស់​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​បាន​ធ្វើ​ឲ្យ​ស​ម្រេច​គោល​ដៅ​អភិ​វឌ្ឍ​សហ​ស្សវ​ត្សរ៍​កម្ពុជា​ដំ​ណាច់​ឆ្នាំ​ ២០​១៥​ ទាក់​ទង​នឹង​សុខ​ភាព​មុន​កាល ​កំ​ណត់​។​ ប៉ុ​ន្តែ​ទោះ​ជា​ដូ​ច្នេះ​ក្តី​ការ​បន្ត​លើក​ស្ទួយ​ស្ថាន​ភាព​សុខ​ភាព​ និង​សុ​ខុ​មា​ល​ភាព​ របស់​ពល​រដ្ឋ​កម្ពុជា​គ្រប់​រូប​ស្ថិត​នៅ​ជា​អា​ទិ​ភាព​ខ្ពស់​នៃ​របៀប​វារៈ​គោល​នយោ​បាយ​សង្គម​កិច្ច​សេដ្ឋ​កិច្ច​របស់​រាជ​រដ្ឋា​ភិ​បាល​ក្នុង​នី​តិ​កាល​ទី​៥​ នៃ​រដ្ឋ​ស​ភា​ជាតិ​ ។​ លោក​ថា ​ការ​ពង្រីក​កម្ម​វិ​ធី​មូល​និ​ធិស​ម​ធម៌​សុខ​ភាព​ដែល​បច្ចុ​ប្បន្ន​គ្រប​ដណ្តប់​៩៣​ ភាគ​រយ​នៃ​ពល​រដ្ឋ​ក្រី​ក្រ​​រស់​នៅ​ក្រោម​អត្រា​ភាព​ក្រី​ក្រ ​និង​ការ​អភិ​វឌ្ឍន៍​ប្រព័​ន្ធ​ធា​នា​រ៉ាប់​រង​សុខ​ភាព​តាម​បរិ​ការណ៍​សង្គ​ម​សេដ្ឋ​កិច្ច​កម្ពុជា​ដើ​ម្បី​លើ​កក​ម្ពស់​សុ​ខុ​មា​ល​ភាព ​និង ​ការ​ពារ​ប្រ​ជា​ជ​ន​ ជន​ងាយ​រង​គ្រោះ​ពី​ហា​និ​ភ័​យ​នៃ​ចំ​ណា​យ​ធំ​ហួស​សមត្ថ​ភាព​លើ​ការ​ថែ​ទាំ​សុខ​ភាព​ដែល​ជា​អន្ទាក់​នៃ​ភាព​ក្រី​ក្រ ​គឺ​ជា​សកម្ម​ភាព​អា​ទិ​ភាព​រប​ស់​រា​ជ​រដ្ឋា​ភិ​បាល​។​

សូម​បញ្ជាក់​ថា ​កិច្ច​ពិ​ភា​ក្សា​នេះ​មាន​កា​រ​ចូល​រួម​ពី​បណ្តារ​ប្រ​ទេស​ចំ​នួន​៥​រួម​មាន​ ​៖​ ប្រ​ទេស​កម្ពុជា​ ឡាវ​ វៀត​ណាម​ ថៃ​ និ​ង​ កូ​រ៉េ​ខាង​ត្បូង​ដើ​ម្បី​ស្វែង​រ​ក​ហិ​រញ្ញ​ប្ប​ទាន​ សម្រាប់​គាំ​ពារ​សុខ​ភាព​សង្គម​សម្រាប់​ ប្រ​ជា​ជន​វ័យ​ចំ​ណាស់​ប្រ​ជា​ជន​ពិ​ការ​ និ​ង​ប្រ​ជា​ជន​មាន​ជំ​ងឺ​មិន​ឆ្លង​រ៉ាំ​រ៉ៃ​ដ​ទៃ​ទៀត​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative