គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​១១​មករា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​និង​របួស​១៩​នាក់​

តាម​​របាយ​ការណ៍​ ពី​​នា​យក​​សណ្តាប់​ធ្នាប់​ នៃ​​អគ្ក​ស្ន​ង​ការ​ដ្ឋាន​​នគ​​​រ​​បាល​​ជាតិ​ នៅ​​ថ្ងៃ​​ទី​​១១​ ខែ​​មករា ​ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូ​ទាំង​​ប្រ​ទេស​​ចំ​នួន ​១៤​​លើក​ (​​យប់​ ០៩​​លើក​​),​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​ ០៣​​នាក់ ​(​​ប្រុស​​)​, ​របួស​ធ្ងន់ ​១៦​​នាក់​ (​​ស្រី​ ០៤​​នាក់​​) ​និង​​របួស​ស្រាល​ ០៣​​នាក់​ (​​ស្រី​​ម្នាក់​​)​ ។​

19-2-20145fក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១៤​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​ ២៦​​គ្រឿង​ ក្នុ​ង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន ​១៨​​គ្រឿង​​,​ រថ​យន្ត​​ធុន​​តូច​​ចំ​នួន ​០៥​​គ្រឿង​​,​ រថ​យន្ត​​ធុន​​ធំ​ ០១​​គ្រឿង​ និង​​យាន​​ផ្សេងៗ​​ចំ​នួន ​០២​​គ្រឿង​ ។​​

មូល​ហេតុ ​ដែល​​បណ្តាល​ឲ្យ​​មា​ន​​គ្រោះ​ថ្នាក់​ គឺ​​ល្មើស​​ល្បឿន​ ០៦​​លើក​​, ​មិន​​គោរ​ព​​សិទ្ធ ​០១​​លើក​​, ​មិន​​ប្រ​កាន់​​ស្តាំ​ ០១​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់​ ០៤​​លើក​​, ​បត់​​គ្រោះ​ថ្នាក់​ ០១​​លើក​ និង​​ជិះ​​ម៉ូ​តូ​​ឆ្លង​ផ្លូវ​ ០១​​លើក ​ក្នុង​​នោះ​​អ្ន​ក​ជិះ​​ម៉ូ​តូ ​គ្រោះ​ថ្នាក់​ ដោយ​​មិន​​បាន​​ពាក់​មួក​​សុវ​ត្ថិភាព​ ១៨​​នាក់​ (​​យប់​ ០៦​​នាក់​​)​ ។​​

ចំ​ពោះ​រ​ថយន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ​​នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​​ទី​​១១​ ខែ​​មករា​ ឆ្នាំ​​២០​១៥​​នេះ​ ស​រុ​ប​​ចំ​នួន ​១​២​៨​​គ្រឿង​ ក្នុង​នោះ​​មាន​ រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ​ ១១​​គ្រឿង​​,​ រថ​យន្ត​​ដឹក​​អ្ន​ក​ដំ​ណើរ​​ធុន​​តូច ​៣៩​​គ្រឿង​​, ​រថ​យន្ត​​ដឹ​ក​ទំ​និញ​​ធុន​​តូច​​ចំ​នួន ​២៧​​គ្រឿង ​និង​​រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​ធំ ​៥១​​គ្រឿង​ ។ ​រថយន្ត​​ទាំង​អស់​​ត្រូវ​បាន​​បង់​ប្រាក់​​ពិ​ន័យ​​រួច​រាល់ ​នៅ​​អធិ​កា​រ​ដ្ឋាន​​នគរ​បាល​​ស្រុក​​ចំ​នួន ​១៧​​គ្រឿង​ និង​​នៅ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត ​១​១​១​​គ្រឿង​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative