ឆ្នាំ​២០​១៤​ គ្រោះ​មហ​ន្ត​រាយ​ដោយ​ធម្ម​ជាតិ​សំ​លាប់​មនុស្ស​ជាង​១០​០​នាក់​ថយ​ចុះ​៧០​ភាគ​រយ​

លោក​ កែវ​ វី​ មន្ត្​រី​អ្ន​​​ក​​នាំ​ពាក្យ​​គណៈ​ក​ម្មា​ធិ​ការ​​ជាតិ​​គ្រប់​គ្រង​​គ្រោះ​​មហន្ត​រាយ ​បាន​​ឲ្យ​ដឹង​​ថា​ គ្រោះ​មហន្ត​រាយ​​ធម្ម​ជាតិ ​​រួម​មាន​​ទឹក​ជំ​នន់​ ខ្យល់​​ព្យុះ​ រន្ទះ​បាញ់ និ​ង​​បាក់​ដី​​ច្រាំង​​ទន្លេ​ នៅ​ក្នុង​​ឆ្នាំ​​២០​១៤ ​បាន​សំ​លាប់​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​១​៣​៦​នាក់​ថ​យ​​ចុះ​​ប្រ​មាណ​​៧០​​ភាគ​រយ​ បើ​​ប្រៀប​ធៀប​​ទៅ​​នឹ​ង​​ឆ្នាំ​​២​០​១៣​​កន្លង​ទៅ​ដែ​ល​​បាន​​ស្លាប់​​មនុស្ស​​សរុប​​ចំ​នួន​​ជាង​​៣​០​​​០​​នាក់​​។​

10527397_606794452773648_7085648323238401770_ndលោក​​បាន​​បន្ត​​ថា ​គ្រោះ​មហន្ត​រាយ​​ដោយ​ទឹក​ជំ​នន់ ​នៅ​ឆ្នាំ​​២០​១៤​ បាន​​សម្លាប់​​មនុស្ស​​៤៩​​នាក់ ​និង​​បង្ក​​ផល​ប៉ះ​ពាល់​​និង​​ខូច​ខាត​​ស្រូវ​​ប្រ​ជា​ពល​រដ្ឋ​​សរុប​​ចំ​នួន ​​៩​៨ ​៣​​៤​១ ​​ហិក​តា ​ដែល​​ក្នុង​​នោះ​​ស្រូវ​​សន្ទូង​​ចំ​នួន​​ ២០ ​៥​​១​៦​​ ហិក​តា​​បាន​​រង​​ការ​​ខូច​ខា​ត​​ទាំង​​ស្រុង​​។ ​ផ្ទះ​​ប្រ​ជា​ពល​រដ្ឋ​​ចំ​នួន​​៨​៧​៣​​៣​៣​​ខ្នង ​ត្រូវ​​បាន​​ទឹក​​ជន់​លិច ​ក្នុង​​នោះ ​ផ្ទះ​​ចំ​នួន​​១​៨​៥​​ខ្នង​​បាន​​រង​​ការ​​ខូច​ខា​ត​​ទាំង​​ស្រុង ​និង​​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​​ដល់​​ជីវ​ភាព​​រស់​នៅ​​របស់​​ប្រ​ជា​ពល​រដ្ឋ​​ចំ​នួន ​​១​៦​៥​​ ៥​១​៦​​ គ្រួ​សារ​ ក្នុង​​នោះ​​ពល​រដ្ឋ​​ចំ​នួន​​ ១​១​៦​៧៥​​ គ្រួ​សា​រ​ ត្រូវ​​បង្ខំ​ចិត្ត​​ជម្លៀស​​ខ្លួន​​ទៅ​​រស់​នៅ​​លើ​​ទីទួល​​មាន​​សុវត្ថិ​ភាព​​។

5sជា​មួយ​​គ្នា​​នេះ​ ទឹក​ជំ​នន់​​ក៏​​បាន​​បង្ក​​ការ​​ជន់​លិច​​សា​លា​រៀ​ន​​ចំ​នួន ​​៣​៩​៧ ​​កន្លែង​ វត្ត​​ចំ​នួន​​ ១​៥​៤​ ​កន្លែង​ និង​​មន្ទីរ​ពេទ្យ​​ ៣​២ ​​កន្លែង ​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​​ដល់​​ការ​សិ​ក្សា​​រប​ស់​​សិស្ស​ និង​​បង្ក​​ការ​​រាំង​ស្ទះ​​ដល់​​ការ​ងារ​​ផ្ដល់​​និង​​ទទួល​​សេ​វា​​សង្គ្រោះ​​ព្យា​បាល​​ពី ​​មន្ទីរ​ពេទ្យ​​ផ​ង​​ដែរ​​។​

លោក ​កែវ​ វី​ បាន​​មាន​​ប្រ​សា​សន៍​​ថា ​តួ​លេ​ខ​​នៃ​​ការ​​ស្លាប់​ និង​​ការ​​ខូច​ខាត​​ដោយ​​ទឹក​ជំ​នន់​​នៅ​​ឆ្នាំ​​២០​១៤ ​មាន​​ការ​​ថយ​ចុះ​​ប្រ​មាណ​​ជិត​​បី​​ដង​ បើ​​ប្រៀប​ធៀប​​នឹង​​ឆ្នាំ​​២០​១៣ ​ដែល​​បង្ក​​ឲ្យ​​មាន​​មនុស្ស​​ស្លាប់​​រហូត​​ដល់​​១៦​៨​​នាក់។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative