ក្រ​សួង​ព៌ត​មាន​ព្រ​មាន​ដក​អា​ជ្ញា​ប័ណ្ណ​ទូរ​ទស្សន៍​មួយ​ចំ​នួ​ន​ដែល​នៅ​តែ​បំ​ពាន​ផ្សាយ​ពា​ណិ​ជ្ជ​កម្ម​គ្រឿ​ង​ស្រ​វឹ​ង​

បន្ទាប់​ពី​ចេ​ញ​សា​រា​ចរ​ណែ​នាំ ​មិន​អនុ​ញ្ញាត្ត​ឲ្យ​ស្ថា​នីយ៍​វិ​ទ្យុ ​និង​ទូរ​ទស្សន៍​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រ​វឹង​​ ចាប់​ពី​ម៉ោង​៦ ​ដល់​៨​យ​ប់​ ក្រ​សួង​ព៌ត​មាន​នៅ​ថ្ងៃ​នេះ​បាន​ចេញ​លិ​ខិត​ព្រ​មាន​ដល់​ស្ថា​នីយ៍​វិ​ទ្យុ​ និ​ង​ទូរ​ទស្សន៍​មួយ​ចំ​នួន ​ដែល​នៅ​តែ​បន្ត​បំ​ពាន​បំ​រាម​របស់​ក្រ​សួង​។

imagesdទោះ​ជា​យ៉ាង​ណា​លិ​ខិត​របស់​ក្រ​សួង​ព៌ត​មាន​ ដែល​ចុះ​ហត្ថ​លេ​ខា​ដោ​យ​លោក​ហ៊ុយ ​សា​រ៉ា​វុធ ​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ស្ថា​នីយ៍​ទូរ​ទស្ស​ន៍​ ដែល​បាន​បំ​ពាន​សា​រា​ចរ​ណែ​នាំ​​របស់​ក្រ​សួង​នោះ​ទ្បើយ​។​

យោង​តាម​លិ​ខិត​ជូន​ដំ​ណឹង​របស់​ក្រ​សួង​ព៌ត​មាន ​ចុះ​ថ្ងៃ​ទី​១​១ ​មករា​នេះ​បាន​​ឲ្យ​ដឹង​ថា ​ប​ន្ទា​ប់​ពី​ក្រ​សួង​ព៌ត​មាន​ចេញ​សា​រា​ចរ​ណែ​នាំ​លេខ​៤​៩​២ ​មព​ សរ​ចុះ​ថ្ងៃ​ទី១​ តុ​លា​ឆ្នាំ​២០​១៤​ ស្តី​ពី ​“​ការ​ផ្សព្វ​ផ្សាយ​ពាណិ​ជ្ជ​កម្ម​គ្រឿង​ស្រ​វឹង​”​រួច​មក​​ក្រ​សួង​បាន​សង្កេត​ឃើញ​ថា​ស្ថា​នីយ៍​វិទ្យុ​ និង​ទូរ​ទស្សន៍​ ភាគ​ច្រើន​បាន​អនុ​វត្តន៍​យ៉ាង​ខ្ជាប់​ខ្ចួន​នូវ​ខ្លឹម​សារ​សា​រាចរ​នេះ។​ ដោយ​ទ្បែក​នៅ​មាន​ស្ថា​នីយ៍​ទូរ​ទស្សន៍​មួយ​​ចំ​​នូន​ ដែល​ពុំ​ទាន់​បាន​អនុ​វត្ត​តាម​ខ្លឹម​សារ​សា​រា​ច​រ​នេះ ដោ​យ​នៅ​តែ​បន្ត​ផ្សា​យ​ពា​ណិជ្ជ​កម្ម​គ្រឿង​ស្រ​វឹង ​នៅ​ចន្លោះ​ម៉ោង​៦​ដល់​ម៉ោង​៨​ល្ងាច​ ក្នុង​កម្ម​វិ​ធី​របស់​ខ្លួន​ដដែល​។​

ក្រ​សួង​ព៌ត​មាន​ សូម​ធ្វើ​ការ​ក្រើន​រំ​លឹក​ដល់​ស្ថា​នីយ៍​ទាំង​អស់​សា​ជា​ថ្មី​ម្ត​ង​ទៀត ​សូម​ធ្វើ​ការ​អនុ​វត្ត​ឲ្យ​បាន​ម៉ឺង​មាត់​ តាម​ចំ​ណុច​ដែល​មាន​ចែង​ក្នុង​សា​រា​ចរ​នេះ​ឲ្យ​មាន​ប្រ​សិទ្ឋិ​ភាព​បំ​ផុត​។ ​បើ​ស្ថា​នីយ៍​ទូរ​ទស្សន៍​ណា​មួយ​នៅ​បន្ត​ផ្សាយ​ពាណិ​ជ្ជ​កម្ម​គ្រឿង​ស្រ​វឹង​ ល្មើ​ស​នឹង​ខ្លឹម​សារ​សា​រា​ចរ​នេះ​បន្ត​ទៀត ​ក្រ​សួង​ព៌ត​មាន​នឹង​​ផ្អាក​​ការ​ផ្សាយ​រ​បស់​ស្ថា​នីយ៍​ទូ​រ​ទស្សន៍​នោះ ​ជា​បណ្តោះ​​អាស​ន្ន​ចាប់​ពី​២​ស​ប្តាហ៍​​រហូត​ដល់​១​ខែ ​ហើយ​ឈាន​ដល់​ការ​ដក​អាជ្ញា​ប័ណ្ណ​ទាំង​ស្រុង​ ​ពី​ស្ថា​នីយ៍​នោះ​ប្រ​សិន​ជា​នៅ​តែ​ពុំ​រា​ង​ចាល​។​007 (1)

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative