រក​ឃើញ​មូល​ហេតុ​នៃ​ការ​ឆ្លង​មេ​រោគ​អេ​ដស៍​នៅ​ភូមិ​រកា​ហើយ​

ទី​បំ​ផុត​ការ​ឆ្ល​ង​រីក​រាល​ដាល​មេ​រោគ​អេ​ដស៍​ ជំ​ងឺ​អេ​ដស៍​នៅ​ភូមិ ​ឃុំ​រកា​ ខេត្ត​បាត់​ដំ​បង​បាន​បង្ហាញ​លទ្ឋ​ផល​ហើយ​ គឺ​ការ​ឆ្លង​មេ​រោគ​អេ​ដស៍​នៅ​ភូមិ​រកា​កើត​ទ្បើង​ដោយ​សា​រ​ការ​ចាក់​ថ្នាំ ​និង​ចាក់​សេ​រ៉ូម។​

009 (2)dយោង​តាម​សេច​ក្តី​ប្រ​កាស​ព៌ត​មាន​រួម​របស់ ​ក្រ​សួង​សុ​ខា​ភិ​បាល​ និង​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​ ដែល​គេ​ហ​ទំ​ព័​រ​សុខ​ភាព​កម្ពុជា​ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី​១២​មករា​នេះ​បាន​ឲ្យ​ដឹ​ង​ថា ​អ្នក​ភូមិ​ដែល​កើត​ជំ​ងឺ​អេ​សដ៍​២១​២​នាក់ ​ស្ថិត​នៅ ​ក្នុង​ភូមិ​រ​ការ​ ឃុំ​រការ​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​បង ​គឺ​ឆ្លង​មេ​រោគ​អេ​ដស៍ ​ដោយ​សារ​ចាក់​ថ្នាំ ​និង​ចាក់​សេ​រ៉ូម​ ។​

​សេច​ក្តី​ប្រ​កាស​ព៌ត​មាន​ដែល​ចេញ​ផ្សាយ​តាំង​ពី​ថ្ងៃ ​ទី​៩ ​ខែ​មករា ​ឆ្នាំ​២០​១៥​ និង​បណ្តាញ​សា​រ​ព៌ត​មាន​ទើប​ទទួល​បាន​ ឲ្យ​ដឹ​ង​ថា ​“​ការ​អង្កេត​ស្រាវ​ជ្រាវ​រក​ប្រ​ភព ​នៃ​កា​​​រឆ្ល​ង​រាល​ដាល​មេ​រោគ​អេ​ដស៍​ បាន​រួម​បញ្ចូល​ការ​សិ​ក្សា​ករ​ណី​ឆ្លង​ និង​មិន​ឆ្ល​ង​មេ​រោគ​អេ​ដស៍​ ។​ លទ្ធ​ផល​នៃ​ការ​សិ​ក្សា​នេះ​បាន​បង្ហាញ​ថា ​អ្ន​ក​ឆ្លង​មេ​រោគ​អេ​ស​ដ៍​ដែ​ល​បាន​ចាក់​ថ្នាំ ​និង​ចាក់​សេ​រ៉ូម​មាន​កម្រិត​ខ្ពស់​ជាង​ អ្ន​ក​មិន​ឆ្លង​មេ​រោគ​អេ​ដស៍​”​។

​​សេច​ក្តី​ប្រ​កាស​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ចំ​លើយ​រប​ស់​ក្រុ​ម​ទាំង​ពីរ​នេះ ​បង្ហាញ​ស្ថិ​តិ​ដ៏​មាន​សារ​សំ​ខាន់​ក្រៃ​លែង ​ហើយ​មិន​មាន​ចំ​លើយ​ខុស​គ្នា​ដែល​គួរ​ឲ្យ​កត់​សំ​គាល់​រវាង​ក្រុម​ទាំង​ពីរ​លើ​កត្តា​ប្រ​ឈម​ នឹ​ង​ការ​ឆ្លង​មេ​រោគ​អេ​ដស៍​ផ្សេង​ទៀត ​ដែល​មាន​ក្នុង​ការ​សិ​ក្សានេះ​ រួម​មាន​ ការ​ប្រ​ព្រឹត្ត​លើ​ការ​រួម​ភេទ ​និង​ចាក់​គ្រឿ​ង​ញៀន។​ កា​រ​ឆ្លង​មេ​រោគ​អេ​ដស៍​ពី​ម្តាយ​ទៅ​កូន​ ពុំ​មែន​ជា​កត្តា​ប្រ​ឈម​នោះ​ទេ ​ពី​ព្រោះ​ភាគ​ច្រើ​ន​នៃ​ម្តាយ​ រប​ស់​កុ​មារ​មាន​អា​យុ​ក្រោម​១៤​ឆ្នាំ ​ដែល​បាន​ឆ្លង​មេ​​រោ​គ​អេ​សដ៍​ ពុំ​មាន​ផ្ទុក ​មេ​រោគ​អេ​ដស៍​ទេ ​។​

​សេច​ក្តី​ប្រ​កាស​ខាង​លើ​បន្ត​ថា ​ចាប់​ពី​ថ្ងៃ​ទី​៨-​៣១​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​ប្រ​ជា​ជ​ន​ ឃុំ​រការ​ចំ​នួន​១​៩​៤០​នាក់​ ដែល​បាន​ស្ម័គ្រ​ចិត្ត​ទទួល​ការ​ប្រឹ​ក្សា​ និ​ង​ធ្វើ​តេស្ត​ឈាម ​រក​មេ​រោគ​អេ​ដស៍​ដោ​យ​ស្ម័គ្រ​ចិត្ត​ និង​រក្សា​ការ​សំ​ងាត់​ ក្នុង​នោះ​២១​២​នាក់​បាន​រក​ឃើញ​ឆ្លង​មេ​រោគ​អេ​ដស៍ ​ដែល​មាន​អ្នក​ភូមិ​រ​ការ​១៧​៤​នាក់​ស្មើ​នឹង​៨២​ភាគ​រយ។​ ​ក្នុង​ចំ​ណោម​អ្នក​ឆ្ល​ង​មេ​រោគ​២១​២​នាក់ ​គឺ​មាន​កុ​មារ​អា​យុ​ក្រោម​១៤​ឆ្នាំ​ចំ​នួន​៣៩​នាក់​ស្មើ​នឹង​១៨​ភាគ​រយ ​ប្រ​ជា​ជ​ន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ​ដល់​៥៩​ឆ្នាំ​ចំ​នួន​១២​៧​នាក់ ​ស្មើ​នឹង​៦០​ភាគ​រយ​ និង​មនុស្ស​ចាស់​អា​យុ​ចាប់​ពី​៦​០​ឆ្នាំ​ឡើង​ទៅ​មាន​ចំ​នួន​៤៦​នាក់​ ស្មើ​នឹង​២២​ភាគ​រយ។​

​លោក​ ម៉ម​ ប៊ុន​ហេង ​រដ្ឋ​មន្រ្តី​ក្រ​សួង​សុ​ខា​ភិ​បាល​ បាន​មាន​ប្រ​សា​សន៍​ដែល​ត្រូ​វ​បាន​ដក​ស្រង់​ដាក់​បញ្ចូល​ក្នុង​សេច​ក្តី​ប្រ​កាស​ព៌ត​មាន​នេះ​ថា​ ​“​ក្រ​សួង​ធា​នា​ថា ​គ្រឹះ​ស្ថាន​សុ​ខា​ភិ​បាល​ទាំង​អស់​ អនុ​វ​​ត្ត​ការ​បង្កា​រ​ជា​សកល ​ដោយ​ប្រើ​ប្រាស់​សំ​ភារៈ ​បរិ​ក្ខា​ពេទ្យ​ដែល​បាន​រំ​ងាប់​មេ​រោគ​ត្រឹម​ត្រូវ​ ព្រម​ទាំង​ផ្តល់​ការ​អប់​រំ​ ដើ​ម្បី​បង្កើន​ការ​យល់​ដឹង​ដល់​ប្រ​ជា​ជន​ទូ​ទៅ ​អំ​ពី​ការ​ទទួល​បាន​សេ​វា​ព្យា​បាល​ជំ​ងឺ​ ដែល​មាន​សុវ​ត្ថិភាព​ខ្ពស់​ និង​ការ​បង្ការ​ការ​ឆ្លង​មេ​រោគ​អេ​ដស៍​”​។​

លោក​ ដុង ​អ៊ិល​អាញ់ ​ប្រ​ធាន​តំ​ណាង​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​ប្រ​ចាំ​កម្ពុជា​ បាន​បញ្ជាក់​ថា ​“​សារៈ​សំ​ខាន់​នៃ​ការ​ឆ្លើយ​តប​ដ៏​ឆាប់​រហ័ស​ របស់​ក្រ​សួង​សុ​ខា​ភិ​បាល ​ចំ​ពោះ​បញ្ហា​ខាង​លើ​គឺ​បាន​ទប់​ស្កាត់​នូវ​កា​រ​ឆ្លង​ មេ​រោគ​អេ​ដស៍​បន្ត​ទៀត​”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative