សមត្ថ​កិច្ច​​ចម្រុះ​​ ​ចាប់​​​រឹប​អូស​​សាច់​​មាន់​​ជាប់​ ​ឆ្អឹ​ង​​និង​​ប្រ​ហិត​​ចម្រុះ​​ខូច​គុណ​ភាព​​​និង​​នំ​​ស្ពោត​​គ្មាន​​ស្លាក​​សញ្ញា​

កម្លាំង​​សមត្ថ​កិច្ច​​ចម្រុះ​រួ​ម​មាន​​មន្ត្រី​​កាំ​កុង​ត្រូល ​មន្ត្រី​​គយ ​មន្ត្រី​​ប៉ូ​លិ​ស​​អន្តោ​ប្រ​វេ​សន៍​​ និង​​មន្ត្រី​​ទី​ស្នាក់​ការ​​ច្រក​​អន្ត​រ​ជាតិ​​ជាំ​បាន​ចាប់​​បង្ក្រា​ប​​ជើង​មាន់ ​សាច់​​មាន់​​ជាប់​​ឆ្អឹង​​ និង​​ប្រ​ហិត​​ចម្រុះ​​ជា​ច្រើន​​មុខ​ ខូច​គុណ​ភា​ព​​ និង​​នំ​​ស្ពោត​​គ្មាន​​ស្លាក​​សញ្ញា​ រាប់​រយ​​គី​ឡូ​ក្រាម​​​នៅ​​ចំ​ណុច​​ច្រក​​អន្ត​រ​​ជាតិ​​ជាំ ​ស្ថិ​ត​នៅ​​ក្នុង​​ភូមិ​​លើ​​ភ្នំ ​ឃុំ​​ត្រ​ពាំង​ប្រី​យ៍​ ស្រុ​ក​​អន្លង់​វែង ​ខេត្ត​​ឧ​ត្ត​​រ​​មាន​ជ័យ។

a3fលោក ​ឃីវ​ ចាន់​​សុ​ខុម ​ប្រ​ធា​ន​​សា​ខា​​កាំ​កុង​ត្រូល​​ខេត្ត​​ប្រ​ចាំ​​នៅ​​ច្រក​​អន្ត​រ​ជាតិ​​ជាំ​​ បាន​​ឲ្យ​​ដឹ​ង​​ថា​​ ជើង​​មាន់​ សាច់ ​មាន់​ ​និង​​ប្រ​ហិត​​ជា​ច្រើន​​មុខ​ ខូច​គុណ​ភាព​​ និង​​នំ​​ស្ពោត​​គ្មា​ន​​ស្លាក​​សញ្ញា​​នោះ​​ ត្រូវ​​បាន​​ប្រ​ជា​ពល​រដ្ឋ​​ជា​​អា​ជីវ​ក​​ទៅ​​ទិញ​​​ពី​​ផ្សា​រ​​ថៃ ​រួច​ហើ​យ​​លួច​លាក់​​បង្ក​ប់​​តាម​​រថ​យន្ត​ តាម​​រទេះ​​ និង​​ម៉ូ​តូ​​ជា​ដើម​ ហើយ​​យក​​ទៅ​លក់​​ចែក​ចាយ​​តាម​​ផ្សារ​​នៅ​​តាម​​បណ្តាល​​ស្រុក​​ឆ្ងាយៗ ​​ហើយ​​ប្រ​ជា​ពល​រដ្ឋ​​មិន​​ដឹង​​ចេះ​តែ​​ទិញ​​យក​​ទៅ​​ហូប​​មិន​​ដឹង​​ថា​ ​ប៉ះ​ពា​ល់​​ដល់​​សុខ​ភាព​​យ៉ាង​ណា​​នោះ​ទេ​ ​ពី​ព្រោះ​​ជើង​មាន់ ​សាច់​មាន់​​ជា​ប់​​ឆ្អឹង​​ និង​​ប្រ​ហិត​​ខូច​គុណ​ភា​ព​​ទាំង​នោះ​​មាន​តម្​លៃ​​ថោក ​ហើយ​​នំ​​ស្ពោ​ត​​ដែ​ល​​គ្មា​ន​​ស្លា​ក​​សញ្ញា​​ភាគ​ច្រើន​​គេ​​យក​​ទៅ​លក់​​នៅ​​តាម​​សា​លា​រៀ​ន​ ដែល​​សិស្ស​សា​លា​​មាន​​លុយ​​តិច​តួច​​ក៏​​អាច​​ទិញ​​ហូប​​បាន​​ដែរ​។​

លោក​ ឃី​វ​ ចាន់​​សុ​ខុម​​ បាន​​​បន្ត​ទៀត​ថា​​ ជើង​មាន់ ​សាច់​​មាន់​​ជាប់​​ឆ្អឹង​​ និង​​ប្រ​ហិត​​ទាំង​នោះ​​សិ​ត​​តែ​​គេ​​ដាក់​​សារ​ជាតិ​​គី​មី​​ និង​​ជាតិ​​ប៉ា​​រ៉​​ត​​ទៀត​​ផង​​ដើ​ម្បី​​កុំ​ឲ្យ​​ស្អុយ​​រលួយ​​រក្សា​ទុក​​បាន​​យូរ ​ហើយ​​បើ​​យើង​​ហូប​​ទៅ​​ បណ្តាល​​ឲ្យ​​ប៉ះ​ពាល់​​ដល់​​សុខ​ភា​ព​ ហើយ​​ជើង​មាន់ ​​សាច់​​មាន់​​ជាប់​​ឆ្អឹង​ ប្រ​ហិត​​ចម្រុះ​​និង​​នំ​​ស្ពោត​​គ្មាន​​ស្លាក​​សញ្ញា​​សរុប​​ចំ​នួន​​៣៦​៥​​គី​ឡូ​ក្រាម​​ ត្រូវ​បាន​​កម្លាំង​​សមត្ថ​កិច្ច​​ចំ​រុះ​​ធ្វើ​​ការ​​ដុត​​កំ​ទេ​ច​​ចោល​​នៅ​​ជិត​​ទី​​ ស្នាក​ការ​​ច្រក​​អន្តរ​ជាតិ​​ជាំ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative