បើ​ពាក្យ​កុ​ហក​របស់​អ្នក​ធ្វើ​ទ្បើ​ង​ដើ​ម្បី​សុភ​មង្គល​វា​មិន​មែន​ជា​កំ​ហុស​ទេ​

ពាក្យ​កុ​ហក​ មិន​មែន​សុទ្ឋ​តែ​អា​ក្រក់​នោះ​ទេ ​ពាក្យ​កុ​ហក​ខ្លះ​ធ្វើ​ទ្បើង​ដើ​ម្បី​​បញ្ចៀស​ជំ​លោះ​ ​ឬ​ដើ​ម្បី​សុភ​មង្គល​គ្រួ​សារ​នោះ​ការ​និ​យាយ​កុ​ហក​ មិន​ខុស​នោះ​ទេ​ តែ​យ៉ាង​ណា​ក៏​ដោយ​​ការ​កុ​ហក​បែប​នោះ​ ក៏​មិន​គួរ​ធ្វើ​ញឹក​ញាប់​ពេក​នោះ​ដែ​រ​។​

007 (1)fពួក​ម៉ាក​ខ្ញុំ​ម្នាក់​វា​ឈ្មោះ​តុ​លា​ មាន​មុខ​រប​រ​ជា​គ្រូ​ពេទ្យ ​ពេល​ដល់​វេន​យាម​ម្តងៗ​វា​មិន​សូវ​នៅ​យាម​នោះ​ទេ​ ភាគ​ច្រើន​វា​ចេញ​ផឹក​ស៊ី​ខាង​ក្រៅ​ ប៉ុ​ន្តែ​មុន​ពេល​ចា​​ក​ចេញ​វា​បាន​រៀប​ថ្នាំ​សង្កូវ​ ឲ្យ​កូន​ចៅ​របស់​វាស​ម្រាប់​ផ្តល់​ឲ្យ​អ្នក​ជំ​ងឺ​រួច​រាល់​ទើ​ប​វា​ចាក​ចេញ​ ហើ​យ​បើ​អ្នក​ជំ​ងឺ​មាន​បញ្ហា​សុខ​ភាព​ កូន​សិស្ស​របស់​វា​ទូរ​ស័ព្ទ​ប្រាប់​ វា​នឹង​មក​​ដល់​ភ្លាម​។​

ពេល​ទៅ​ដល់​ហាង​ផឹក​ស៊ី​ ជួន​កាល​ប្រ​ពន្ឋ​របស់​វា​ទូរ​ស័ព្ទ​មក​ វា​តែង​តែ​ដើរ​ទៅ​ជិត​ទូរ​ទស្សន៍​ទើប​លើក​ទូរ​ស័ព្ទ​ និង​ប្រាប់​ប្រ​ពន្ឋ​រ​បស់​វា​ថា ​វា​នៅ​យាម​នៅ​ពេទ្យ​និង​កំ​ពុង​មើល​ទូរ​ទស្សន៍​។​ ប្រ​សិន​ជា​វា​នៅ​ក្នុង​បន្ទប់​ខា​រ៉ា​អូ​ឃេ ​ពេល​ប្រ​ពន្ឋ​​របស់​វា​ទូរ​ស័ព្ទ​មក​ វា​បញ្ជា​ឲ្យ​បិទ​ទូទ​ស្សន៍ ​និង​មិន​ឲ្យ​អ្នក​នៅ​ក្នុង​បន្ទប់​និ​យាយ​ទេ​ ពេល​វា​និ​យាយ​ជា​មួយ​ប្រ​ពន្ឋ​វា​ចប់​ ទើ​ប​វា​អនុ​ញ្ញាត្ត​ឲ្យ​បើក​ទូរ​ទស្សន៍​វិញ​។

វិ​ធី​នេះ​ធ្វើ​ឲ្យ​ប្រ​ពន្ឋ​របស់​វា​ជឿ​ជាក់​ ហើយ​វា​បាន​និ​យាយ​ថា ​“​ការ​កុ​ហក​​របស់​វា​ គឺ​ដើ​ម្បី​សុភ​មង្គល​គ្រួ​សារ​ប៉ុ​ណ្ណោះ​។​នេះ​មិន​មែន​ជា​កំ​ហុស​នោះ​ទេ​”​។​

តើ​លោក​អ្នក​យល់​យ៉ាង​ណា​ដែរ​?​?​?​

បទ​ពិ​សោធន៍​របស់​ខ្ញុំ​ផ្ទាល់​ ថ្ងៃ​មួយ​ពេល​មក​ពី​ស្រុក​កំ​ណើត​នៅ​ខេត្ត​កំ​ព​ង់​ចាម​ ក៏​ឆ្លៀត​ចូល​K​T​V​នៅ​ម្តុំ​ព្រែ​ក​លាប​។​ពេល​នោះ​មិត្ត​ស្រី​ខ្ញុំ​ទូរ​ស័ព្ទ​មក​ ខ្ញុំ​ក៏​ប្រាប់​ថា​កំ​ពុង​នៅ​តាម​ផ្លួវ​(​ពេល​និ​យាយ​បិ​ទ​ទូរ​ទស្សន៍​រួច​ហើយ​)​។​ពេល​និ​យាយ​ចប់​ក៏ឲ្យ​មេ​កា​ខា​រ៉ា​អូ​ខេ​បើ​ក​ចំ​រៀង​ទ្បើង​វិញ ​ស្រាប់​តែ​ពេល​នោះ​មេ​កា​ខា​រ៉ា​អូ​ខេ​ បាន​និ​យាយ​ទ្បើង​ថា​ “​បុ​រស​ដែល​ចេះ​កុ​ហក​ ទើប​ជា​បុ​រស​ឆ្លាត​”​។​

ដូច​នេះ​ពាក្យ​កុ​ហក​ពិត​ជា​មិន​អា​ក្រក់​ទេ​ ប្រ​សិន​ជា​យើង​យក​វា​មកប្រើ​​ប្រាស់​ឲ្យ​ត្រូវ​កាលៈ​ទេសៈ ​វា​ពិត​ជា​មាន​ប្រ​យោ​ជន៍។​

ក្នុង​ប្រ​វត្តិ​សាស្រ្ត​ខ្មែ​​រ​ក៏​មាន​រឿង​ដូច​គ្នា​ ពួក​សៀម​បាន​បបួល​ស្តេច​ខ្មែរ​ជល់​មា​ន់​គ្នា។​ បើ​សៀម​ជល់​ឈ្នះ​ត្រូវ​កាត់​ទឹក​ដី​ឲ្យ​សៀម​ តែ​បើ​មាន់​ខ្មែរ​ជល់​ឈ្នះ​វិញ​ខ្មែរ​បាន​ត្រឹម​រួច​ខ្លួន​។​ ពេល​យក​មាន់​មក​ជល់​ជា​មួ​​យ​ពួក​ស្តេច​ខ្មែរ​ដ៏​មហិ​មា ពួ​ក​វា​យក​កាន់​ដែក​មក​ជល់​ ស្តេច​ខ្មែរ​បាន​ដឹង​ពី​រឿង​នេះ​ដែរ​ តែ​ដោយ​សារ​ប្រ​កាន់​  សច្ចៈ​ធ៌ម​ គុណ​ធ៌​ម​ ស្តេច​ខ្មែរ​យក​មាន់​មែន​ទែន​ទៅ​ជល់​ជា​មួ​យ​មាន់​សៀម​ លោក​អ្នក​ទាយ​ទៅ​មើល​ តើ​មាន់​អ្នក​ណា​ឈ្នះ?​តើ​អ្នក​ណា​ត្រូវ​វិ​នាស​?​។​

​“​ការ​ប្រ​កាន់​សច្ចៈ​ភាព​គឺ​ជា​ភាព​ល្ងង់ ​យក​គុណ​ធ៌ម​មក​ប្រើ​ជា​មួយ​សត្រូវ​ នឹង​នាំ​មក​នូ​វ​ភាព​វិ​នាស​”​។​

fសម័យ​លង្វែក​ក៏​ដូច​គ្នា ​សៀម​បបួល​ស្តេច​ខ្មែរ​ជល់​គោ​។ ​ទី​បំ​ផុត​សៀម​យក​គោ​យន្ត​មក​ជល់​ទៀត ​ស្តេច​ខ្មែរ​ដ៏​មហិមា​ស​ម័យ​នោះ ​ក៏​បា​ដឹង​ថា​សៀ​ម​យក​ គោ​យន្ត​មក​ជល់​ ក៏​នៅ​តែ​យក​គោ​មែ​ន​ទែន​មក​ជល់​ ដោយ​សារ​ប្រ​កាន់​សច្ចៈ​ភាព​។​ ទី​បំ​ផុត​សៀម​លេប​​ត្រ​បាក់​ខ្មែរ​ម្តង​ជា​ពីរ​ដ​ង​។​ សម័​យ​ដដែល​នោះ ​ពួក​សៀម​យក​លោក​សង្ឃ​ពីរ​អង្គ​មក​ដើរ​ធ្វើ​អំ​ពើ​ដល់​ប្រ​ជា​ជន​ខ្មែរ​ ហើយ​ក៏​ដើរ​តួ​​ជា​អ្នក​ជួយ​ ព្យា​បាល​អ្នក​ជំ​ងឺ​ខ្មែរ​ ហើយ​អ្នក​ជំ​ងឺ​ទាំង​នោះ​ក៏​បាន​ជា​សះ​ស្បើយ​ទាំង​អស់​គ្នា។​ ដំ​ណឹង​នេះ​ក៏​បាន​លេច​លឺ​ដល់​រា​ជ​វាំង​ ស្តេច​ខ្មែ​រ​ក៏​យក​សង្ឃ​ពីរ​អង្គ​នោះ​ទៅ​ព្យា​បា​​ល​ព្រះ​មហេ​សី​របស់​ខ្លួន​រហូត​ជា​សះ​ស្បើយ។​

ទី​បំ​ផុត​សង្ឃ​ទាំង​ពីរ​បាន​ក្លាយ​ជា​មនុស្ស​គួរ​ឲ្យ​ទុ​ក​ចិត្ត​របស់​ស្តេច ​ឆ្លៀត​ឳ​​កាស​នោះ ​ពួក​គេ​បាន​លួច​ស៊ើប​ការ​ណ៍​ពី​អ៌ាថ​កំ​បាំង​នៅ​បន្ទាយ​លង្វែក​ និ​ង​បាន​កាត់​យក​រូប​សំ​ណាក​ស័ក្តិ​សិទ្ឋិ​ប្រ​ចាំ​នៅ​រាជ​វាំង​ ទំ​លាក់​ទឹក​បឹ​ង​មួយ​ដែល​ស្ថិត​នៅ​មុខ​បន្ទាយ​លង្វែក​សព្វ​ថ្ងៃ​នេះ។

មើល​ចុះ​ពាក្យ​កុ​ហក​ ដែល​យក​មក​ប្រើ​ប្រាស់​ត្រឹម​ត្រូវ​ និង​ចំ​កាលៈ​ទេសៈ​​ពិត​ជាមិ​ន​ខុស​នោះ​ទេ ​និង​បាន​ទទួល​ផល​ប្រ​យោ​ជន៍​ច្រើន​ដ៏​មហិ​មា​ផង​ ដូ​ច្នេះមេ​ដឹ​​ក​នាំ​ខ្មែរ​ មិន​ត្រូវ​គោ​រព​សច្ចៈ​ធ៌ម​ជា​មួយ​សត្រូវ​ ឬ​បរ​ទេស​ដែល​ព្យា​យាម​យក​ប្រៀប​​មក​លើ​ជាតិ​សា​សន៍​របស់​ខ្លួន​ទ្បើយ​។​យក​សច្ចៈ​ធ៌ម​ គុណ​ធ៌​ម​ មក​ប្រើ​ជា​មួយ​​បរ​ជា​ជាតិ​របស់​ខ្លួន​ ជា​មួយ​ប​ង​ប្អូន​ សាច់​សា​លោ​ហិត​រប​ស់​ខ្លួន​ ទើប​ទទួល​បាន​ផល​​ប្រ​យោ​ជន៍​ពិត​ប្រា​កដ​។​

សូម​ចង​ចាំ​ថា ​“​ការ​ប្រ​កាន់​សច្ចៈ​ធ៌ម​ជា​មួយ​សត្រូវ​ នឹង​នាំ​​មក​នូវ​ក្តី​វិ​នា​ស​អន្ត​រាយ​ ដូ​ច្នេះ​មិ​ន​ត្រូវ​យក​សច្ចៈ​ធ៌ម​ ទៅ​ប្រើ​ប្រាស់​ជា​មួយ​សត្រូវ​​នោះ​ទេ”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative