សិ​ស្ស​​​​ក្រី​ក្រ​និង​កុ​មារ​កំ​ព្រា​ជិត​ ២,​០០​០​នាក់​ នៅ​សា​លា​បឋម​សិ​ក្សា​ចំ​នួន​ ៥​ នៅ​ខេត្ត​ព្រៃ​វែង​ទទួល​បាន​សម្ភា​រៈ​សិ​ក្សា​

សិ​ស្ស​​​​ក្រី​ក្រ ​និង​កុ​មារ​កំ​ព្រា​ជិត​ ២​,​០០​០​នាក់​ ដែ​ល​កំ​ពុង​សិ​ក្សា​នៅ​សា​លា​បឋម​​សិ​ក្សា​​ត្នោត​ សា​លា​បឋម​សិ​ក្សា​ពោធិ៍​រៀង​ សា​លា​បឋម​សិ​ក្សា​ហ៊ុន​សែន​យាយ​សល​ សា​លា​បឋម​សិ​ក្សា​វាល​ព្រៅ ​និង​សា​លា​បឋ​ម​សិ​ក្សា​ជា​ស៊ីម​អង្គរ​យ័ស​ ដែល​ស្ថិត​នៅ​ស្រុក​ពោធិ៍​រៀង​ខេត្ត​​ព្រៃ​វែង​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មករា​ កន្លង​ទៅ​នេះ​​បាន​ទទួល​​សម្ភា​រៈ​សិ​ក្សា​មួយ​ចំ​នួន​ធំ​​​ពី​ បុគ្គ​លិក​ក្រុម​ហ៊ុន​​​ណា​ហ្គា​វើល​។​

P4fលោក​ J​a​m​e​s​ ​Ma​ ប្រ​ធាន​ផ្នែក​ទំ​នាក់​ទំ​នង​បុគ្គ​លិ​ក​ និង​ការ​ងារ​សង្គម​ណា​ហ្គា​វើល​ដែល​ជា​អ្នក​ដឹក​នាំ​យក​សម្ភា​រៈ​សិ​ក្សា​ទៅ​ចែក​ជួន​ដល់​សិ​ស្ស​ក្រី​ក្រ​ទាំង​នោះ​បាន​មាន​ប្រ​សា​ស​ន៍​​ថា​ “​អស់​រយៈ​ពេល​២០​ឆ្នាំ​ម​ក​ហើយ​ ដែល​​ក្រុម​ហ៊ុន​ណា​ហ្គា​វើ​​ល​បាន​ចូល​រួម​ចំ​ណែក​ក្នុង​ការ​អភិ​វឌ្ឍ​សេ​ដ្ឋ​កិច្ច​សង្គម​កម្ពុជា​។​ គោល​បំ​ណង​ដើ​ម្បី​ជួយ​អភិ​វឌ្ឍ​វិ​ស័យ​អប់​រំ​នៅ​កម្ពុជា​ ក្រុម​ហ៊ុន​ណា​ហ្គា​វើ​ល​បា​ន​ឧ​បត្ថ​ម្ភ​សម្ភា​រ​សិ​ក្សា​មួយ​ចំ​នួន​ធំ​ទៅ​ដល់​កុ​មា​រ​កម្ពុជា​ជាង​៣០​,​០០​០​នាក់​”​។​ លោក​បាន​បន្ត​ទៀត​ថា ​“​យើង​មាន​គម្រោង​ពង្រីក​កម្ម​វិ​ធី​ការ​ងារ​សង្គម​របស់​យើង​ទៅ​ខេត្ត​មួយ​ចំ​នួន​ទៀត​នៅ​ឆ្នាំ​២​​០​១៥​នេះ”​។​

តាម​រយៈ​ការ​ឧ​បត្ថ​ម្ភស​ម្ភារ​អប់​រំ​ទៅ​ដ​ល់​កុ​មារ​កម្ពុជា​ ក្រុម​ហ៊ុន​ណា​ហ្គា​វើល​សង្ឃឹម​ថា ​ពួក​គេ​នឹង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ខិ​ត​ខំ​រៀន​សូត្រ​ដើ​ម្បី​អ​នា​គត​ល្អ​ប្រ​សើរ​សម្រាប់​ពួក​គេ​ផ្ទាល់ ​និង​ប្រ​ទេស​កម្ពុជា​។​

លោក​ ស្រី ចាន់​ ធារី​ បុគ្គ​លិក​ផ្នែក​អា​ហារ​ និ​ង​ភេស​ជ្ជៈ​រ​បស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ដែល​បាន​ចូលរួ​ម​ក្នុង​កម្ម​វិ​ធី​ការ​ងារ​សង្គម​នេះ​បាន​និ​យាយ​ថា​ “​ខ្ញុំ​រំ​ភើ​ប​ណាស់​នៅ​ពេល​ដែល​បាន​ឃើញ​កុ​មារ​ទាំង​នេះ។​ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​បាន​ចូល​រួម​ក្នុង​កម្ម​វិ​ធី​ការ​ងារ​សង្គម​របស់​ក្រុម​ហ៊ុន​ណា​ហ្គា​​វើល​។​ ខ្ញុំ​ជឿ​ថា​ កម្ម​វិ​ធី​នេះ​នឹង​ជួយ​លើ​ក​ទឹក​ចិត្ត​ដល់​កុ​មារ​ឲ្យ​ខិត​ខំ​រៀន​សូត្រ​ដើ​ម្បី​អនា​គត​ល្អ​ប្រ​សើរ​។​ ខ្ញុំ​មាន​មោទ​នភាព​ណាស់​នូ​វអ្វី​ដែល​ក្រុម​ហ៊ុន​របស់​ខ្ញុំ​បាន​ធ្វើ​សម្រាប់​សហ​គមន៍​។​

លោក​ ឆាយ​ ឈុំ​ នា​យក​រង​សា​លា​ប​ឋម​សិ​ក្សា​ជា​ស៊ីម​អង្គរ​យ័ស​មាន​ប្រ​សា​សន៍​ថា​ “​ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​ដល់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​។​ ក្រុម​ហ៊ុន​ណា​ហ្គា​វើល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​កុ​មារ​ក្រី​ក្រ ​និង​កុ​មា​រ​កំ​ព្រា​នៅ​សា​លា​របស់​ខ្ញុំ”​។​ លោក​បាន​លើក​ឡើង​ទៀត​ថា ​“​តំ​បន់​នេះ ​គឺ​ជា​តំ​បន់​ដាច់​ស្រ​យាល​ ហើយ​មិន​ដែ​ល​មាន​ក្រុម​ហ៊ុន​ណា​មក​ជួយ​សិ​​ស្សានុ​សិស្ស​រ​បស់​យើង​ទេ​។​ សិ​ស្សា​នុ​សិស្ស​នៅ​ទី​នេះ​មាន​ការ​ខ្វះ​ខាត​នូវ​សម្ភារ​សិ​ក្សា។​ មាន​តែ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ទេ​ដែល​បាន​មក​ទី​នេះ​ដើម្បី​ជួយ​ដល់​សិ​ស្សា​នុ​សិស្ស​ និង​បាន​បំ​ពេញ​នូ​វ​​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​”​។​

លោក​ ហ៊ុន​ គឹម​ហៃ ​នា​យក​សា​លា​បឋ​ម​សិ​ក្សា​ពោធិ៍​រៀង​មាន​ប្រ​សា​សន៍​ថា​ “តាម​រយៈ​ការ​លើក​ទឹ​ក​ចិត្ត​រប​ស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ សិ​ស្សា​នុ​សិស្ស​ត្រូវ​បាន​លើក​ទឹ​ក​ចិត្ត​។ ខ្ញុំ​សង្ឃឹម​ថា ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​នឹង​បន្ត​ការ​ចូល​រួម​ចំ​ណែក​របស់​ពួក​គេ​ទៅ​ដល់​សហ​គម​ន៏​រ​បស់​ពួក​យើង​ទៀត​”​។​ គាត់​បាន​បន្ថែម​ទៀត​ថា ​“តាំ​ង​នា​ម​ឲ្យ​សិ​ស្សា​នុ​សិស្ស​ និង​ឪ​ពុក​ម្តាយ​របស់​ពួក​គេ ​ខ្ញុំ​សូ​ម​គោត​សរ​សើរ​នូវ​អ្វី​ដែល​ក្រុម​ហ៊ុន​ណា​ហ្គា​វើ​ល​បាន​ធ្វើ​សម្រាប់​សហ​គមន៍​ និង​ប្រ​ទេស​ជាតិ​របស់​ពួក​យើង​”​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative