គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​ថ្ងៃ​ទី​១៣​មករា​បណ្តា​ល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​និង​របួស​២៤​នាក់​

តាម​របាយ​ការណ៍​ពី​នា​យក​សណ្តាប់​ធ្នា​ប់​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ជាតិ​ នៅ​ថ្ងៃ​ទី​១៣​ខែ​មករា​ ឆ្នាំ​២០​១៥​នេះ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ នៅ​ទូ​​ទាំង​ប្រ​ទេស​ចំ​នួន​១​២​លើក ​យប់​០៦​លើក​,​ បណ្តា​ល​អោ​យ​មនុស្ស​ស្លាប់​ចំ​នួន​០៦ នាក់ ​(ប្រុស)​ របួស​ធ្ងន់​ ១១​នាក់​(​ស្រី​៤​នាក់​),​និង​របួស​ស្រា​ល​១២​នាក់​(​ស្រី​៣​នាក់​)។​

Traffic-accident-28-oct-2014dក្នុ​ង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១២​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ២២​គ្រឿង​ ក្នុ​ង​នោះ​មាន​ម៉ូតូ​ចំ​នួន​១៤​គ្រឿង​,រ​ថយន្ត​ធុន​តូច​ចំ​នួន​០៤​គ្រឿង​,រ​ថ​យន្ត​ធុន​ធំ​២​គ្រឿង​, ​យាន​ផ្សេងៗ​២​គ្រឿង​។​

មូល​ហេតុ​ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នា​ក់​គឺ ​ល្មើស​ល្បឿន​ ០៧​លើក,​ប្រ​ជែង​គ្រោះ​ថ្នា​ក់​១​លើក​ មិន​គោរ​ព​សិទ្ធ​១​លើក​បត់​គ្រោះ​ថ្នា​ក់​១​លើក​,​កត្តា​យាន​យន្ត​១​លើក​និង​ជិះ​ម៉ូតូ​ឆ្លង​ផ្លូ​វ​១​លើក។​ ក្នុ​ង​នោះ​អ្ន​ក​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវ​ត្ថិ​ភាព​ចំ​នួន​១៧​នាក់​(យ​ប់​០៦​នាក់)​ ។​

រថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័​យ​នៅ​អង្គ​​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​១៣ ​ខែ​មករា​ ឆ្នាំ​២០​១៥​នេះ ​សរុប​ចំ​នួន​៦១​៥​ គ្រឿង​ ក្នុង​នោះ​មាន​ រថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ ​៦០​គ្រឿង​, ​រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​តូច ​២៣​៧​គ្រឿង​,​រ​ថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​តូច​០៦​គ្រឿង,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ចំ​នួន​១១​៩​គ្រឿង,​ ​រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ​១៩​៣​គ្រឿង ​។​ រ​ថ​យន្ត​ទាំង​អស់​ត្រូ​វ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អធិ​ការ​ដ្ឋាន​នគ​រ​បាល​ស្រុក​ ចំ​នួន​ ៣០​គ្រឿង ​នៅ​ស្ន​ង​ការ​ដ្ឋាន​នគ​រ​បាល​ខេត្ត​ ៥​៨​៥​គ្រឿង​។​ដោ​យ​ឡែក​ម៉ូតូ​​ត្រូ​វ​បាន​ពិ​ន័យ​សរុប​ចំ​នួន​១៥​៨​១​គ្រឿង​ក្នុង​នោះ​មាន​ ជិះ​ម៉ូ​តូ​អ​ត់​ពាក់​មួក​៩៩​៥​គ្រឿង​,ជិះ​ម៉ូ​តូ​អត់​កញ្ច​ក់​៥៤​៤​គ្រឿង​,​ជិះ​ម៉ូ​តូ​អត់​កញ្ចក់​និង​មួក​៦​គ្រឿង, ​ជិះ​ម៉ូ​តូ​មាន​ជាតិ​ស្រ​វឹង​៣​គ្រឿង​,ផ្លា​លេខ​ខូច​ឬ​បាក់​១​គ្រឿង​,​ម៉ូ​តូ​បើក​ភ្លើ​ង​ពេល​ថ្ងៃ​៣១​គ្រឿង​,​ ម៉ូ​តូ​ដឹក​លើស​ចំ​ណុះ​១​គ្រឿង​ ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative