គណៈ​ប្រ​តិភូ​អគ្គ​សហ​ពន្ធ​សហ​ជីព​ចិន​មក​ស្វែង​យល់​ពី​វិ​ស័យ​ការ​ងារ​នៅ​កម្ពុជា​

លោក​ Chen ​Rong​shu​ អនុ​ប្រ​ធាន​អគ្គ​​សហ​ពន្ធ​​សហ​ជីព​​ចិ​ន​ (​AC​F​T​U​)​ កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី ​១២ ​ខែ ​មករា​ ឆ្នាំ​ ២០​១៥ ​បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ​ចូល​ជួប​សំ​ដែង​ការ​គួ​សម​និង​ពិ​ភា​ក្សា​ការ​ងារ​ជា​មួយ​លោក​ អ៊ុំ ​មាន​ រដ្ឋ​​​លេ​ខា​​ធិ​ការ​ក្រ​សួង​ការ​ងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ តំ​ណាង​លោក ​រដ្ឋ​មន្ត្រី​នៅ​ទី​ស្តី​ការ​ក្រ​សួង ​។​

photo 4fនៅ​ក្នុ​ង​ជំ​នួប​នោះ​លោក ​Che​n​ R​o​n​gs​h​u​ អនុ​ប្រ​ធាន​អគ្គ ​សហ​ពន្ធ​សហ​ជីព​ចិន​ (​A​C​F​T​U)​ បាន​លើក​ឡើង​ថា​​ ទស្សន​កិច្ច​​របស់​​គណៈ​​ប្រ​តិ​ភូ​​របស់​លោក ​មក​បំ​ពេញ​បេ​ស​កម្ម​​ នៅ​កម្ពុជា​នា​ពេល​នេះ ​ ក្នុង​គោល​បំ​ណង​ចំ​នួន​៣​គឺ​ ទី១​.​​គឺ​​ដើ​ម្បី​​​យល់​​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​អំ​ពី ​សេដ្ឋ​កិច្ច ​និង​សង្គម​របស់​កម្ពុជា​ ទី​២.​ ទំ​នាក់​​ទំ​នង​​រវាង​​កម្ម​ករ​​និ​យោ​ជិត ​និង​និ​យោ​ជក​ និង​ទី​៣.​ ​គណៈ​ប្រ​តិ​ភូច​ង់​ដឹង​បន្ថែម​ទៀត​ពី​តួ​នា​ទី​ និង​​សក​ម្មភាព​​ការ​ងារ​របស់​សហ​ជីព​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ និង​ក៏​ដើ​ម្បី​ពង្រឹ​ង​នូវ​​ចំ​ណង​​​​មិត្ត​ភាព​រវាង​សហ​ជីព​ប្រ​ទេស​ទាំង​ពីរ​អោយ​កាន់​តែ​រឹង​មាំ​ថែ​មួយ​កម្រិ​ត​ទៀត។​

លោក​រដ្ឋ​លេ​ខា​ធិ​ការ​បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ដំ​ណើរ​បំ​ពេញ​បេ​សកម្ម​របស់​គណៈ​ប្រតិ​ភូ ​អ​គ្គ​សហ​ព័ន្ធ​សហ​ជីព​ចិន​ ដែល​សកម្ម​ភាព​នេះ ​គឺ​ជា​ការ​បង្ហាញ​​នូវ​ស្មារ​តី​ទំ​នាក់​ទំ​នង​​ទ្វេរ​ភា​គី​រវាង​ប្រ​ទេស​ទំាង​ពីរ​តាំង​ពី​យូរ​លង់​មក​ លើ​ពហុ​វិ​ស័យ​ស៊ី​ជម្រៅ ​និង​ជា​យុទ្ធ​សាស្រ្ត​ រវាង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ និង​សា​ធារ​ណៈ​រ​ដ្ឋ​ប្រ​ជា​មា​និត​ចិន​។

​លោក ​អ៊ុំ ​មាន​ មាន​ប្រ​សា​សន៏​ ថា​ ក្នុង​នាម​ក្រ​សួង​ ក៏​​ដូច​​ជា​ក្នុង​នាម​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ដែល​ជា​សមា​ជិក​របស់​អង្គ​ការ​អន្តរ​ជាតិ​ខាង​ការ​ងារ​ (​I​L​O)​ បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​អនុ​សញ្ញា​អន្ត​រ​ជាតិ​ខាង​ការ​ងារ​ទាំង​១៣ ​ក្នុង​នោះ​មា​ន ​អនុ​​​​សញ្ញា​ស្នូល​ទាំង​៨ ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចា​ប័ន​រួច​ហើយ ​ ជា​ពិ​សេស ​អនុ​សញ្ញា​​លេខ​​៨៧​ និង​លេខ​៩៨ ​ដែល​និ​យាយ​អំ​ពី​សិទ្ធិ​បង្កើត​សមា​គម ​មាន​ន័យ​ថា ​សិទ្ធិ​នៃ​ការ​បង្កើ​ត​​អង្គ​​ការ​​វិ​ជ្ជា​ជីវៈ​រ​បស់​កម្ម​ករ​និ​យោ​ជិ​ត​(​អ​ង្គ​ការ​ សហ​ជី​ព​កម្ម​ករ​)​ និង​អង្គ​ការ​​វិជ្ជា​ជីវៈ​របស់​​និ​យោ​ជក​​​​​​​​​​​​(​សមា​គម​និ​យោ​ជក​)។​​លោក​បាន​មាន​ប្រ​សា​សន៏​បន្ត​ថា អ​ង្គ​ការ​សហ​ជីព ​អង្គ​ការ​​និ​យោ​ជក ​និង​អង្គ​ការ​អន្ត​រ​ជាតិ​ខាង​ការ​ងារ ​បាន​រួម​ចំ​ណែក​ជា​មួយ​​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​​ក្នុង​​​​ការ​អភិ​វឌ្ឍ ​និ​ង​កា​ត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រ​ជា​ជន​កម្ពុជា​ តាម​រយៈ​​ការ​ចូល​រួ​ម​​ក្នុង​​​វិ​ស័យ​​​នា​នា​នៃ​ប្រ​ព័ន្ធ​សេដ្ឋ​កិច្ច​កម្ពុជា​។​ ដោយ​ឡែក ​ក្នុង​វិ​ស័យ​​ឧស្សា​ហកម្ម​​ផ្នែក​​វាយ​​ន​ភ័ណ្ឌ​​​កាត់​ដេរ​សម្លៀក​បំ​ពាក់ ​និង​ផលិត​ស្បែក​ជើង​ អង្គ​ការ​ទំាង​នេះ ​ក៏​បាន​​រួម​ចំ​ណែក​​ជា​មួយ​​​​រា​ជ​រដ្ឋា​ភិ​បាល​កម្ពុជា ​លើ​បញ្ហា​ប្រាក់​ឈ្នួល​អប្ប​បរ​មា​ផង​ដែរ​។​

photo 1dលោក​បាន​ប្រាប់​គណៈ​ប្រតិ​ភូ​ថា​«​កម្ម​ករ​និ​យោ​ជិត​ និង​និ​យោ​ជក​ជា​ដៃ​គូរ​មិន​អាច​ខ្វះ​គ្នា​បាន​ និង​ជា​ឆ្នាំ​បាយ​រួម​តែ​មួយ​ ក្រ​សួង ​តែង​តែ​ចាត់​ទុក​ខ្លួ​ន​ជា​ឪ​ពុក​ម្តាយ​របស់​កូន​ទាំង​ពីរ​ គឺ​និ​យោ​ជក ​និង​​កម្ម​ករ​​និ​យោ​ជិ​ត​ ដោយ​អ​នុ​វត្ត​គោល​ការណ៏​សម​ធ៌ម​ ក្នុង​ការ​ការ​ពារ​ផល​ប្រ​យោ​ជ​ន៏​​របស់​​ពួក​គេ»​។​

លោក​រដ្ឋ​លេ​ខា​ធិ​ការ​បាន​បញ្ជាក់​ថា​ក្រ​សួង​កា​រ​ងារ ​និង​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ដើ​ម្បី​ឲ្យ​ភាគី​ទាំង​ពីរ​ យល់​​ថា​ស​ហ​គ្រាស​ គ្រឹះ​ស្ថាន​ ជា​ឆ្នាំង​បាយ​រួម​របស់​កម្ម​ករ​-​និ​យោ​ជិ​ត​ និង​ និ​យោ​ជក​ ហើយ​កម្មក​​រ​និ​យោ​ជិត​ និង​និ​យោ​ជក​ ជា​ដៃ​គូរ​មិន​អា​ច​ខ្វះ​គ្នា​បាន​ ក្នុង​ផលិត​កម្ម​ ។​

គូស​បញ្ជាក់​ថា ​គិត​ត្រឹ​ម​ចុង​ឆ្នាំ ​២០​១៤​ អង្គ​ការ​វិជ្ជា​​ជីវៈ​ដែ​ល​​បាន​ចុះ​បញ្ជី​កា​មា​ន​​ចំ​នួន​​​សរុប ​៣.​២១​៩ ​ក្នុង​ចំ​ណោម​រោង​ចក្រ​ចំ​នួន​ប្រ​មាណ​ ៩​៦​០​ និង​កម្ម​ករ​និ​យោ​ជិ​​ត​​ប្រ​មាណ​​ ៦​៣​០​.០​០​០​នាក់​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative