រន្ទះ​បាញ់​និ​ង​ខ្យ​ល់​ព្យុះ​បាន​សំ​លាប់​មនុស្ស​ជាង​៨០​នាក់​នៅ​ឆ្នាំ​២​០​១៤​

មន្ត្រី​​អ្ន​ក​​នាំ​ពាក្យ​​គណៈ​កម្មា​ធិ​ការ​​ជាតិ​​គ្រ​ប់​គ្រង​​គ្រោះ​​មហន្ត​រាយ ​បាន​​ឲ្យ​ដឹង ​​ថា​គ្រោះ​មហន្ត​រាយ​​ដែល​​បង្ក​​ឡើង​​ដោយ​​បាតុ​ភូ​ត​​រន្ទះ​បាញ់​និ​ង​ខ្យល់​ព្យុះ ​​នៅ​​ឆ្នាំ​​២០​១៤ ​បាន​​បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លាប់​​ ​ចំ​នួន​៨៤​នាក់​និង​រង​របួស​ចំ​នួន​៤​នាក់​។​

9fចំ​នួ​ន​នេះ​បើ​ធៀប​នឹងឆ្នាំ​២០​១៣​កន្លង​ទៅ​ឃើញ​ថា​មា​ន​ការ​ថយ​ចុះ​ជិត​ទ្វេ​ដង​សំ​រាប់​គ្រោះ​ធម្ម​ជាតិ​ដោយ​រន្ទះ​បាញ់​និ​​ង​ជិត​៤​ដង​សំ​រាប់​គ្រោះ​ធម្ម​ជាតិ​ដោយ​ខ្យល់​ព្យុះ​។​

លោក​ កែវ​ វី​ មន្ត្រី​​អ្ន​ក​​នាំ​ពាក្យ​​គណៈ​ក​ម្មា​ធិ​ការ​​ជាតិ​​គ្រប់​គ្រ​ង​​គ្រោះ​​មហន្ត​រាយ ​បាន​​ឲ្យ​ទៀត​​ថា​ឆ្នាំ​២០​១៤​គ្រោះ​ធម្ម​ជាតិ​ដោយ​រន្ទះ​បាញ់បាន​បណ្តា​ល​ឲ្យ​មនុស្ស​ស្លាប់​ចំ​នួន ​​ ​ ៧៥​ ​នាក់​ ដែល​​ចំ​នួន​​នេះ​​បាន​​ថយ​ចុះ​​ជិត​​ទ្វេ​ដ​ង​ បើ​​ធៀប​​នឹង​​ឆ្នាំ​​ ២០​១៣ ​ដែល​​មាន​​អ្ន​ក​​ស្លាប់​​ចំ​នួ​ន​​ ១​០៣​ នាក់​​។​ចំ​ណែក​ខ្យល់​​ព្យុះ​​វិញ ​នៅ​​ឆ្នាំ​​ ២​០​១៤​ បាន​​សម្លាប់​​មនុស្ស​​ចំ​នួន​​៩​​នាក់​ និង​​៤​​នាក់​​ទៀត​​រង​របួស ​គឺ​​ថយ​​ចុះ​​ជិត​​បួន​​ដង​​បើ​​ធៀប​​ឆ្នាំ​​ ២០​១៣ ​ដែល​​មាន​​អ្ន​ក​​ស្លាប់​​រហូត​​ដល់​​៣៥​​នាក់ ​និង​​របួស​​១​៣​៦ ​នាក់​។​

5fលោក​ កែ​វ​ វី​ បាន​​ឲ្យ​ដឹង​​ថា​ ​ ​​ជា​រួម​គ្រោះ​មហន្ត​រាយ​​ធម្ម​ជាតិ​ ​រួម​មាន​​ទឹក​ជំ​នន់​ ខ្យល់​​ព្យុះ ​រន្ទះ​បាញ់ ​និង​​បាក់​ដី​​ច្រាំង​​ទន្លេ​ នៅ​ក្នុង​​ឆ្នាំ​​២០​១៤ ​បាន​សំ​លាប់​ប្រ​ជា​ពល​រដ្ឋ​សរុប​ចំ​នួន​១៣​​៦​នាក់​ថយ​​ចុះ​​ប្រ​មាណ​​៧០​​ភាគ​រយ ​បើ​​ប្រៀប​ធៀប​​ទៅ​​នឹង​​ឆ្នាំ​​២​០​១៣​​កន្លង​ទៅ​ដែល​​បាន​​ស្លាប់​​មនុស្ស​​សរុប​​ចំ​នួន​​ជាង​​៣​០​០​​នាក់​​។​ក្នុង​នោះ​គ្រោះ​មហន្ត​រាយ​​ដោយ​ទឹ​ក​ជំ​នន់​ បាន​​សម្លាប់​​មនុស្ស​​៤៩​នាក់​គ្រោះ​មហន្ត​រាយ​​ដោយ​ទឹក​ជំ​នន់ ​​បង្ក​​ផល​ប៉ះ​ពាល់​​និង​​ខូច​ខាត​​ស្រូវ​​ប្រ​ជា​ពល​រដ្ឋ​​សរុប​​ចំ​នួន ​​៩​៨​ ៣​​​៤​១ ​​ហិក​តា ​ដែល​​ក្នុង​​នោះ​​ស្រូវ​​សន្ទូ​ង​​ចំ​នួន​​ ២​០​ ៥​​​១​៦​​ ហិ​ក​តា​​​បាន​​រង​​ការ​​ខូច​ខាត​​ទាំង​​ស្រុង​​។​ ផ្ទះ​​ប្រ​ជា​ពល​រដ្ឋ​​ចំ​នួន​​៨​៧​៣​​៣​៣​​ខ្នង​ ត្រូវ​​បាន​​ទឹក​​ជន់​លិច​ ក្នុ​ង​​នោះ ​ផ្ទះ​​ចំ​នួន​​១៨​៥​​ខ្ន​ង​​បាន​​រង​​ការ​​ខូច​ខាត​​ទាំង​​ស្រុង​ និង​​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​​ដល់​​ជី​វ​ភាព​​រស់​នៅ​​របស់​​ប្រ​ជា​ពល​រដ្ឋ​​ចំ​នួន ​​១​៦​៥​​ ៥​១៦​​ គ្រួ​សារ ​ក្នុង​​នោះ​​ពល​រដ្ឋ​​ចំ​នួន​​ ១​១​៦​៧​៥​​ គ្រួ​សារ ​ត្រូវ​​បង្ខំ​ចិត្ត​​ជម្លៀស​​ខ្លួ​ន​​ទៅ​​រស់​នៅ​​លើ​​ទី​ទួល​​មាន​​សុវត្ថិ​ភាព​​។ ​ជា​មួយ​​គ្នា​​នេះ ​ទឹក​ជំ​នន់​​ក៏​​បាន​​បង្ក​​ការ​​ជន់​លិច​​សា​លា​រៀ​ន​​ចំ​នួន​ ​៣​៩​៧ ​​កន្លែង​ វត្ត​​ចំ​នួន​​ ១​៥​៤​ ​កន្លែង​ និង​​មន្ទីរ​ពេទ្យ​​ ៣​២​ ​កន្លែង​ ធ្វើ​ឲ្យ​​ប៉ះ​ពាល់​​ដល់​​ការ​សិ​ក្សា​​របស់​​សិស្ស​ និង​​បង្ក​​ការ​​រាំង​ស្ទះ​​ដល់​​ការ​ងារ​​ផ្ដល់​​និង​​ទទួល​​សេ​វា​​សង្គ្រោះ​​ព្យា​បាល​​ពី​ ​មន្ទី​រ​ពេទ្យ​​ផង​​ដែរ​​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative