លោក​នា​យក​រដ្ឋ​មន្រ្តី​ស្នើ​ឲ្យ​ក្រ​សួង​ពាក់​ព័ន្ឋ​និង​អា​ជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ចូល​រួម​លើ​ក​ស្ទួយ​សុខ​ភាព​ប្រ​ជា​ពល​រដ្ឋ​

ស្រប​ពេល​ស្ថាន​ភាព​សេដ្ឋ​កិច្ច​កម្ពុជា​មាន​ភាព​ល្អ​ប្រ​សើរ​ ប្រាក់​ចំ​ណូល​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​កើន​ទ្បើង​ ក៏​បញ្ហា​សុខ​ភាព​ថ្មីៗ​បាន​លេច​ទ្បើ​ង​ផង​ដែរ​។ទា​ក់​​ទិន​បញ្ហា​នេះ​លោ​ក​នា​យក​រដ្ឋ​មន្រ្តី​ហ៊ុន ​សែន​បាន​ស្នើ​ឲ្យ​ស្ថា​ប័ន​ពាក់​ព័ន្ឋ​ និង​​អា​ជ្ញា​ធរ​មាន​សមត្ថ​កិច្ច​នៅ​តាម​មូល​ដ្ឋាន​ ចូល​រួម​លើក​ស្ទូយ​សុខ​ភាព​ប្រ​ជា​ពល​រដ្ឋ​។​

007dក្នុង​ការ​បង្ហោះ​សារ​Page​លើ​បណ្តាញ​ទំ​នាក់​ទំ​នង​សង្គម​( ​F​a​ce​b​o​o​k​)​នៅ​​ថ្ងៃ​ទី​១១ ​មករា​នេះ ​លោ​ក​នា​យក​រដ្ឋ​មន្រ្តី​ហ៊ុន ​សែន​ថ្លែង​ថា ​ទន្ទឹម​នឹង​ការ​ងារ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ជាតិ​អោយ​កាន់​តែ​រីក​ចម្រើន​ទៅ​មុ​​ខ​ ​​គឺ​ក្រ​សួង​ស្ថា​ប័ន​​ពាក់​​ព័ន្ឋ ​និង​អា​ជ្ញាធ​រ​មាន​សមត្ថ​កិច្ច​ទូ​ទាំង​ប្រ​ទេស ​ត្រូ​វ​តែ​ចូល​រួម​លើក​ស្ទួយ​សុខ​ភាព​​ប្រ​​ជា​​ពល​រដ្ឋ។​ បញ្ហា​សុខ​ភាព ​និង​ផល​ប៉ះ​ពាល់​ជាក់​ស្តែង​មួយ​ចំ​នួន​ ដែ​ល​​កំ​ពុង​កើត​មាន​ឡើង​សព្វ​ថ្ងៃ​នេះ ​គឺ​ជា​ក្តី​បា​រម្ភ​របស់​ប្រ​ជា​ព​ល​រដ្ឋ ​និង​រាជ​រដ្ឋា​ភិ​បាល​។​

លោក​នា​យក​រដ្ឋ​មន្រ្តី​បាន​បន្ត​ថា ​ជា​មួ​យ​គ្នា​នេះ​ដែ​​រ​ សូម​ប្រ​ជា​ពល​រដ្ឋ​ អង្គ​ការ​ជាតិ ​និង​អន្តរ​ជាតិ​ចូល​រួម​ផ្សព្វ​ផ្សាយ​ការ​អប់​រំ​យល់​ដឹង​ អំ​ពី​សេ​វា​សុខ​ភាព​សា​ធា​រណៈ​អោ​យ​បាន​ទូ​លំ​ទូ​លាយ​ នៅ​ក្នុ​ង​ចំ​ណោម​សហ​គមន៍ ​នឹង​នៅ​តាម​មណ្ឌល​សុខ​ភាព​ ពេទ្យ​ឯក​ជន​(C​l​i​n​i​c)​ ​និង​ឳ​សថ​ស្ថាន​នា​នា ​ជា​ពិ​សេស​នៅតាម​ជ​ន​បទ​។ ​សូម​ចូល​រួម​ផ្តល់​ដំ​ណឹង​ក្រ​សួង​ និង​សមត្ថ​កិច្ច​ចំ​ពោះ​មន្ទីរ​ពេទ្យ​(C​l​i​n​i​c​)​ ​ដែល​លួច​លាក់​បើក​បម្រើ​សេ​វា ​គ្មាន​ការ​អនុ​ញ្ញាត​ច្បាប់​ត្រឹម​ត្រូវ​ រួម​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​ដែល​គ្មាន​ជំ​នាញ ​និង​ទទួល​ស្គាល់​ច្បាស់​លាស់​ពី​ក្រ​សួង​ជំ​នាញ​ឬ​លួច​លក់​ថ្នាំ​ផុត​កំ​ណត់ និ​ង​ប្រើ​ប្រា​ស់​សម្ភា​រៈ​ដែល​គ្មាន​បច្ចេក​ទេស ​អនា​ម័យ​ត្រឹម​ត្រូវ​ ខូច​គុណ​ភាព​ និង​ផុត​កំ​ណត់​.​.​.​។​ល​។

​លោក​ហ៊ុន​ សែន​បាន​ថ្លែង​ថា ​“​យើង​ត្រូវ​រួម​គ្នា​អនុ​វត្ត​ច្បាប់​អោយ​បាន​ត្រឹ​ម​ត្រូវ​ ដើ​ម្បី​ធា​នា​ដល់​អា​យុវ​ជី​វិត​ និង​សុ​ខុ​មាល​ភាព​រស់​នៅ​រ​ប​ស់​ប្រ​ជាល​រដ្ឋ​”​៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative