សម្ពោធ​​អា​គារ​​វេជ្ជសាស្ត្រ​​និង​​ព្យា​បាល​​ជំ​ងឺ​​កុ​មារ​ តម្លៃ​ ជាង​១១​៥​០​០​០​ដុ​ល្លា​

អ​គារ​​វេជ្ជ​«សាស្ត្រ​​និង​​ព្យា​បាល​​ជំ​ងឺ​​កុ​មារ​​ដែល​មាន​​តម្លៃ​​ប្រ​មាណ​​ជាង​១​១​៥​.​០​០​០​ដុ​ល្លារ​​អា​ម៉េ​រិ​ក​​ស្ថិត​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​បង្អែក​​ព្រៃ​ក​ប្បាស ​ខេត្ត​តា​កែវ​​ជា​​អំ​ណោយ​​របស់​​រដ្ឋា​ភិ​បាល​​ប្រ​ទេស​​ជប៉ុន​​តាម​រយៈ​​អង្គ​ការ​​កា​​ហា​​ស៊ី​​រ៉ូ​​តា​​រី​​ក្លិប​កាល​ពី ​ថ្ងៃ​ទី​៩ ​ខែ​មករា​ ឆ្នាំ​២០​១៥​​បាន​​បើក​សម្ពោធ​ ដាក់​​ឲ្យ​​ប្រើ​ប្រាស់​​ពិ​និត្យ​ និង​​ព្យា​បាល ​។

447d24bce7ca586b2b6d75393a27195ceលោក ​យូ​​ណា​​មី​​ណិ ​ម៉ូ​​រី​​យ៉ា​​ស៊ូ ​លេ​ខា​​ទី​២​នៃ​​ស្ថាន​ទូត​​ជប៉ុន​​ប្រ​ចាំ​​​កម្ពុជា​ បាន​​មាន​ប្រ​សា​ស​ន៍​ថា ​ការ​កសា​ង​​សង់​​អគារ​​វេជ្ជ​សាស្ត្រ​ និង​​ព្យា​បាល​​ជំ​ងឺ​​កុ​មារ​ និង​​បំ​ពាក់​​ទៅ​ដោ​យ​​គ្រែ​​ជំ​ងឺ​​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​បង្អែ​ក​​ព្រៃ​ក​ប្បាស ​គឺ​​ដោយ​សារ​តែ​​ចំ​នួន​​អ្នក​ជំ​ងឺ​​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​បង្អែក​​ព្រៃ​កប្បាស​​មាន​ការ​​កើន​ឡើង​​យ៉ាង​​ឆាប់​រហ័ស​​នៅ​​ប៉ុ​ន្មាន​​ឆ្នាំ​ថ្មីៗ​នេះ​​ដែល​​ធ្វើ​​ឲ្យ​​អា​គារ​​អ្នក​ជំ​ងឺ​​របស់​ខ្លួន​​មិន​អាច​​ទ្រ​ទ្រង់​បាន​​នូវ​​តម្រូវ​​ការ​កើន​ឡើង​​នៃ​​ចំ​នួន​​អ្ន​ក​ជំ​ងឺ​​នៅ​​មូល​ដ្ឋាន​​បាន​ឡើយ។​ លោក​​បន្ត​ថា ​រដ្ឋា​ភិ​បាល​​ជប៉ុន​​បាន​​នឹង​​កំ​ពុង​​បន្ត​​គាំ​ទ្រ​​ដល់​​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​​រប​ស់​​កម្ពុជា​​ដើ​​ម្បី​​ធ្វើ​​ឲ្យ​​ប្រ​សើរ​ឡើ​ង​​នូវ​​ការ​ថែ​ទាំ​​សុខ​ភាព​​តាម​រយៈ​​អភិវ​ឌ្ឍន៍​​ធន​ធាន​មនុស្ស​​និង​​ការ​កែល​ម្អ​​អគារ​​ថែ​ទាំ​​វេជ្ជ​សាស្ត្រ​។​

លោក​​លេ​ខា​​ទី​២​បា​ន​​បញ្ជាក់​ថា ​អគារ​​វេជ្ជ​សាស្ត្រ​​ថ្មី​​នេះ​​ត្រូវ​បាន​គាំ​ទ្រ​​ដោយ​​ជំ​នួយ​​ឥត ​សំ​ណង​​ទ្រង់​ទ្រាយ​​តូច​​របស់​​ជប៉ុន​​នឹង​​អនុ​ញ្ញាត​​ឲ្យ​​អ្នក​ជំ​ងឺ​​កាន់​តែ​​ច្រើន​ឡើង​​ទទួល​បាន​​ការ​ព្យា​បាល​​ប្រ​កប​ដោយ​​សុវត្ថិ​ភាព និង ​ក្នុង​​បរិ​ស្ថាន​​ប្រ​កប​ដោយ​​ការ​យក​ចិត្ត​​ទុក ​ដាក់​​ខ្ពស់​​ដោយ​ហេ​តុ​នេះ​​សង្ឃឹម​ថា​​គម្រោង​ នេះ​​នឹង​​រួម​ចំ​ណែក​​ជួយ​​កែល​ម្អ​​ធ្វើ​​ឲ្យ​​ប្រ​សើរ​ឡើ​ង​​ស្ថាន​ភាព​​សុខ​ភាព​​នៅ​ក្នុង​​តំ​បន់​។

​លោក ​សុខ ​ផេង ​រដ្ឋ​លេ​ខា​ធិ​ការ​​ក្រ​សួង​សុ​ខា​ភិ​បាល​​បាន​​ថ្លែង​​នៅ​ក្នុង​​ពិ​ធី​​សម្ពោធ​​អគារ​​វេជ្ជ​សាស្ត្រ​ និង​​ព្យា​បាល​​ជំ​ងឺ​​កុ​មារ​​នា​ឲ្យ​កាស​នោះ ​ថា​​ដោយ​សារ​​មន្ទីរ​ពេទ្យ​​នេះ​​ស្ថិត​នៅ​​ឆ្ងាយ​​ពី​​មន្ទីរ​ពេទ្យ​​ខេត្ត​តា​កែវ​​ធ្វើ​អោយ​​អ្នក​ជំ​ងឺ​​ដែល​​ត្រូវ​ការ​​សេ​វា​​សង្គ្រោះ​បន្ទាន់​ និង​​វះ​កាត់​​មាន​ការ​​លំ​បាក​​ខ្លាំង​ និង​​ចំ​ណាយ​​ប្រាក់​​ច្រើន​​ក្នុង​ការ​​ព្យា​បាល​​ជំ​ងឺ​​របស់​​ពួក​គាត់។​ ជួន​កាល​​អ្នក​ជំ​ងឺ​​បាន​​ស្លាប់​​តាម​ផ្លូវ​​នៅ​ពេល​​កំ​ពុង​​បញ្ជូន​​ដោយ​សារ​​ជំ​ងឺ​​ធ្ងន់​ និង​​ស្ត្រី​​សម្រាល​កូន​​មាន​​ធ្លាក់​ឈាម​​ច្រើន​។ ​បញ្ហា​​នេះ​​ជំ​រុញ​​ឲ្យ​​មន្ទីរ​​សុ​ខា​ភិ​បាល​​ខេត្ត​​អា​ជ្ញា​ធរ​ខេត្ត​​រួម​ទាំង​​ក្រ​សួង​​សុ​ខា​ភិ​បាល​​បាន​​នឹង​​កំ​ពុង​​ធ្វើ​អោយ​​មន្ទីរ​ពេទ្យ​​នេះ​​ក្លាយ​ជា​​មន្ទីរ​ពេទ្យ​បង្អែក​​កម្រិត​២ ​(​CP​A​2​)​ ដែល​ត្រូវ​មាន​២​សេ​វា​​វះ​កាត់​ និង​​បញ្ចូល​​ឈាម​ សម្រាប់​​សង្គ្រោះ​​អ្ន​ក​ជំ​ងឺ​​ផង​ដែរ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative