គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​១២​មករា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​និង​របួស​១៨​នាក់​

តាម​​របាយ​​ការណ៍​​ពី​​នា​យក​​សណ្តាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ជាតិ​ នៅ​​ថ្ងៃ​ទី​​១២​​ខែ​មករា​ ឆ្នាំ​​២០​១៥​​​  មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូ​ទាំង​​ប្រ​ទេស​​ចំ​​នួ​​ន​​ ១១​​លើក​ យប់​​០៥​​លើក​​, ​បណ្តាល​​អោយ​​មនុស្ស​​ស្លាប់​​ចំ​នួន​​០៦​​នាក់​ (​​ស្រី​​១​​នាក់​​)​ របួស​ធ្ងន់ ​០៨​​នា​ក់​​(​​ស្រី​​២​​នាក់​​)​,​​និង​​របួស​ស្រាល​​១០​​នាក់​​(​​ស្រី​​១​​នាក់​​)​​។​

៨sក្នុង​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ទាំង​ ១១​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​ ១៩​​គ្រឿង ​ក្នុង​​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន​​១៤​​គ្រឿង​​,​​រ​ថ​យន្ត​​ធុន​​តូច​​ចំ​នួន​​០៣​​គ្រឿង​​,​​យាន​ ​ផ្សេងៗ​​២​​គ្រឿង​​និង​​ថ្មើរ​ជើង​​២​​នាក់​​។​​មូល​ហេតុ​ដែល​​បណ្តាល​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​គឺ ​ល្មើស​​ល្បឿន ​០៥​​លើក​​,​​ប្រ​ជែង​​គ្រោះ​ថ្នា​ក់​​២​​លើក ​មិន​​គោ​រ​ព​​សិទ្ធ​​១​​លើក​​និង​​ស្រ​វឹង​​៣​​លើក​​។​ក្នុង​​នោះ​​អ្នក​ជិះ​​ម៉ូ​តូ​​ គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុ​វត្ថិ​ភាព​​ចំ​នួន​​២១​​នាក់​​(​​យប់​​១០​​នាក់​​)​ ។

ចំ​ពោះ​រ​ថ​យន្ត​​ដែល​​ត្រូវ​​ផាក​​ពិ​ន័យ​​នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​ទី​​១២ ​ខែ​មករា​​ ឆ្នាំ​​២០​១៥​​នេះ ​សរុប​​ចំ​នួន​​៦​៩​៧ ​គ្រឿង ​ក្នុង​នោះ​​មាន ​រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ ​៩៤​​គ្រឿង​​, ​រថ​យន្ត​​ដឹក​​អ្នក​ដំ​ណើរ​​ធុន​​តូច​ ១​៥​៦​​គ្រឿង​​, ​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​តូច​​ចំ​នួន​​១​៣​២​​គ្រឿង​​, ​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​ធំ ​៣​១​៥​​គ្រឿង ​។ ​រថ​យន្ត​​ទាំង​អស់​​ត្រូវ​​បាន​​បង់​ប្រាក់​​ពិ​ន័យ​​រួច​​នៅ ​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ស្រុក ​ចំ​នួន​ ៦១​​គ្រឿង ​នៅ​​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​​ខេត្ត ​៥៨​១​​គ្រឿង​​និង​​នៅ​​នា​យ​ក​ដ្ឋាន​​សណ្តាប់​ធ្នាប់​​ចំ​នួន​​៥៥​​គ្រឿង​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative