ឆ្នាំ​២០​១៤​អ្នក​ភ្នំ​ពេញ​រៀប​ការ​ចំ​នួន​៤០​០០​គូ ​និ​ស្លាប់​២១​០៤​នាក់​

ដោយ​សារ​ប្រ​ទេស​កម្ពុជា​មាន​ប្រ​ជា​ពល​រដ្ឋ​វ័យ​ក្មេង​ច្រើន​ និង​មាន​យុវ​ជន​៣​០​នាក់​ដល់​វ័យ​បំ​ពេញ​ការ​ងារ​ជា​រៀង​រាល់​ឆ្នាំ ​បាន​ធ្វើ​ឲ្យ​ប្រ​ទេស​នេះ​សម្បូរ​យុវ​ជន​ចូល​រោង​ការ​ផង​ដែរ​ ក្នុ​ង​នោះ​គ្រា​ន់​តែ​ឆ្នាំ​២០​១៤​កន្ល​ង​មក​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​​មាន​អ្នក​រៀប​អា​ពាហ៍​ពិ​​​ពាហ៍​រហូត​ដល់​៤០​០០​គូ។​

009fយោង​តាម​មន្រ្តី​អត្រា​នុ​គោល​ដ្ឋាន​រាជ​ធា​នី​ភ្នំ​ពេញ​ម្នាក់​ ដែល​បដិ​សេធ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​គេហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ដឹង​ថា ​នៅ​ភ្នំ​ពេញ​ឆ្នាំ​២០​១៤​អ្នក​រៀប​ការ​ ដែល​បាន​ចុះ​លិ​ខិត​អា​ពាហ៍​ពិ​ពាហ៍​ជា​ផ្លូវ​ការ​ជិត​៤.​០០​០​គូ។​ បើ​គិត​ទាំ​ង​អ្នក​រស់​នៅ​ជា​មួយ​គ្នា​ដោ​យមិ​ន​រៀប​ការ​ឬ ​មិ​ន​បាន​ចុះ​លិ​ខិត​អា​ពាហ៍​ពិ​ពាហ៍​ឬ​ស្នេ​ហា​លួច​លាក់​គឺ​ប្រ​ហែល​ជា​ច្រើន​ជាង​នេះ។​អ្ន​ក​លែង​គ្នា​វិញ​ក៏​មិន​តិច​ដែរ​។​

មន្ត្រី​អត្រា​នុ​កូ​លដ្ឋា​ន​ដដែល​បាន​បន្ត​ថា ​ក្នុង​ឆ្នាំ​២០​១៤​កន្លង​ម​ក​នេះ ​នៅ​រាជ​ធា​នី​ភ្នំ​ពេញ ​មាន​ប្រ​ជា​ពល​រដ្ឋ​បាន​រៀប​អា​ពាហ៍​ពិ​ពាហ៍ ​កូន​ចៅ​រ​បស់​ខ្លួន​ចំ​នួន​៣​.​៩៨​៧​គូ,​កើត​១១​.​៦៨​៧​នាក់ ​និង​មាន​អ្នក​ស្លាប់​ចំ​នួន​២.​១​០​៤​នាក់​ ដែល​អ្នក​ស្លាប់​ទាំង​នោះ​រាប់​បញ្ជូល​ ទំា​ងអ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ អ្ន​ក​ស្លាប់​ដោយ​ជំ​ងឺ ​និង​ចាស់​ជរា​ផង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative