ករណីប្តីមានផ្ទុកមេរោគអេដស៍ តែ​​​ប្រពន្ធអត់

មូលហេតុ​អ្វីប្តីមាន​ផ្ទុកមេរោគ​អេដស៏ ប្រពន្ធបែរ​ជាមិនមាន ហើយពេលខ្លះ​ប្រពន្ធមាន បែរជាប្តី​គ្មានមេរោគ​អេដស៏​ទៅវិញ? លោក ក ស អាយុ៣៥ឆ្នាំ កំពង់ចាម

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជាទូទៅនៅ​ប្រទេសកម្ពុជា មេរោគអេដស៏​ឆ្លងតាមរយៈ​ផ្លូវភេទ​សឹងតែ១០០% រាល់បុគ្គល​ដែលរួមភេទ​ជាមួយអ្នក​ផ្ទុកមេរោគ​អេដស៏ត្រូវឆ្លង។ តែករណីដៃគូប្តី​ប្រពន្ធម្នាក់មាន​ម្នាក់អត់ ពិតជាកើត​មានពិតមែន។ តាមការស្រាវជ្រាវ​ឃើញមាន​ហេតុផល​៣យ៉ាង៖

–  កម្រិតនៃការ​រួមភេទ​មិនឆ្លង ឬមិនទាន់ឆ្លង ឬតេស្ដ​មើលមិន​ទាន់ឃើញ។

– បរិស្ថាន​ប្រដាប់ភេទស្ដ្រី ទ្វារមាស​ឬយោនី ឬភ្នាសយោនី​មានលក្ខណៈពិសេស មិនផ្ដល់ឱកាស​ឱ្យមេរោគ​អេដស៍រស់ ឬឆ្លងបាន។

– គ្រាប់ឈាម​មានភ្នាស​ពិសេសណាមួយ ឬគ្មានសហកត្ដា (Cofacteur) ដែលបង្កការ​ជ្រៀតចូល​របស់​មេរោគអេដស៍​ទៅក្នុង គ្រាប់ឈាម។

ចំណុច​ទាំងនេះ គ្រាន់តែ​ជាការ​សន្និដ្ឋានទេ រហូតមក​ដល់ពេលនេះ មិនទាន់​មានអ្នក​វិទ្យាសាស្ដ្រ​ណាម្នាក់ រកឃើញ​ហេតុផល​ពិតប្រាកដ​ឡើយ។ តែទោះជា​យ៉ាងណា​ក៏ដោយ ដៃគូប្រភេទ​នេះគប្បីបង្កា ឬការពារ​ដោយប្រើ​ស្រោមអនាម័យដែរ ព្រោះថាអ្នក មិនអាច​បញ្ចៀសការ​ឆ្លងនេះ​អស់មួយ​ជីវិត​បានឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative