ស្នើ​​ក្រ​សួង​សុ​ខា​ភិ​បាល​​ពង្រឹ​ង​​ការ​គ្រប់​គ្រង​​គ្រូ​ពេទ្យ​​ឡើង​វិ​ញ​ដើ​ម្បី​​ទប់​ស្កា​ត់​​ការ​​រាត​ត្បាត​​ជំ​ងឺ​​អេ​ដស៍​

បន្ទាប់​ពី​មាន​ករណី​ឆ្លង​ជំ​ងឺ​អេ​ដស៍​ដល់​ប្រ​ជា​ពល​រដ្ឋ​យ៉ាង​ច្រើន​នៅ​ឃុំ​រ​កា​ស្រុ​ក​សង្កែ​ខេត្ត​បាត់​ដំ​បង​រួច​មក​ មន្ត្រី​​អង្គ​ការ​​សង្គម​​ស៊ី​វិល​​ដែល​​ធ្វើ​​ការ​ងារ​​ទាក់​ទង​​នឹង​​ជំ​ងឺ​​អេ​ដស៍ ​មេ​រោគ​​អេ​ដស៍​ បាន​​ស្នើ​​ឱ្យ​​ក្រ​សួង ​សុ​ខា​ភិ​បាល​​ពង្រឹង​​យន្ត​ការ​​គ្រប់​គ្រង​​ជំ​នាញ​​វិ​ជ្ជា​ជីវៈ​​​ឡើង​វិ​ញ ​ចំ​ពោះ​​គ្រូ​ពេទ្យ​​ក្នុង​​ការ​​បើ​ក​​គ្លី​និក​​ព្រម​ទាំង ​សេ​វា​​ព្យា​បាល​​នៅ​​តាម​​តំ​បន់​​ជន​បទ ​ដើ​ម្បី​​បង្ការ​​​​កា​រ​​ឆ្លង​​រាត​ត្បាត​​ជំ​ងឺ​​អេ​ដស៍​​។​​

e26e4e42-47eb-4a18-a6ef-a7f8baf36a7525លោក​​វេជ្ជ​បណ្ឌិត​ អ៊ុំ ​សុ​ភាព ​នា​យក​​ប្រតិ​បត្តិ​​អង្គ​ការ​​សម្ព័ន្ធ​​ភាព​​ប្រ​យុទ្ធ​​នឹង​​ជំ​ងឺ​​អេ​ដស៍ ​ហៅ​​កាត់​​ថា ​​​(​​ខា​​ណា​​)​ បាន​​ឱ្យ​​ដឹ​ង​​ថា​ ​លោក​​វេជ្ជ​បណ្ឌិត​​បា​ន​ប​ន្ត​​ថា ​ក្រ​សួង​សុ​ខា​ភិ​បាល ​ត្រូវ​តែ​​រឹត​​បណ្ដឹង​​ការ​​ផ្ដ​ល់​​សេ​វា​​ព្យា​បាល ​និង​​ការ​អនុញ្ញាត​​ដល់​​គ្រូ​ពេទ្យ​​ដែល​​សុំ​​បើក​​គ្លី​និក​ និង​​កន្លែង​​ព្យា​បាល​​ជំ​ងឺ​​នៅ​​តាម​​តំ​ប​ន់​​ជន​បទ​ ដោយ​​ពិ​និត្យ​​ឡើង​វិញ​​ទៅ​លើ​​ការ​​ផ្ដល់​​អា​ជ្ញា​ប័ណ្ណ ​សម្រាប់​​គ្រូ​ពេទ្យ​​ដែល​​មាន​​​ជំ​នាញ​​វិ​ជ្ជា​ជីវៈ​​ត្រឹម​ត្រូវ​ ហើយ​​ប្រ​សិន​បើ​​ការ​គ្រប់​គ្រ​ង​​លើ​​សេ​វា​​សុខ​ភាព​​សា​ធារ​ណៈ​​បាន​​ល្អ​​ប្រ​សើរ ​វា​​នឹង​​អាច​​កាត់​បន្ថយ​​បញ្ហា​​គ្រោះ​ថ្នាក់​​ផ្នែក​​សុខ​ភាព ​និង​​ជួយ​​ទប់​ស្កា​ត់​​ការ​​ឆ្លង​​​រាល​​ដាល់​​ជំ​ងឺ​​អេ​ដស៍​​ដល់​​ប្រ​ជា​ពលរដ្ឋ​​។​

កាល​ពី​​ថ្ងៃ​​ទី​​៩​ ខែ​​មករា ​ឆ្នាំ​​២០​១៥​​កន្លង​ទៅ ​ក្រសួងសុ​ខា​ភិ​បាល ​អង្គ​ការ​​សុខ​ភាព​​ពិភ​ព​លោក​ និង​​អង្គ​ការ​​យូ​​អិន​​អេ​ដស៍​ បាន​​ចេញ​​សេច​ក្ដី​ប្រ​កាស​​ព័ត៌​មាន​​មួយ​​រួម​គ្នា ​ដោយ​​បាន​​បញ្ជា​ក់​​ថា ​លទ្ធ​ផល​​នៃ​​ការ​សិ​ក្សា​ ស្រាវ​ជ្រាវ​​រក​​ប្រ​ភព​​នៃ​​ការ​​ឆ្ល​ង​​រាល​ដាល​​​មេ​រោ​គ​​អេ​ដស៍ ​ដែល​​រួម​បញ្ចូល​​ទាំង​​ការ​សិ​ក្សា​​លើ​​ករណី​​ឆ្លង​ និង​​មិ​ន​​ឆ្លង​​មេ​រោគ​​អេ​ដស៍​​បង្ហាញ​​ថា ក្រោ​យ​ពេ​ល​​មាន​​ព័ត៌​មាន​​អំ​ពី​​ការ​​ផ្ទុះ​​ការ​​រាត​ត្បាត​​នៅ​​ខេត្ត​​បាត់​ដំ​បង​ កាល​ពី​​ខែ​​ធ្នូ​ ឆ្នាំ​​២០​១៤​​កន្លង​​មក​នេះ ​ដែល​​ពលរ​ដ្ឋ​​ឃុំ​​រកា​​ចំ​នួន​​១​៩​៤​០​​នាក់ ​បាន​​ស្ម័គ្រ​​ចិត្ត​​ទទួល​​ការ​​ប្រឹ​ក្សា ​និង​​ធ្វើ​​តេស្ដ​​ឈាម​​រក​​មេរោគ​​អេ​ដស៍​ ក្នុង​​នោះ​ ចំ​នួន​​២១​២​​នាក់​ បាន​​រក​​ឃើញ​​ឆ្ល​ង​​មេ​រោគ​​អេដស៍​ ដែល​​មា​ន​​អ្ន​ក​ភូមិ​​រកា​ ចំ​នួន ​១៧​៤​​នាក់​ ស្មើ​នឹង​​៨២​​ភាគ​រយ​​។ ​ក្នុង​ចំ​ណោម​​អ្នក​​ឆ្លង​​មេ​រោគ​​អេ​ដស៍​​ចំ​នួន​​២១​២​​នាក់​​នោះ ​គឺ​​មាន​​កុ​មារ​​អា​យុ​​ក្រោម​​១៤​​ឆ្នាំ​ ចំ​នួន​​៣៩​​នាក់​ ស្មើ​នឹង​​១៨​​ភាគ​រយ​​។​ ប្រ​ជា​ពល​រដ្ឋ​​ដែល​​មា​ន​​អា​យុ​​ចន្លោះ​​ពី​​១​៥​ ដ​ល់​​៤​៩​ ឆ្នាំ​​គឺ​​មាន​​១២​៧​​នាក់ ​ស្មើ​នឹង​​៦​០​​ភាគ​រយ ​និង​​មនុស្ស​​ចាស់​​អា​យុ​​ចា​ប់​ពី​​៦០​​ឆ្នាំ​ ឡើង​​ទៅ​​មាន​​ចំ​នួន ​៤៦​​នាក់​ ស្មើ​នឹង​​២២​​ភាគ​រយ​​។​

កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រ​សួង​សុ​ខា​ភិ​បាល​​ទើប​តែ​​បាន​​ដាក់​​ចេញ​​នូវ​​វិ​ធាន​ការ​​ពង្រឹង​​ការ​​ត្រួ​ត​​ពិ​និត្យ​ ​របស់​​មន្ទីរ​​សុ​ខា​​ភិ​បាល​​រាជ​ធា​នី​​-​​ខេត្ត​ ក្នុង​​ការ​​តាម​ដាន​ និង​​ការ​​អនុវ​ត្ត​​​ឱ្យ​​បាន​​ត្រឹ​ម​ត្រូវ​​ដល់​​ការ​​បើក​​សេ​វា​​សុ​ខា​ភិ​បាល គ្លី​និក​​ឯក​ជន ​និង​​កន្លែង​​ព្យា​បាល​​ជំ​ងឺ​​ផ្សេង​ទៀត ​ពិ​សេស​​ការ​​ពង្រឹ​ង​​ការ​​អនុ​វ​ត្ត​​គោល​នយោ​បា​យ​​របស់​​ក្រ​សួង​​ដោយ​​បញ្ឈប់​​អ្នក​​ប្រ​កប ​​របរ​​រក​ស៊ី​​ព្យា​បាល​​ជំ​ងឺ​​ដែល​​ពុំ​​មាន​​ច្បាប់​​ត្រឹម​ត្រូវ​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative