គ្រោង​នឹង​សាង​សង់​អគារ​កំ​ពស់​២​ជាន់​នៅ​ក្នុង​មណ្ឌល​សុខ​ភាព​រកា​ដែល​មាន​ពលរ​ដ្ឋ​ឆ្លង​អេ​ដស៍​ច្រើន​

ក្រ​សួង​សុ​ខា​ភិ​បាល​គ្រោង​នឹង​សាង​សង់​អគារ​កំ​ពស់​២​ជាន់​នៅ​ក្នុង​មណ្ឌល​សុខ​ភាព​រកា​ស្ថិត​នៅ​ឃុំ​រកា​ស្រុក​សង្កែ​ខេត្ត​បាត់​ដំ​បង​ដែល​មាន​អ្នក​ឆ្លង​មេ​រោគ​អេដ​ស៍​ច្រើន​សំ​រាប់​ជា​ទី​ក​ន្លែង​ព្យា​បាល​ជំ​ងឺ​ឪ​កាស​និយម​និង​ផ្តល់​សេ​វា​គាំ​ពារ​ផ្នែក​សង្គម​ព្រម​ទាំង​ពិ​និត្យ​ព្យាល​បាល​ជំ​ងឺ​ផ្សេងៗ​ទៀត​។​

009 (2)dលោក​វេជ្ជ​បណ្ឌិត​មាន​ឈី​វុន​ទី​ប្រឹ​ក្សាអ​​ម​ក្រ​សួង​សុ​ខា​ភិ​បា​ល​និង​ជា​ប្រ​ធាន​មជ្ឈម​ណ្ឌល​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេ​ដស៍​សើរ​ស្បែក​និង​កាម​រោគ​បាន​មាន​ប្រ​សា​សន៍​ថា​ដោ​យ​សារ​ឃើញ​មណ្ឌល​សុខ​ភាព​ជា​ទី​ក​ន្លែង​មួយ​មាន​ទី​ធ្លា​ធំ​ទូ​លាយ​ហើ​យ​មា​ន​ប្រ​ជា​ពល​រដ្ឋ​ទៅ​រ​ក​សេ​វា​ច្រើន​នោះ​ទើ​ប​ក្រ​សួង​សុ​ខា​ភិ​បាល​សំ​រេ​ច​ថា​នឹង​សាង​សង់​អគា​រ​មួយ​មាន​កំ​ពស់​២​ជាន់​នៅ​ក្នុង​មណ្ឌល​សុខ​ភាព​នោះ​ដើ​ម្បី​ពង្រឹង​សេ​វា​សុ​ខា​ភិ​បាល​នៅ​ទៅ​នោះ​ឲ្យ​កាន់​តែប្រ​សើរ​ពិ​សេ​ស​ក្នុង​ការ​លើក​កំ​ពស់​ដ​ល់​សុខ​ភាព​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​តំ​បន់​នោះ​ក៏​ដូច​ជា​ប្រ​ជា​ពល​រដ្ឋ​នៅ​ជាប់​នឹង​ឃុំ​រកា​ព្រោះ​ថា​អគារ​នេះ​មិ​ន​មែន​សំ​រាប់​តែ​បំ​រើ​លើ​ផ្នែក​ជំ​ងឺ​អេ​សដ៍​តែ​មួយ​នោះ​ទេ​​ពោល​គឺ​មាន​សេ​វា​ជា​ច្រើន​ទៀត​ដូច​ជា​សេ​វា​គាំ​ពារ​ផ្នែក​សង្គ​ម​​ ជំ​ងឺ​ទឹ​ក​នោ​ម​ផ្អែ​ម​ ជំ​ងឺ​លើស​ឈាម​ជា​ដើម​។​

មណ្ឌល​សុខ​ភាព​រកា​ស្ថិត​នៅ​ស្រុក​សង្កែ​ខេ​ត្ត​បាត់​ដំ​បង​រួច​មក​ត្រូវ​បាន​គេ​ស្គាល់​ជា​កន្លែង​មួយ​ដែល​មាន​អ្នក​ភូមិ​ឆ្លង​មេ​រោគ​អេ​ដស៍​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ព្រោះ​ថា​សុខៗ​មាន​ការ​ឆ្លង​មេ​រោគ​អេ​ដស៍​ដ​ល់​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​ដោ​យ​មិ​ន​ដឹង​មូល​ហេតុ​និង​មិន​ដឹង​ពី​ប្រ​ភព​ចំ​លង​។​ប៉ុ​ន្តែ​បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ​រួច​មក​លទ្ធល​បាន​ដឹង​ហើយ​ថា​កា​រ​ឆ្លង​មេ​រោគ​អេ​ដស៍​នៅ​ទី​នោះ​គឺ​បណ្តាល​មក​ពី​ការ​ចាក់​ថ្នាំ​និង​ព្យួរ​សេ​រ៉ូម​។​

យោង​​តាម​​សេច​ក្តី​​ប្រ​កាស​​ព័ត៌​មាន​​រួម​ ​រវា​ង​​ក្រ​សួង​​សុ​ខា​​ភិ​បាល​ អង្គ​ការ​​សុខ​ភាព​​​ពិ​ភព​​លោក​ និង​​អង្គ​ការ​​យូ​អិន​​អេ​ដស៍ ​ចុះ​​ផ្សាយ​​នៅ​​ថ្ងៃ​​ទី ​​៩​ មករា​ បាន​​បញ្ជាក់​​ថា ​លទ្ធ​ផល​​នៃ​​ការ​​សិ​ក្សា​​ស្រាវ​ជ្រាវ​​រក​​ប្រ​ភព​នៃ​​ការ​​ឆ្លង​​រាល​ដាល​​មេ​រោគ​​អេ​ដស៍​ ដែល​​រួម​​បញ្ចូល​​ទាំង​​ការ​​សិ​ក្សា​​លើ​​ករណី​​ឆ្លង​ និង​​មិន​​ឆ្លង​​មេ​រោគ​​អេ​ដស៍ ​បង្ហាញ​​ថា​ អ្នក​​ឆ្លង​​មេ​រោគ​​អេ​ដស៍​​ដែល​​បាន​​ចាក់​​ថ្នាំ ​និង​​ចាក់​​សេ​រ៉ូម ​មាន​​កម្រិត​​ខ្ពស់​​ជាង​​អ្នក​​មិន​​ឆ្លង​​មេ​រោ​គ​​អេ​ដស៍​។

គួរ​បញ្ជាក់​ថា ​កាល​​ពី​ថ្ងៃ​​ទី​​២២​ ខែ​ធ្នូ​ ​លោ​ក​​គ្រូ​​ពេទ្យ​​ឯក​​ជ​ន​​ក្នុង​​ភូមិ​​ លោក​ យ៉ែម​ ជ្រិន​​ ដែល​ ជាប់​​ពាក់​​ព័ន្ធ​​នឹង​​ករណី​​ចម្លង​​ជំ​ងឺ​​អេ​ដស៍​​ទៅ​​មនុស្ស​​ ​នៅ​​ ក្នុង​ភូមិ​​រកា ​ត្រូវ​​បាន​​សា​លា​​ដំ​បូង​​ខេត្ត​​បាន​​ធ្វើ​​កា​រ​​សម្រេ​ច​​ឃុំ​​ខ្លួន​​ក្នុង​​ពន្ធ​នា​គារ​ ​បណ្ណោះ​​អាសន្ន ​ដោយ​​ចោទ​​ប្រ​កាន់​​ចំ​នួន​​បី​​បទ​​ល្មើស​​ ដែល​​អាច​​ផ្តន្ទា​ទោស​​ដាក់​​ពន្ធ​នា​គារ​​អស់​​មួយ​​ជី​វិ​ត​​។​

នៅ​​ក្នុង​សេ​ចក្តី​​ប្រ​កា​ស​​ព័ត៌​មាន​​បាន​​ឲ្យ​​ដឹង​​ទៀត​​ថា ​ចាប់​​ពី​​ថ្ងៃ​​ទី​​ ៨​ ដល់​​ថ្ងៃ​​ទី​​ ៣១​ ខែ​​ធ្នូ ​ឆ្នាំ​​២០​១៤​ ពល​រដ្ឋ​​ឃុំ​​ រកា ​ចំ​នួ​ន ​១៩​៤០​ ​នា​ក់ បាន​​ស្ម័គ្រ​​ចិត្ត​​ទទួល​​ការ​​ប្រឹ​ក្សា និ​ង​​ធ្វើ​​តេស្ត​​ឈាម​​រក​​មេ​រោគ​​អេ​ដស៍​ ក្នុង​​នោះ​​​ចំ​នួន​ ២​១​២​​ នាក់​​បាន​​រក​​ឃើញ​​ឆ្លង​​មេ​​រោគ​​​អេ​ដស៍ ​ដែល​​មាន​​អ្នក​​ភូមិ​​រកា​ចំ​នួន​ ១​៧​៤​​ នាក់​ ស្មើ​​នឹង​ ៨២​%​។

ក្នុង​​ចំ​ណោ​ម​​អ្នក​​ឆ្លង​​មេ​រោគ​​អេ​ដ​ស៍​​ចំ​នួន ​២១​២ ​​នាក់​​នោះ ​គឺ​​មាន​​កុ​មារ​​​អា​យុ​​ក្រោម​ ១៤​​ ឆ្នាំ ​ចំនួ​ន​ ៣៩​​នាក់​ ស្មើ​​នឹង​ ១៨​% ​ពល​រដ្ឋ​​អា​យុ​​ចន្លោះ​​ពី ​១៥​ ​ឆ្នាំ​​ដល់​ ៥៩​​ ឆ្នាំ ​ចំ​នួ​ន​ ១២​៧​ នាក់​ ស្មើ​​នឹង ​៦០​%​ និង​​មនុស្ស​​ចាស់​​អា​យុ​​ចាប់​​ពី​ ៦០​ ​ឆ្នាំ​​ឡើង​​ទៅ​​មាន​​ចំ​នួន ​៤៦​​ នាក់​ ស្មើ​​នឹង​ ២២​%​​។​

លោក​វេជ្ជ​ប​ណ្ឌិត​ម៉ម​ប៊ុន​ហេង​រដ្ឋ​មន្ត្រី​​ក្រ​សួង​​សុ​ខា​ភិ​បាល​បាន​ ថ្លែង​​ក្នុង​​សេច​ក្តី​​ប្រ​កាស​​ព័ត៌​មាន​​ថា ​គ្រប់​​គ្រឹះ​ស្ថាន​​សុ​ខា​ភិ​បាល​​ទាំង​អស់ ​ទាំង​​​រដ្ឋ​ និង​​ឯក​ជន ​ត្រូវ​​អនុ​វត្ត​​ការ​​បង្ការ​​មេ​រោគ​​អេ​ដស៍ ​ដោយ​​ប្រើ​ប្រាស់​​សម្ភារ​​បរិ​ក្ខារ​​ពេទ្យ​​ដែល​​បាន​​រម្ងាប់​​មេ​រោគ​​ត្រឹម​​ត្រូវ​​។ ​លោក​រដ្ឋ​មន្ត្រី​បា​ន​បន្ត​​ថា៖​«​ក្រ​សួង​​សុ​ខា​ភិ​​បាល​បាន​​ពង្រឹង​​ការ​​អនុ​វត្ត​​គោល​​នយោ​បាយ​​របស់​​ ក្រ​សួង ​ដោយ​​បញ្ឈប់​​អ្នក​​ប្រ​កប​​រប​រ​​រ​ក​​ស៊ី​​ព្យា​បាល​​ជំ​ងឺ​​ដែល​​ពុំ​​មា​ន​​ច្បាប់​​ អនុ​ញ្ញាត​​ត្រឹមត្រូ​វ»​។

ចំ​ណែ​ក​​ឯ​​លោក​​វេជ្ជ​បណ្ឌិត ​ដុង​ អ៊ិល​អាញ់ ​តំ​ណាង​​អង្គកា​រ​​សុខ​ភាព​​ពិ​ភព​លោក ​ប្រ​ចាំ​​កម្ពុជា​ បាន​​បញ្ជាក់​​ថា ​សារៈ​សំ​ខាន់​​នៃ កា​រ​​ឆ្លើយ​​តប​​ដ៏​​ឆាប់​​រហ័ស​​ របស់​​ក្រ​សួង​​សុ​ខាភិ​បា​ល​​ចំ​ពោះ​​បញ្ហា​​ខាង​​លើ​​គឺ​​បាន​​ទប់​​ស្កាត់​​នូវ​​​ការ​​ឆ្លង ​​រាល​​ដាល​​មេ​​រោគ​អេ​ដស៍​​បន្ត​​ទៀត។​

​លោក​​បាន​​បន្ត​ថា៖​«​​មាន​​ការ​​ចាំ​បាច់​​ក្នុង​​ការ​​ពង្រឹង​​ការ​​អនុ​វត្ត​​ច្បាប់​​ ចំ​ពោះ​​ផ្នែក​​សុ​ខា​ភិ​បាល​​ឯក​ជន​ និង​​អ្នក​​ពុំ​​មាន​​វិជ្ជា​ជីវៈ​​ពេទ្យ​​ត្រឹម​​ត្រូវ​ ដើ​ម្បី​​ធា​នា​​ដល់​​​ការ​​ថែ​ទាំ ​និង​​ព្យា​បា​ល​​ប្រក​ប​​ដោយ​​ប្រ​សិទ្ធភា​ព​ និ​ង​​គុណ​ភាព​​ខ្ពស់​»។​

ក្រ​សួ​ង​​សុ​ខា​ភិ​បាល​ ក៏​​ឲ្យ​​ដឹង​​ដែរ​​ថា​ ចាប់​​ពី​​ថ្ងៃ​​ទី​​២២ ​ដល់​​ថ្ងៃ​​ទី​​៣១​ ខែ​​ធ្នូ ​ឆ្នាំ​​២០​១៤ ​អ្នក​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​ចំ​នួន ​១៦​១​ ​នា​ក់​ បាន​​ចុះ​​ឈ្មោះ​​នៅ​​សេ​វា ​Pr​e​-​Ar​t​ ​ក្នុង​​​នោះ​​ចំ​នួន ​៧៨​​ នាក់​ បាន​​ទទួល​​ព្យា​បាល​​ដោយ​​ឱ​សថ​​ប្រ​ឆាំង​​​នឹង​​មេ​រោគ​​អេ​ដស៍​​រួច​​ហើយ​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative